មេដឹកនាំថៃ

លោកស្រី ផែថងថាន ប្ដេជ្ញាធ្វើនយោបាយមិនឱ្យជាន់ដានឪពុក និងម្ដាយមីង


លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីទី៣១របស់ថៃ ប្ដេជ្ញាធ្វើនយោបាយមិនឱ្យជាន់ដានឪពុក និងម្ដាយមីង ដែលត្រូវបានរដ្ឋអំណាចទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រី ដោយការធ្វើរដ្ឋប្រហារ។ នាយករដ្ឋមន្ត្រីវ័យ៣៧ឆ្នាំរូបនេះ ក៏បានប្តេជ្ញាចិត្តនឹងខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ថៃ ឱ្យកាន់តែមានភាពរីកចម្រើនផងដែរ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
មេដឹកនាំថៃ
ដោយ

ការប្ដេជ្ញាចិត្តរបស់លោកស្រី ផែថងថាន ស៊ីវ៉ាត្រា ធ្វើឡើងក្រោយ លោកស្រី ទទួលបានការអនុម័តយល់ព្រមពីព្រះមហាក្សត្រថៃ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថៃ ទី៣១ ដែលមានវ័យក្មេងជាងគេបំផុតរបស់ប្រទេសនេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។ លោកស្រី បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីមិនចង់ប្រឈមនឹងជោគវាសនាដូចឪពុក និងម្តាយមីងរបស់លោកស្រីនោះទេ។ ដូច្នេះហើយគោលបំណងរបស់លោកស្រីឥឡូវនេះ គឺត្រូវបំពេញភារកិច្ចឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។

លោកស្រី ផែថងថាន បានក្លាយជាសមាជិកទី៣ នៃត្រកូល ស៊ីណាវ៉ាត្រា ដ៏មានឥទ្ធិពលដែលបានដឹកនាំប្រទេសនេះ ដោយទី១ គឺលោក ថាក់ស៊ីន និងទីពីរលោកស្រី យីងឡាក់ ហើយពួកគេទាំងពីរនេះបាននិរទេសខ្លួនទៅរស់នៅបរទេស បន្ទាប់ពីរដ្ឋប្រហារយោធាដណ្ដើមអំណាចកា​លពីឆ្នាំ២០០៦ និងឆ្នាំ២០១៤។

នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី លោកស្រី ផែថងថាន បាននិយាយថា លោកស្រីនឹងបន្តគោលនយោបាយរបស់លោក ស៊្រីថា ថាវីស៊ីន រួមទាំងការជំរុញសេដ្ឋកិច្ច និងកំណែទម្រង់សំខាន់ៗ ការដោះស្រាយបញ្ហាគ្រឿងញៀនខុសច្បាប់ ការកែលម្អប្រព័ន្ធថែទាំសុខភាពជាសកល និងការលើកកម្ពស់ភាពចម្រុះផ្នែកយេនឌ័រ។

លោកស្រីបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីនឹងមិនបោះបង់ចោលគោលនយោបាយកាបូបឌីជីថលដ៏លេចធ្លោរបស់ខ្លួននោះទេ ប៉ុន្តែនឹងព្យាយាមសិក្សា និងស្តាប់ជម្រើសបន្ថែម ដើម្បីប្រាកដថា គម្រោងនេះទទួលខុសត្រូវផ្នែកសារពើពន្ធ ព្រោះថា នេះគឺជាគោលដៅដើម្បីជំរុញសេដ្ឋកិច្ច៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


តើតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ មានសក្ដានុពលអ្វីខ្លះ បានជាមានក្រុមហ៊ុនបរទេសទៅបោះទុនវិនិយោគជាបន្តបន្ទាប់នៅទីនោះ?

តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ ដែលអភិវឌ្ឍន៍លើផ្ទៃដីជាង១០០ហិកតា បានក្លាយជាទីតាំងដ៏មានសក្តានុពលមួយរបស់ខេត្តពោធិ៍សាត់ ក្នុងការទាក់ទា…

អ្នកជំនាញហិរញ្ញវត្ថុដ៏ល្បីល្បាញលោក Robert Kiyosaki ជំរុញឱ្យអ្នកគាំទ្រទិញមាស ប្រាក់ និង Bitcoin ហើយឈប់សង្ឃឹមលើធនាគារកណ្ដាលអាម៉េរិក

លោក រ៉ូបឺត ឃីយ៉ូសាគិ (Robert Kiyosaki) ដែលល្បីល្បាញខាងផ្ដល់ដំបូន្មានទាក់ទិនចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសអំពីយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ