ប្រមុខUNនឹងចូលរួមបើកកីឡាអូឡាំពិក

ប្រមុខអង្គ UN ប្រកាសនឹងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានាប៉េកាំង


បើទោះបីជាប្រទេសធំៗមួយចំនួនរួមមាន អាមេរិក និងសម្ព័ន្ធមិត្តបានធ្វើពហិការការទូតមិនចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូររងានៅប៉េកាំងនៅខែក្រោយនេះក្ដី ប៉ុន្ដែ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូទែរ៉េស (Antonio Guterres) បាននិយាយបញ្ជាក់ចុងក្រោយកាលពីថ្ងៃព្រសហ្បតិ៍ទី១៣មករា ថា លោកនឹងទៅចូលរួមកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនារដ្ឋធានីប៉េកាំងប្រទេសចិន នាខែក្រោយនេះ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះថែមទាំងបានផ្តល់ជាសារមួយថា ព្រឹត្តិការណ៍កីឡាដ៏ធំនេះត
ប្រមុខUNនឹងចូលរួមបើកកីឡាអូឡាំពិក
ដោយ

ថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកហ្គូទ័ររ៉េស និយាយថា កីឡាអូឡាំពិកព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ហើយវាក៏ជាព្រឹត្តិការណ៍ដែលតំណាងឲ្យតួនាទីរបស់កីឡា ក្នុងការនាំយកមនុស្សជាតិមកពីគ្រប់ទីកន្លែង មកជួបប្រជុំគ្នាប្រកបដោយសន្តិភាព។

យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ការចូលរួមរបស់លោក ពុំស្ថិតក្នុងចេតនានយោបាយនោះទេ ហើយលោកចង់បញ្ជូនសារឲ្យប្រាកដថា កីឡាអូឡាំពិក ចាំបាច់ត្រូវតែជាផ្នែកមួយ នៃសុខសន្តិភាពរបស់ពិភពលោក។ 

គួរកត់សម្គាល់ថា ការបញ្ជាក់ពីវត្តមានរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ នៅកីឡាអូឡាំពិករដូវរងាឆ្នាំនេះ ធ្វើឡើងជួនចំពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀត បានធ្វើពហិការការទូត មិនបញ្ជូនមន្ត្រីរបស់ខ្លួនឲ្យទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប៉េកាំងនោះឡើយ។ គិតត្រឹមពេលនេះ ប្រទេសដែលបានចូលរួមធ្វើពហិការ រួមមានប្រទេសជប៉ុន អូស្រ្តាលី កាណាដា និងអង់គ្លេស។

សូមជម្រាបថា ការសម្រេចធ្វើពហិការការទូតពីប្រទេសទាំងអស់នេះ ធ្វើឡើងក្រោមហេតុផលថាប្រទេសចិននៅតែបន្តរំលោភសិទ្ធិមនុស្សលើជនជាតិភាគតិច អ៊ុយហ្គ័រ ក្នុងតំបន់ស៊ិនជាំង។ យ៉ាងណាមិញប្រទេសចិន បានបដិសេដការចោទប្រកាន់នេះ ហើយបានថ្កោលទោសការធ្វើពហិការទាំងឡាយ ថាជាអំពើផ្ទុយពីគោលការណ៍កីឡាអូឡាំពិកថែមទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាបង្ហាញជំនឿចិត្តថា កម្ពុជានឹងធ្វើជាប្រធានអាស៊ានប្រកបដោយយុត្តិធម៌

ព័ត៌មាន
អ្នកនាំពាក្យក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាដែលកំពុងកាន់អំណាច បានអះអាងថា ប្រទេសមីយ៉ាន់ម៉ាជឿជាក់ថា កម្ពុជានឹងដើរតួនាទីប្រកបដោយយុត្តិធម៌អំឡុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ