រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

កម្ពុជាប្រកាសចូលរួមជាមួយអាស៊ានដោះស្រាយវិបត្តិក្តៅគគុកនៅមីយ៉ាន់ម៉ា ខណៈអង្គការសហប្រជាជាតិនៅមិនទាន់ធ្វើអ្វីចេញនៅឡើយ


បញ្ហារដ្ឋប្រហារនៅមីយ៉ាន់នេះ នៅតែបន្ដភាពតានតឹង កាន់តែខ្លាំងរវាងក្រុមយោធា និងប្រជាពលរដ្ឋដែលជាអ្នកតវ៉ា ស្របពេលដែលប្រតិកម្មពីសំណាក់សហគមន៍អន្តរជាតិនៅតែបន្ដធ្លាក់ចុះមកជាបន្ដបន្ទាប់។ ទោះជាបែបនេះក្ដី វានៅតែមិនទាន់មានដំណោះស្រាយ ឬច្រកចេញណាមួយចំពោះបញ្ហានេះនៅឡើយទេ បើទោះបីជា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃទី ៩ មីនា ក៏ដោយ ក៏នៅតែមិនអាចចេញសេចក្តីថ្លែងការណ៍រួម ដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហារនិងអំពើហឹង្សានៅមីយ៉ាន់ម៉ាបានឡើយ។
កម្ពុជាប្រកាសចូលរួមជាមួយអាស៊ានដោះស្រាយវិបត្តិក្តៅគគុកនៅមីយ៉ាន់ម៉ា ខណៈអង្គការសហប្រជាជាតិនៅមិនទាន់ធ្វើអ្វីចេញនៅឡើយ

យ៉ាងណាក៏ដោយចុះ ជុំវិញនឹងបញ្ហានេះ ប្រទេសកម្ពុជា យើងវិញបានប្រកាសជំហររបស់ខ្លួនថានឹងចូលរួមជាមួយអាស៊ានដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់។

ការថ្កោលទោសរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនៅមិនអាចធ្វើទៅរួច ក៏ដោយសារតែ សេចក្តីព្រៀងលិខិតថ្កោលទោសនោះត្រូវបានប្រទេសចំនួន៤ រួមមាន ចិន រុស្សី ឥណ្ឌា និង វៀតណាម ទាមទារឲ្យមានការកែប្រែ និងពិនិត្យមើលឡើងវិញត្រង់ចំណុចមួយចំនួន។

លើសពីនេះទៀត មុននឹងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាចចេញសេចក្តីថ្កោលទោសរួមណាមួយបាន លុះត្រាណាសមាជិកអចិន្ត្រែយ៍ និងមិនអចិន្ត្រែយ៍ទាំង១៥ប្រទេសយល់ស្របទាំងអស់។

ចុងក្រោយអ្វីដែលអន្តរជាតិអាចធ្វើបាន គឺត្រឹមតែអំពាវនាវឱ្យមានការអត់ធ្មត់ពីសំណាក់យោធា និងបានព្រមានពិចារណាលើវិធានការបន្ថែមទៀត សម្រាប់ដាក់សម្ពាធលើរបបសឹក។

ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងវិបត្តិនយោបាយ និងសង្គម ចាប់តាំងពីរបបសឹកបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១កុម្ភៈ គិតមកដល់ពេលនេះមនុស្សយ៉ាងហោចណាស់ ៦០នាក់បានស្លាប់និងជាង១.៨​០​០​​នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយការបង្រ្កាបរបស់ប៉ូលីសលើបាតុករប្រឆាំងនឹងរដ្ឋប្រហារ។

ជុំវិញនឹងស្ថានការណ៍ដ៏ក្ដៅនៅមីយ៉ាន់ម៉ានេះដែរ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃ អង្គារសប្ដាហ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីការសោកសៅ ព្រមទាំងជំហររបស់ខ្លួនក្នុងការចូលរួមជាមួយអាស៊ានឈានទៅរកដំណោះស្រាយសមស្របមួយ សម្រាប់ប្រទេសភូមា ដែលបាននិងកំពុងស្ថិតក្នុងភាពវឹកវរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាដូចគ្នានឹងសមាជិកឯទៀតរបស់អាស៊ាន បាននិងកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍ដែលកំពុងវិវត្តទៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ទោះបីកម្ពុជាមិនមែនជាប្រទេសមានភូមិផង របងជាមួយមីយ៉ាន់ម៉ាក៏ពិតមែន ប៉ុន្តែកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ដដែលនេះបាន បង្ហាញពីភាពសោកស្តាយដោយឃើញពីអំពើហឹង្សាដែលបានឆក់យកជិវិតពលរដ្ឋភូមាអស់ជាច្រើននាក់។

ទោះបីជា កម្ពុជាប្រកាសត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ក្តី ប៉ុន្តែកម្ពុជាបានប្រកាសប្រកាន់ខ្ជាប់នូវគោលការណ៍ស្នូលនៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកអាស៊ាននោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់សម្រាប់អ្នកដឹកនាំធុរកិច្ចជាស្រ្តីក្នុងប្រទេសកម្ពុជា

ព័ត៌មាន
ជំនាញធ្វើទីផ្សារឌីជីថលមានសារៈសំខាន់ខ្លាំងដើម្បីតភ្ជាប់គម្លាតយេនឌ័រផ្នែកឌីជីថល និងនាំយកស្រ្តីកាន់តែច្រើនចូលទៅក្នុងពិភពសហគ្រិនភាព។ នេះបើយោ…

រកឃើញអ្នកឆ្លងថ្មី៣៩នាក់, អ្នកជាសះស្បើយថ្មី ៤៨នាក់គិតត្រឹមព្រឹកថ្ងៃទី ១១ ខែមីនា

ព័ត៌មាន
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១១ ខែមីនានេះ បានប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣៩នាក់បន្ថែមទៀត ដែលសុទ្ធសឹងជាករណីពាក់ព័ន្ធនឹងព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ