បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

My QR Code បើក​ភ្លាម ស្កេនភ្លែត ទូទាត់​បាន​ភ្លាម អាច​បង្ការ​ការ​ឆ្លង​​កូវីដ-១៩បាន


ការកាន់​ក្រដាស​ប្រាក់​ទូទាត់​ទំនិញ ឬ​សេវាកម្ម​រវាង​អ្នក​លក់​និង​អ្នក​ទិញ ដោយ​កាន់​លុយ​អាប់​ចុះ​អាប់​ឡើង ហុច​ឲ្យ​គ្នា​ទៅ​វិញទៅ​មក វា​ជា​ហានិភ័យ​ឆ្លង​មេរោគ​កូវីដ-១៩ បាន​យ៉ាង​ងាយ បើ​យើង​មិន​បាន​ធ្វើ​អនាម័យ​​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ។
My QR Code បើក​ភ្លាម ស្កេនភ្លែត ទូទាត់​បាន​ភ្លាម អាច​បង្ការ​ការ​ឆ្លង​​កូវីដ-១៩បាន
ដោយ

បើ​យោង​តាម​អ្នកជំនាញ​របស់​​ក្រសួង​សុខាភិបាល​កម្ពុជា ក្រដាស​លុយ​ក៏​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​កូវីដ-១៩​ដែរ នៅពេល​ដែល​លុយ​នោះ​បាន​ប្រឡាក់​នូវ​ទឹក​រំអិល​ពី​ផ្លូវ​ដង្ហើម​របស់​អ្នក​ដែល​មាន​ផ្ទុក​មេរោគ កូវីដ-១៩ ហើយ​ក្រដាស​លុយ​នោះ​ត្រូវ​បាន​ប៉ះពាល់​បន្តៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ដូច្នេះ សូម​អតិថិជន​ងាក​មក​ប្រើប្រាស់​មធ្យោបាយ​ទូទាត់​ប្រាក់​តាម​អេស៊ីលីដាម៉ូបាល​វិញ ដែល​អាច​ការពារ​បាន​ពី​ការឆ្លងមេរោគ​នេះ​ជាយថាហេតុ ។

អេស៊ីលីដាម៉ូបាល មាន​មុខងារ​សំបូរបែប​ ជាពិសេស មាន​មុខងារ​មួយ​ដែល​មាន​ឈ្មោះ​ថា My QR Code ដែល​មុខងារ​នេះ​គឺ​បង្កើត​ឡើង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អតិថិជន​ចុះ​ឈ្មោះ​ប្រើប្រាស់ ហើយ​ងាយមែន​ទែន គឺ​អតិថិជន​អាច​ផ្ញើ QR នេះ​ទៅ​ឲ្យ​បង​ប្អូន មិត្តភ័ក្ត្រ​ ឬដៃគូ​សម្រាប់​ស្កេន​ទូទាត់​បាន​ភ្លាមៗ ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ធនាគារ អេស៊ីលីដា មាន​ដៃគូ​ជា​ហាងលក់​ទំនិញ​ជាង ៧​ម៉ឺន​កន្លែង ដែល​អ្នក​ទិញ​អាច​ទិញទំនិញ​ពី​ហាង​ទំនិញ​នានា ដោយ​ពុំ​ចាំបាច់​កាន់​ក្រដាស​ប្រាក់ សម្រាប់​ធ្វើការទូទាត់​ថ្លៃទំនិញ​នោះទេ គ្រាន់តែ​ស្កេន​ជាមួយ QR Code អេស៊ីលីដា ក៏ទទួល​បាន​ការបញ្ចុះ​តម្លៃ​ពី​ហាង​ទាំងនោះ ។ 

បើចំពោះ​ហាងដទៃ​ទៀត​ដែល​មិនទាន់​មាន QR Code សម្រាប់​ធ្វើការ​ទូទាត់ ម្ចាស់​ហាង​ទំនិញ​គ្រាន់តែ​ទាញ​យក​កម្មវិធី​អេស៊ីលីដាម៉ូបាល មក​ដាក់​ក្នុង​ទូរសព្ទ​ដៃ ហើយ​ចុះឈ្មោះ​ប្រើប្រាស់​​ភ្លាមៗ ម្ចាស់ហាង​ទំនិញ​​ទាំងនោះ​នឹង​មាន QR Code សម្រាប់​​អតិថិជន​​ស្កេន​​ទូទាត់​​ថ្លៃ​​ទំនិញ​​បាន​ដូចគ្នា (នៅ​ពេល​អ្នក​ទិញ​​មាន ​អេស៊ីលីដាម៉ូបាល) អ្នក​លក់​គ្រាន់តែ​​បើក My QR Code ឲ្យ​​អ្នក​ទិញស្កេន ទូទាត់​ជា​ការស្រេច ។

នៅពេល​អ្នកទិញស្កេន​ហើយ អ្នកលក់​នឹង​ទទួល​បាន​សារ​លោត​បញ្ជាក់​ជា​ដំណឹង នៅក្នុង​ទូរសព្ទ​ដៃ​របស់​គាត់ Notification ថា ទទួល​បាន​លុយ​ទូទាត់​ថ្លៃ​ទំនិញហើយ ។ មិនតែ​ប៉ុណ្ណោះ គាត់ (អ្នក​លក់) ក៏អាច​ឆែក​មើល​ប្រតិបត្តិការ ឆែកមើល​សមតុល្យ​គណនី​ផ្សេងៗ ពី អេស៊ីលីដាម៉ូបាល បាន​ផងដែរ វា​មិនត្រឹម​តែ​ងាយស្រួល​ក្នុង​ការទូទាត់​ប៉ុណ្ណឹង​ទេ អេស៊ីលីដាម៉ូបាល ប្រៀប​បាន​ដូចជា​ធនាគារ​ក្នុង​ដៃ ក្នុង​ផ្ទះអ៊ីចឹង សម្រាប់​ធ្វើ​ប្រតិបត្តិការ​តែ​មួយ​កន្លែង​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ដូចជា ដាក់ប្រាក់ ដកប្រាក់ បើក​ប្រាក់​បៀវត្ស ដកប្រាក់​រហ័ស បើក​ប្រាក់​ផ្ទេរ​តាម​អេស៊ីលីដាម៉ូបាល បើក​គណនីធនាគារ ស្នើសុំប័ណ្ណអេធីអឹម​បាន​ភ្លាមៗ បង់វិក្កយបត្រអគ្គិសនីកម្ពុជា បញ្ចូល​លុយ​ទូរសព្ទ ផ្ទេរប្រាក់ទៅប័ណ្ណវីសា និងម៉ាស្ទ័ររបស់ធនាគាផ្សេងក្នុងស្រុកបានរហូតដល់ $២,៥០០ ក្នុង១ថ្ងៃនិងសេវាកម្មជាច្រើនទៀត ។

នៅផ្ទះឈ្នះកូវីដ រក្សា​សុវត្ថិភាព ៣កុំ ៣ការពារ ដែល​ជា​វិធានការ​របស់​រដ្ឋាភិបាល​ នោះ​យើង​​ទាំងអស់គ្នា​នឹង​ឈ្នះ​កូវីដ-១៩ ដ៏​ចង្រៃ​នេះ ៕




អត្ថបទបន្ទាប់


កម្ពុជានាំចេញផលិតផលឧស្សាហកម្ម ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ថយចុះជាង៤០%

ក្នុងស្ថានភាព ដែលកម្ពុជា រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិជំងឺសកលកូវីដ-១៩ ប្រតិបត្តិការរោងចក្រជាច្រើន ក៏ដូចជាការបង្កើតរោងចក្រថ្មីៗ បានជួប…

WHO៖ទិន្នន័យបង្ហាញថា វ៉ាក់សាំង Sinopharm និង Sinovac មានប្រសិទ្ធភាពគ្រប់គ្រាន់

ប្រធានក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃទី៣១ ខែមីនាថា ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីររបស់ចិនគឺ ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ