Advertisement
អត្ថបទ​ពាណិជ្ជកម្ម

លំនៅដ្ឋាន​​បែប​រមណីយដ្ឋាន​ប្រណីត The Palms បើក​លក់​ដើម​ខែ​ធ្នូ ២០១៧​នេះ


នៅ​ទី​បំផុត គម្រោង​លំនៅដ្ឋាន​បែប​រមណីយ​ដ្ឋាន​ដ៏​ប្រណីត The Palms ប្រកាស​លក់​ជា​ផ្លូវការ​ហើយ នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​នេះ ជាមួយ​នឹង​តម្លៃ​មិន​ធម្មតា​នោះ​ឡើយ។ តម្លៃ​លំនៅដ្ឋាន​ប្រភេទ​នីមូយៗ គឺ​ចន្លោះ ចាប់​​ពី ៣៩​ម៉ឺន​ដុល្លារ រហូត​ដល់ ១​លាន ៣​សែន​ដុល្លារ​អាមេរិក។
គម្រោង​លំនៅដ្ឋាន​បែប​ resort ប្រណីត The Palms បើក​លក់​ពី​ថ្ងៃ​ទី០១ ខែ​ធ្នូ ឆ្នាំ​២០១៧​តទៅ។
ដោយ
Advertisement

តម្លៃ​ពិត​ជា​មិន​ធម្មតា​នេះ វា​ស័ក្តិសម​ទៅ​នឹង​លំនៅដ្ឋាន​បែប resort ប្រណីត មិន​ធ្លាប់​មាន​នោះ​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​គម្រោង​នេះ​មាន​លក្ខណៈ​ពិសេស​ដូចគ្នា​ទៅ​នឹង​គម្រោង ឌឹ ផាម (The Palms) នៅ​ប្រទេស​កាតា និង​សិង្ហបុរី អ៊ីចឹង​ដែរ ដែល​សាងសង់​មាន​សណ្ឋាន​រូបរាង​ដូច​ជា​ដើម​ត្នោត។

គម្រោង​បុរី​លំនៅដ្ឋាន​ The Palms ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ ពី​គល់​ស្ពាន​ព្រះមុនីវង្ស ដែល​តភ្ជាប់​រហូត​ដល់​មាត់​ទន្លេ ក្នុង​ភូមិ​ក្តីតាកុយ សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ រាជ​​ធានី​ភ្នំពេញ និង​​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពីគេ មិន​ធ្លាប់​មាន​នៅ​កម្ពុជា ដោយ​មាន​ការ​សហការ​ជាមួយ​ដៃគូ​វិនិយោគ​មក​ពី​ប្រទេស​សិង្ហបុរី។ 

គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ដំណើរការ​សាងសង់​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​នេះ​ហើយ ដែល​នឹង​ចំណាយ​ទុន​វិនិយោគ​សាងសង់​ប្រមាណ ១១០​លាន​ដុល្លារ​អាមេរិក។ គម្រោង​អភិវឌ្ឍន៍ បុរី ឌឹ ផាម នឹង​មាន​ការ​សាងសង់​វីឡា​កូនកាត់​ចំនួន ២០៤​វីឡា​ ជា​លក្ខណៈ​បឹងកាឡូ ១៦​វីឡា និង​មាន​កន្លែង​ចត​អូប័រ ជា​ពិសេស សម្រាប់​អ្នក​ដែល​ទិញ​វីឡា​បឹងកាឡូ។ ហើយ​វីឡា​ទាំង​អស់​សុទ្ធតែ​​អាច​មើល​ឃើញ​ផ្ទៃ​ទន្លេ​ ហើយ​ផ្ទះ​មាន​ជណ្តើរ​យន្ត​សម្រាប់​មនុស្ស​ចាស់​ផង​ដែរ។

រូបភាព​គំរូ​នៃ​គម្រោង​លំនៅដ្ឋាន​ប្រណីត The Palms។

តម្លៃ​លំនៅដ្ឋាន​ប្រណីត ចែក​ទៅ​តាម​លំដាប់​ថ្នាក់ ទំហំ និង​ប្រភេទ ដូច​ខាង​ក្រោម​នេះ៖

  1. ប្រភេទ Cluster House (C1& C1A) មាន​ទំហំ ៣១៥​ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ៣៩៩,៩៩៩ ដុល្លារ​អាមេរិក
  2. ប្រភេទេ Cluster House (C2 & C2A) មាន​ទំហំ ៣៧៧ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ៤៤៥,៩៩៩ ដុល្លារ​អាមេរិក
  3. ប្រភេទ វីឡា (V1) មាន​ទំហំ ៦៧៧ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,១២០,០០០ ដុល្លារ​អាមេរិក
  4. ប្រភេទវីឡា (V2) មាន​ទំហំ ៩៦៥ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,២៥០,៩៩៩ ដុល្លារ​អាមេរិក
  5. ប្រភេទ​វីឡា (V3) មាន​ទំហំ ១០៤៣ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,២៨៧,០៦២ ដុល្លារ​អាមេរិក
  6. ប្រភេទ​វីឡា (V4) មាន​ទំហំ ១០៨៦ ម៉ែត្រ​ការ៉េ តម្លៃ​ចំនួន ១,៣៣៩,៩៩៩ ដុល្លារ​អាមេរិក។

បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សាធារណជន​ដែល​ជា​អថិតិជន​នៅ​ក្នុង​គម្រោង​អគារ​លំនៅដ្ឋាន ខុនដូរ​ខ្ពស់ៗ​ទំនើបៗ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កន្លង​មក នៅ​ពេល​នេះ​ដែរ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប្រ៊ីដ គ្រុប កំពុង​ចាប់ផ្តើម​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅដ្ឋាន​ដ៏​ប្រណីត​មួយ​ទៀត​នៅ​តាម​មាត់​ទន្លេ។

លោក​ឧកញ៉ា​បន្ត​ថា គម្រោង The Palms នេះ សាងសង់​នៅ​លើ​ផ្ទៃ​ដី​ចំនួន ៣,៧​ហិកតា។ គម្រោង​នេះ​ខុស​ប្លែក​ពី​គម្រោង​ទី១ និង​គម្រោង​ទី២ ដែល​ក្រុមហ៊ុន វើល ប្រ៊ីដ បាន​អភិវឌ្ឍ​សាងសង់​រួច​មក​ហើយ ដូចជា គម្រោង​អគារ​ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​កម្ពស់ ៤៥​ជាន់ The Bridge និង​អគារ​ពាណិជ្ជកម្ម​លំនៅដ្ឋាន សណ្ឋាគារ ដែល​មាន​ឈ្មោះ​ថា The Peak។ ហើយ​គម្រោង​ទាំង​ពីរ​នេះ ទទួល​បាន​ការ​គាំទ្រ​និង​មាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង។ 

មូលហេតុ​ដែល​ឧកញ៉ា សៀ ឫទ្ធី សម្រេច​ចិត្ត​អភិវឌ្ឍ​បុរី​លំនៅដ្ឋាន The Palms  នៅ​តំបន់​នោះ ដោយសារ​តែ​មើល​ឃើញ​ថា តំបន់​នោះ​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម័្ពន្ធ​ល្អ ផ្លូវ​ជាតិ​ធំ​ទូលាយ មាន​ស្ពាន​ពីរ​ត​ភា្ជប់ និង​ទីតាំង​អភិវឌ្ឍន៍​នៅ​ជិត​មាត់​ទន្លេ ដែល​បង្ក​លក្ខណៈ​ពិសេស​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យ​ក្លាយ​ជា រីស៊ត ដ៏​ប្រណីត៕




អត្ថបទបន្ទាប់


ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ តើ​ស្ថានភាព​មុខ​ជំនួញ​នឹង​មាន​អ្វី​ប្រែប្រួល ក្ដៅ ឬ​ត្រជាក់?

ព័ត៌មាន
ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ធ្វើ​ឲ្យ​ក្ដី​កង្វល់​របស់​អ្នក​រកស៊ី​ក្នុង​ស្រុក​មួយ​ចំនួន នៅតែ​មាន​ភាព​ស្រព...

លោក​ជំទាវ លឹម ឈីវហូ អំពាវនាវ​ឲ្យ​ស្ដ្រី​ចូលរួម​ក្នុង​វិស័យ​ជំនួញ​ឲ្យ​ច្រើន​ថែមទៀត

ព័ត៌មាន
លោកជំទាវ​ ឧកញ៉ា លឹម ឈីវហូ ប្រធាន​ក្រុមប្រឹក្សាភិបាល​​ក្រុមហ៊ុន LCH Investment Group ដែល​ជា​ក្រុមហ៊ុន​ដ៏​ធំមួយ​នៅ​ក្នុង​ប្រទេស​កម្ពុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ