ព្យាករណ៍សេដ្ឋកិច្ច​សិង្ហបុរី

ឆ្នាំ២០២០នេះ សេដ្ឋកិច្ចសិង្ហបុរី អាចនឹងដាំក្បាលចុះ ៦%


សេដ្ឋកិច្ចវិទូ មកពី វិស័យឯកជនជាច្រើនរូប បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី អាចនឹងធ្លាក់ចុះដល់ទៅ ៦% នៅក្នុងឆ្នាំនេះ អាក្រក់ជាងការព្យាករពីមុនទៅទៀត ដោយសារតែ សេដ្ឋកិច្ចជាតិ ធ្លាក់ចុះខ្លាំងបំផុត នៅក្នុងត្រីមាសទី ២កន្លងទៅ ហើយមិនរំពឹងថា នឹងអាចងើបឡើងវិញបានក្នុងពេលឆាប់ៗនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃនេះ។
ហេតុផលធំៗ ២ ធ្វើឲ្យសិង្ហបុរី ទទួលបានទេសចរ ១៨,៥លាន និង ចំណូល ២០ពាន់លានដុល្លារ នៅឆ្នាំ២០១៨
ដោយ

អាជ្ញាធររូបិយវត្ថុ​សិង្ហបុរី បានធ្វើការ​ស្ទង់មតិ​ទៅលើ ការវាយ​តម្លៃអំពីសេដ្ឋកិច្ច​ប្រទេស​របស់ខ្លួន ដោយលទ្ធផល​ទទួលបានពី​សេដ្ឋកិច្ចវិទូ និងអ្នកវិភាគជិត ៣០នាក់ គឺមិនបង្ហាញពី​សញ្ញាវិជ្ជមាន​នោះឡើយ។

ទោះយ៉ាងណា អ្នកឃ្លាំមើល​សេដ្ឋកិច្ច​ក្នុងស្រុកសិង្ហបុរី បានប៉ាន់​ប្រមាណថា សេដ្ឋកិច្ចសិង្ហបុរី នៅក្នុង​ត្រីមាសទី៣ អាចនឹង​ធ្លាក់ចុះ ៧% ប្រសើរ​ជាង​ត្រីមាសទី ២ ដែលបាន​ធ្លាក់ចុះ​ដល់ទៅ ១៣%។

ចំពោះ វិស័យដែល​ធ្វើបាន​ល្អជាងគេ អំឡុង​ពេលនេះ រួមមាន​ វិស័យឧស្សាហកម្ម​ផលិត និងវិស័យ​ហិរញ្ញវត្ថុ និងធានារ៉ាប់រង ដែលអាច​រក្សាបាន​នូវកំណើន​ស្តួចស្តើង។

រីឯ វិស័យលក់ដុំ និងរាយ វិស័យ​សំណង់ និងវិស័យ​បដិសណ្ឋាកិច្ច សុទ្ធតែ​បន្តរងគ្រោះ​ដោយសារតែ​មេរោគកូវីដ-១៩ ហើយអាច​នឹងធ្លាក់ចុះខ្លាំង នៅក្នុងត្រីមាស​ទី​ ៣ ឆ្នាំ ២០២០នេះ។

វិបត្តិមេរោគកូវីដ១៩ ត្រូវបានគេចាត់ទុកជា បញ្ហាធំជាងគេ ដែលបានធ្វើ​ឲ្យសេដ្ឋកិច្ចសិង្ហបុរី ធ្លាក់ចុះ ហើយក្រៅ​ពីនោះ គឺមាន ជម្លោះ​ពាណិជ្ជកម្ម​រវាង អាមេរិក និងចិន​ ហើយនឹង ការងើបឡើងវិញ​នៃសេដ្ឋកិច្ច​សកល យឺតជាង​ការរំពឹងទុក។

ជាចុងក្រោយ សេដ្ឋកិច្ចវិទូ​ទាំងអស់នេះ រំពឹងថា សេដ្ឋកិច្ច​សិង្ហបុរី នឹងងើបឡើងវិញ​នៅក្នុងឆ្នាំ ២០២១ខាងមុខ ដោយមានកំណើន ៥% ល្អជាង​ការព្យាករ​ពីពេលមុនទៅវិញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខិតចូលមកដល់ ក្រសួងទេសចរណ៍ ដាក់ចេញប្រការគួរធ្វើ និងមិនគួរធ្វើចំនួន៨ ចំណុច

ព័ត៌មាន
នៅសប្ដាហ៍ក្រោយនេះ ការឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់។ នៅថ្ងៃនេះ ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយពីប្រការគួរធ្វើ និងមិនគួរធ្វើចំនួន ៨…

បទវិភាគ៖ តើអភិក្រម និងយុទ្ធសាស្ត្រអ្វីខ្លះ ដែលរាជរដ្ឋាភិបាលត្រូវអនុវត្ត​ក្នុង​ការ​ដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ច​កម្ពុជា​ក្នុង​វិបត្តិ​កូវីដ-១៩?

ព័ត៌មាន
នៅក្នុងបរិការណ៍កូវីដ-១៩ ការដោះស្រាយបញ្ហាសង្គម-សេដ្ឋកិច្ចកម្ពុជា គឺត្រូវការគិតថ្លឹងថ្លែងរកចំណុចដែលមានល្អប្រសើរបំផុតរវាងសេដ្ឋកិច្ច-សង្គម និងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ