អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Dasani របស់ក្រុមហ៊ុន The Coca-Cola Companyក្នុងព្រះរាជាណាចក្រកម្ពុជា


ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (ហៅកាត់ថា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា) សូមប្រកាសថា ក្រសួងពាណិជ្ជកម្មបានឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខពីក្រុមហ៊ុន The Coca-Cola Company លើផលិតផលភេសជ្ជៈ ម៉ាក Dasani នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខលេខ ១៦១៤ ព.ណ កសប ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣។
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត បន្តទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលភេសជ្ជៈម៉ាក Dasani របស់ក្រុមហ៊ុន The Coca-Cola Companyក្នុងព្រះរាជាណាចក្រកម្ពុជា

តាមរយៈលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា គឺជាអ្នកទទួលបានសិទ្ធិផ្តាច់មុខដោយស្របច្បាប់ ក្នុងការនាំចូល និងចែកចាយផលិតផលដែលមានម៉ាកសញ្ញាខាងលើនៅទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នេះ។​

តាមរយៈលិខិតនេះដដែល ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រោយរយៈពេល​ ៩០ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសិទ្ធិក្នុងការប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការទៅតាមច្បាប់ ប្រសិនបើមានការបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។ និយាយជារួម មានតែក្រុមហ៊ុនកូកា-កូឡា កម្ពុជា តែប៉ុណ្ណោះ ដែលមានសិទ្ធិនាំចូល និងចែកចាយភេសជ្ជៈរបស់ក្រុមហ៊ុន The Coca-Cola Company ដែលមានពាក់ម៉ាកខាងលើ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។




អត្ថបទបន្ទាប់


សហគមន៍ធនាគារថៃព្រមានរដ្ឋាភិបាលក្រោយបោះឆ្នោត អំពីផលប៉ះពាល់នៃការអនុវត្តគោលនយោបាយប្រជានិយម

ព័ត៌មាន
នៅប្រទេសថៃ រដ្ឋាភិបាលក្រោយការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នៅមិនទាន់មានរូបរាងនៅឡើយ ប៉ុន្តែសហគមន៍ធនាគាររបស់ប្រទេសថៃ បានសំដែងក្តីបារម្ភថា គោល…

កម្ពុជារំពឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងជួយជំរុញពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសអនុតំបន់ទន្លេមេគង្គកាន់តែប្រសើរ

ព័ត៌មាន
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តម្លៃជាង ១ពាន់៣រយលានដុល្លារ បានឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ