មីយ៉ាន់ម៉ាបង្ហាញជំនឿចិត្តលើកម្ពុជាជាប្រធានអាស៊ាន

មីយ៉ាន់ម៉ាបង្ហាញជំនឿចិត្តថា កម្ពុជានឹងធ្វើជាប្រធានអាស៊ានប្រកបដោយយុត្តិធម៌


អ្នកនាំពាក្យក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាដែលកំពុងកាន់អំណាច បានអះអាងថា ប្រទេសមីយ៉ាន់ម៉ាជឿជាក់ថា កម្ពុជានឹងដើរតួនាទីប្រកបដោយយុត្តិធម៌អំឡុងពេលធ្វើជាប្រធានរបស់អាស៊ាននៅក្នុងឆ្នាំ២០២២នេះ។ ការលើកឡើងរបស់មីយ៉ាន់ម៉ាបែបនេះ គឺធ្វើឡើងនៅក្រោយដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែននៅមីយ៉ាន់ម៉ា ដែលទើបបានបញ្ចប់កាលពីសប្ដាហ៍មុននេះ។
មីយ៉ាន់ម៉ាបង្ហាញជំនឿចិត្តលើកម្ពុជាជាប្រធានអាស៊ាន
ដោយ

«វាពិតជាទទួលបានលទ្ធផលល្អ ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីសប្តាហ៍មុន។ ទោះបីសហគមន៍អន្តរជាតិ​មិនបានបន្ធូរបន្ថយសម្ពាធ​​មកលើ​មីយ៉ាន់ម៉ាក្តី ក៏មីយ៉ាន់ម៉ាមិន​ឱនក្បាលដាក់ដែរ» នេះជាអ្វីដែលអ្នកនាំពាក្យក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ា លោក ហ្សា មីនទុន (Zaw Min Tun) បានប្រាប់ទៅអ្នក​សារព័ត៌មាន។

អ្នកនាំពាក្យរូបនេះបន្តថា លោកក៏ដូចជា រដ្ឋាភិបាលមីយ៉ាន់ មានជំនឿចិត្តលើកម្ពុជា ថានឹងដើរតួនាទីប្រកបដោយយុត្តិធម៌ ស្របពេល​ដែលកម្ពុជាធ្វើជា​ប្រធាន​របស់​អាស៊ាន​សម្រាប់ឆ្នាំ២០២២នេះ។

ទោះយ៉ាងណា សម្រាប់មន្ត្រីការទូតជាន់ខ្ពស់​របស់ប្រទេសម៉ាឡេស៊ីឯណោះវិញ បែរជាលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន មិនគួរត្រូវបានធ្វើឡើងឡើយ។ នេះបើតាមការអះអាងរបស់​រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡា កាលពីថ្ងៃព្រហស្បតិ៍ទី១៣មករា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។ 

លោក សៃហ្វូឌីន អាប់ឌុលឡា កត់សម្គាល់ទស្សនកិច្ចនេះ មិនសូវជាល្អប៉ុន្មានទេសម្រាប់កិច្ចខិតខំប្រឹងប្រែងចរចា ដែលកំពុងបន្តធ្វើ រវាងអាស៊ាន និងមីយ៉ាន់។ មន្ត្រីជាន់ខ្ពស់រូបនេះ អះអាងទៀតថា ថ្នាក់ដឹកនាំកម្ពុជាគួរតែពិភាក្សា​ជាមួយនឹង​អាស៊ាន​ជាមុនសិន មុននឹងសម្រេចចិត្តធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ា ពិសេសក្នុងពេលដែលខ្លួនជាប្រធានអាស៊ាន។ វាអាចបង្ហាញរូបភាពមិនល្អ ថាអាស៊ានកំពុងព្យាយាម​ទទួលស្គាល់ រដ្ឋាភិបាលយោធា។

ទោះបីជាបែបនេះក្តី លោកស្រី ណូអែលលីន ហាយស័រ ប្រសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា និងសម្ដេចតេជោ ហ៊ុន សែន បានជួបពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញមួយកាលពីថ្ងៃទី១៣មករា ដែលនៅក្នុងកិច្ចពិភាក្សានោះ កម្ពុជាបានទទួលការជ្រោមជ្រែងពីសំណាក់ប្រសិតពិសេសអង្គការសហប្រជាជាតិ​ ដើម្បីស្វែងរកកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងជំនួយមនុស្សធម៌ និងកំពុងស្វែងរកវឌ្ឍនភាពក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចរបស់អាស៊ានផងដែរ។

សូមជម្រាបថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​នៅ​សប្តាហ៍​ក្រោយក៏ទើបតែ​​ត្រូវបាន​ពន្យារពេលផងដែរ​។ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានប្រាប់អ្នកសារព័ត៌មានថា ការពន្យារពេលនេះ គឺដោយសារតែរដ្ឋមន្ត្រី​អាស៊ានមួយ​ចំនួន​ជួបការលំបាកក្នុងការធ្វើដំណើរ។ នេះបើតាម Nikkei ដដែល៕
None



អត្ថបទបន្ទាប់


ពាណិជ្ជកម្មអាមេរិក និងចិនមានជិត ៧០០ពាន់លានដុល្លារកើនឡើង៣០% នៅឆ្នាំ២០២១

បើទោះបីជានៅមួយរយៈចុងក្រោយនេះ មហាយក្សអាមេរិក និងចិន មានការឈ្លោះទាស់ទែងប្រជែងឥទ្ធិពលគ្នាយ៉ាងណាក្ដី ក៏ប៉ុន្ដែ បើមើលទៅលើទំហំនៃការដោះដូរព…

ប្រមុខអង្គ UN ប្រកាសនឹងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាប៉េកាំង

បើទោះបីជាប្រទេសធំៗមួយចំនួនរួមមាន អាមេរិក និងសម្ព័ន្ធមិត្តបានធ្វើពហិការការទូតមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូររងានៅប៉េកាំងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ