ទំហំពាណិជ្ជកម្មអាមេរិកចិនឆ្នាំ២០២១កើនខ្លាំង

ពាណិជ្ជកម្មអាមេរិក និងចិនមានជិត ៧០០ពាន់លានដុល្លារកើនឡើង៣០% នៅឆ្នាំ២០២១


បើទោះបីជានៅមួយរយៈចុងក្រោយនេះ មហាយក្សអាមេរិក និងចិន មានការឈ្លោះទាស់ទែងប្រជែងឥទ្ធិពលគ្នាយ៉ាងណាក្ដី ក៏ប៉ុន្ដែ បើមើលទៅលើទំហំនៃការដោះដូរពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទី១ និង ទី២ របស់ពិភពលោកទាំងពីរនេះ នៅពេញមួយឆ្នាំ២០២១ មានចំនួនដល់ជាង ៧០០ពាន់លានដុល្លារអាមេរិក កើនឡើងជិត៣០% បើធៀបនឹងឆ្នាំ ២០២០។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយអាជ្ញាធរគយរបស់ចិននៅថ្ងៃសុក្រទី១៤មករា ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានចិនជាភាសាអង់គ្លេស Global Times។
ទំហំពាណិជ្ជកម្មអាមេរិកចិនឆ្នាំ២០២១កើនខ្លាំង
ដោយ

សហរដ្ឋអាមេរិកនៅបន្តឈរក្នុងតារាងលំដាប់ទី៣ នៃប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់ចិនដដែល និងតាមពីក្រោយដោយអាស៊ាន និងសហភាពអឺរ៉ុបសម្រាប់​ឆ្នាំ២០២១កន្លងទៅនេះ។  ជាងនេះទៅទៀត ទំហំ​ពាណិជ្ជកម្ម​ចិន​-​អាមេរិក​បច្ចុប្បន្ន គឺស្មើនឹង ​​២ដង​នៃទំហំ​​ពាណិជ្ជកម្ម ​របស់​ចិន​​ជាមួយ​ប្រទេស​ជប៉ុន ​ដែលជា​ដៃគូ​​ពាណិជ្ជកម្ម​​ធំ​​លំដាប់ទី​បួន​​របស់​ខ្លួន។​

តួយ៉ាង របាយការណ៍ពីអាជ្ញាធរគយរបស់ចិនឲ្យដឹងទៀតថា ការនាំចេញពីប្រទេសចិនទៅអាមេរិកនៅឆ្នាំ២០២១ ​មានទឹកប្រាក់ប្រមាណ ជាង ​៥៧៦ពាន់លានដុល្លារ​កើនឡើងជិត ២៨%ធៀបនឹងឆ្នាំ​២០២០ ខណៈការនាំចូលពីអាមេរិកមកវិញ មានដល់ទៅប្រមាណ​ ១៨០ពាន់លានដុល្លារកើនដល់ជាង ៣៣% ។ ផ្អែកលើតួលេខនាំចេញនាំចូលនេះ បង្ហាញឲ្យឃើញថា ចិន​មានអតិរេកពាណិជ្ជកម្ម​ជាមួយអាមេរិក​ដល់ទៅ ជិត​៤០០ពាន់លាន​ដុល្លារ កើនឡើង​២៥% ធៀបនឹង​ឆ្នាំ២០២០។

គួរកត់សម្គាល់ថា កំណើននេះ​តំណាង​ឲ្យការរក្សា​បាន​នូវសម្ទុះ​ដ៏រឹងមាំ​ក្នុងការដោះដូរ​ពាណិជ្ជកម្ម​រវាងប្រទេសទាំងពីរ ទោះបីជា​មានការដំឡើង​​ពន្ធ​បន្ថែម​លើមុខទំនិញជាច្រើន ស្របពេលដែលប្រទេសពីរកំពុងមានភាពតានតឹងផ្នែក​នយោបាយការទូតសេដ្ឋកិច្ចពាណិជ្ជកម្មដែលធ្វើឱ្យមានបញ្ហារកាំរកូសដល់ទំនាក់ទំនងទ្វេភាគីក៏ដោយចុះ។

សូមជម្រាបថា សម្ទុះ​ពាណិជ្ជកម្មដ៏ខ្លាំងក្លារវាងចិន និងអាមេរិកដូចនេះ ក៏បានរួមចំណែក​ពីផលប៉ះពាល់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ពីក្នុងចំណោមប្រទេសស​មាជិក​អាស៊ានផងដែរ ដោយសារតែ​​ប្រទេសទាំងនេះកាលពីឆ្នាំមុន​បានរងផលប៉ះពាល់ខ្លាំង​ពីកូវីដ១៩ ជាហេតុធ្វើឲ្យចិន​មានឱកាសផ្គត់ផ្គង់ច្រើនដល់សហរដ្ឋអាមេរិក។ ដោយឡែក ការជំរុញការចាក់វ៉ាក់សាំង​នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏បានជួយឲ្យការចំណាយរបស់អ្នកប្រើប្រាស់ងើបឡើង​វិញផងដែរ ជាហេតុធ្វើឲ្យមានតម្រូវការទំនិញច្រើនពីប្រទេសចិនកើនឡើងដូចគ្នាដែរ៕
© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកចោទប្រកាន់ការទាមទាររបស់ប៉េកាំងនៅសមុទ្រចិនខាងត្បូងថាជា «អំពើខុសច្បាប់»

ព័ត៌មាន
រដ្ឋាភិបាលអាមេរិក បានរិះគន់ និងច្រានចោលទាំងស្រុង នូវការទាមទារបែបប្រវត្តិសាស្ត្រ និងភូមិសាស្ត្ររបស់ប្រទេសចិន ទៅលើតំបន់សមុទ្រចិនខាងត្បូង។ …

មីយ៉ាន់ម៉ាបង្ហាញជំនឿចិត្តថា កម្ពុជានឹងធ្វើជាប្រធានអាស៊ានប្រកបដោយយុត្តិធម៌

ព័ត៌មាន
អ្នកនាំពាក្យក្រុមប្រឹក្សាយោធាមីយ៉ាន់ម៉ាដែលកំពុងកាន់អំណាច បានអះអាងថា ប្រទេសមីយ៉ាន់ម៉ាជឿជាក់ថា កម្ពុជានឹងដើរតួនាទីប្រកបដោយយុត្តិធម៌អំឡុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ