ស្រីលង្កា

ស្រីលង្កានឹងចាប់ផ្ដើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបរទេសឡើងវិញ ក្រោយផ្អាកអស់ច្រើនឆ្នាំ


ប្រទេសស្រីលង្កានឹងចាប់ផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ ប្រទេសឥណ្ឌា ចិន និងប្រទេសថៃឡើងវិញ បន្ទាប់ពីបានផ្អាករយៈពេល៤ឆ្នាំ ខណៈប្រទេសដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចមួយនេះ កំពុងតែខិតខំប្រឹងប្រែងសម្រេចបានកិច្ចព្រមព្រៀងទាំងនេះ ក្នុងគោលដៅ ជួយកសាងសេដ្ឋកិច្ចឡើងវិញ។ នេះបើតាមមន្ត្រីម្នាក់មួយរូបដែលស្និទ្ធនឹងបញ្ហានេះ ប្រាប់សារព័ត៌មានរ៉យទ័រ ។
ស្រីលង្កានឹងចាប់ផ្ដើមចរចា FTA ឡើងវិញក្រោយផ្អាកអស់ច្រើនឆ្នាំ!

ប្រទេស​ដីកោះដែល​មាន​​ប្រជា​ជនសរុប​ ២២លាននាក់​នេះ​​កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ​ដ៏អាក្រក់បំផុតមិន​ធ្លាប់​មាន​ក្នុងពេលជាង៧ទសវត្សរ៍ចុងក្រោយ ដែល​បណ្ដាល​មក​ពី​កង្វះខាតយ៉ាងខ្លាំងនៃទុន​បម្រុង​បរទេស ជាហេតុបង្កការលំបាកលើការចំណាយ​នាំ​ចូល​​ថ្លៃប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ​ដែលចំបាច់។ ស្រីលង្ការិះរកវិធីគ្រប់យ៉ាងដើម្បីដោះស្រាយវិបត្តិ ដែលបច្ចុប្បន្ន ការសម្រេចឱ្យបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺជាវិធីសាស្ត្រមួយ ដែលរដ្ឋាភិបាលក្រុងកូឡំបូ កំពុងសម្លឹងឃើញ។

ជាក់ស្តែង ប្រធានអ្នកចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​របស់ប្រទេសស្រីលង្កា​បាន​និយាយថា ក្រុមមន្ត្រីមក​ពី​ប្រទេសថៃ គ្រោងនឹងទៅដល់ប្រទេសស្រីលង្កា​​នៅថ្ងៃចន្ទសប្ដាហ៍​ក្រោយ​នេះ​ហើយ ​ដើម្បីចាប់ផ្តើម​កិច្ចចរចា​ជុំទី៣ បន្ទាប់ពីកិច្ចចរចា​ជាមួយ​ក្រុង​បាងកក​ត្រូវ​បាន​​ផ្អាក​កាលពីឆ្នាំ២០១៨។

ការចរចាជាមួយឥណ្ឌា និងចិនដែល​ជាដៃគូពាណិជ្ជកម្មដ៏​ធំបំផុតរបស់ប្រទេសស្រីលង្កា គិតជាទឹកប្រាក់ប្រហែល ៥ពាន់លានដុល្លារអាមេរិក​ក្នុងពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០២១ ក៏ត្រូវបានគេរំពឹងថា​នឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ និងខែមីនាខាងមុខផងដែរ។

ប្រធានអ្នកចរចារនៃកិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសស្រីលង្កាដដែលបានប្រាប់អ្នកយកព័ត៌មានថា ការផ្តោតសំខាន់គឺលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ ជាកត្តាដ៏​សំខាន់​បំផុត​សម្រាប់ប្រទេសស្រីលង្កាក្នុងការងើបឡើងចេញ​ពី​វិបត្តិសេដ្ឋកិច្ច។ ​គោល​បំណង​របស់ទីក្រុងកូឡំបូ ​គឺ​ត្រូវ​សម្រេច​ឱ្យបាននូវ​​កិច្ច​ព្រម​ព្រៀង​ទាំង​អស់​នេះ នៅ​ត្រឹមចុង​​ឆ្នាំ២០២៣​ ឬក៏​នៅ​​​ដើម​​ឆ្នាំ​២០២៤។​​​​

គួរជម្រាបថា ពាណិជ្ជកម្មទ្វេភាគី​រវាងប្រទេសថៃ និងស្រីលង្កា មានចំនួនសរុបប្រហែល ៤៦០ លានដុល្លារកាល​ពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា។

ក្រៅពីនេះ ស្រីលង្កាមានបំណងពង្រឹង​​កិច្ច​ព្រម​ព្រៀង ដែលមានស្រាប់ជាមួយប្រទេសជិតខាង គឺ​ឥណ្ឌានៅក្នុងវិស័យសេដ្ឋកិច្ចនិងបច្ចេកវិទ្យា បន្ទាប់ពីការពិភាក្សាបាន​ជាប់គាំងកាលពី ឆ្នាំ២០១៨។ ​ស្រីលង្កា​កំពុងសម្លឹងមើល​ការបន្ថែម​សេវាកម្ម និងការវិនិយោគទៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់នេះ ខណៈបច្ចុប្បន្នវាគ្របដណ្តប់លើពាណិជ្ជកម្មទំនិញជាចម្បងប៉ុណ្ណោះ។​

សូមជម្រាបថា ក្នុងចំណោមប្រទេសទាំងបីគឺថៃ ចិន និងឥណ្ឌា សុទ្ធតែបានយល់ព្រមលើការចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឡើងវិញជាមួយស្រីលង្កា ប៉ុន្តែ​មានតែប្រទេសថៃមួយគត់ដែលបានកំណត់ពេលចរចាជាក់លាក់រួចហើយ នៅឡើយតែចិន និងឥណ្ឌាទេ ដែលមិនទាន់កំណត់កាលបរិច្ឆេទ៕




អត្ថបទបន្ទាប់


វៀតណាមទាក់ទាញបានការបណ្ដាក់ទុនពីបរទេសកាន់តែច្រើន សម្រាប់ការបង្កើតថាមពលដោយកម្លាំងខ្យល់បក់

ព័ត៌មាន
ក្រុមហ៊ុនមកពីប្រទេសជប៉ុន និងអឺរ៉ុបជាច្រើន កំពុងបង្វើរទិសដៅរបស់ពួកគេ ចូលទៅក្នុងការបណ្តាក់ទុនបង្កើតថាមពល ដែលផលិតដោយខ្យល់នៅតាមឈូងសមុទ្រន…

ភាគីកម្ពុជា និងថៃ នឹងជួបគ្នាជាថ្មីទៀតឆាប់ៗនេះ ដើម្បីចរចាពាក់ព័ន្ធនឹងតំបន់ប្រេងត្រួតស៊ីគ្នា

ព័ត៌មាន
សន្ទុះនៃការបន្តកិច្ចពិភាក្សារវាងប្រទេសកម្ពុជា និងថៃស្តីពីការរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃកំពុងមានភាពសកម្មឡើងវិញ នៅបន្ទាប់ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ