រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖ យោធាបើកព្រលានយន្តហោះឡើងវិញ ក្រោយបិទអស់២ថ្ងៃ


ក្រោយផ្អាកដំណើរការអាកាសយានដ្ឋានអន្តរជាតិធំជាងគេក្នុងទីក្រុងយាំងហ្គនអស់ពេល២ថ្ងៃ អាកាសចរណ៍ជាតិមីយ៉ាន់ម៉ាបានសម្រេចឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃ ព្រហស្បតិ៍ទី៤កុម្ភៈតទៅ។ នេះបើតាមការជូនដំណឹងរបស់អាកាសចរណ៍ជាតិមីយ៉ាន់ម៉ា។
យោធាបើកព្រលានយន្តហោះឡើងវិញ ក្រោយបិទអស់២ថ្ងៃ
ដោយ

ដំបូងឡើយនៅល្ងាចថ្ងៃទី៣កុម្ភៈ ថ្នាក់ដឹកនាំអាកាសចរណ៍​ជាតិមីយ៉ាន់បាន​ប្រកាសថា ខ្លួននឹងផ្អាកជើងអស់ហើរ​ទាំងអស់​រហូតដល់​ចុងខែ​ឧសភា​ឆ្នាំ២០២១។ តែក្រោយមក​អាកាសចរណ៍​ជាតិ​មីយ៉ាន់ម៉ា បានចេញសេចក្តី​ប្រកាសព័ត៌មាន​វិញថា ខ្លួននឹងបើក​ឲ្យមាន​ជើងហោះហើរ​ធម្មតា​វិញចាប់ពី​ថ្ងៃទី៤កុម្ភៈនេះតទៅ។

សេចក្តីប្រកាសព័ត៌មាននោះ​បានរៀបរាប់ថា៖«យើងសូមជូន​ដំណឹង​ដល់អ្នក​ដំណើរ​របស់យើងថា​ជើងហោះហើរ​ក្នុងស្រុក និងអន្តរជាតិ នឹងចាប់ផ្តើម​ឡើងវិញ​តាម​ការគ្រោងទុក​នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ ២០២១ ដើម្បី​ភាពងាយស្រួល​ដល់អ្នកដំណើរ​ក្នុងអំឡុង​ពេលរាតត្បាត Covid-19នេះ»។

ជុំវិញការបិទ​ព្រលានយន្តហោះនេះ ត្រូវបានគេ​មើលឃើញថា ជាការដាក់បញ្ជា​ពីយោធា​មីយ៉ាន់ម៉ា ដែលបាន​ធ្វើរដ្ឋប្រហារ​លើរដ្ឋាភិបាល​លោកស្រី Aung San Su Kyi កាលពីព្រឹក​ថ្ងៃច័ន្ទ ទី១កុម្ភៈ។ ទន្ទឹមនឹងនេះ ការបញ្ជាឲ្យ​បើកព្រលានយន្តហោះ​វិញនេះដែរ ត្រូវបានគេជឿថា ទំនង​ជាពួកយោធាមើលឃើញពី​ផលប៉ះពាល់ខ្លាំង​ដល់សេដ្ឋកិច្ច​មីយ៉ាន់ម៉ា ដែលកំពុង​សង្កត់សង្កិន​រួចស្រេច​ហើយពីកូវីដ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសមហាអំណាចនិងប្រទេសក្នុងតំបន់ណាខ្លះបានប្រតិកម្មតវ៉ាចំពោះការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា?

ព័ត៌មាន
សំឡេងថ្កោលទោស និង ប្រតិកម្មចេញពីសំណាក់មជ្ឈដ្ឋានអន្តរជាតិ បានធ្លាក់មកជាបន្តបន្ទាប់ ក្រោយហេតុការណ៍រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីព្រឹកព្រលឹម…

ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍វៀតណាម ធ្លាក់ចុះប្រាក់ចំណេញសុទ្ធ ៧៤លានដុល្លារ នៅឆ្នាំ២០២០

ព័ត៌មាន
ក្រុមហ៊ុនសាជីវកម្មអាកាសចរណ៍របស់វៀតណាម ដែលប្រតិបត្តិការអាកាសយានដ្ឋានស៊ីវិលចំនួន ២២ នៅក្នុងប្រទេសវៀតណាមនោះ បានបង្ហាញពីរបាយការណ៍ធ្លាក់ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ