របបយោធាមីយ៉ាន់ម៉ា

របបយោធាមីយ៉ាន់ម៉ាឃុំ.ខ្លួននាយកប្រតិបត្តិក្រុមហ៊ុនផ្សារអ៊ីអន ដោយចោទពីបទដំឡើងថ្លៃអង្ករ


របបយោធាមីយ៉ាន់ម៉ា បានចាប់ឃុំខ្លួននាយកប្រតិបត្តិជនជាតិជប៉ុនម្នាក់ រួមទាំងនាយកប្រតិបត្តិមួយចំនួនទៀត ដោយចោទពួកគេថា បានលក់បំប៉ោងតម្លៃអង្ករក្នុងទីផ្សារនៅប្រទេស មីយ៉ាន់ម៉ា។ ការចាប់ខ្លួននេះ ធ្វើឡើងក្នុងបំណងទប់ស្កាត់ការឡើងថ្លៃម្ហូបអាហារ និងចៀសវាងការរិះគន់របស់មហាជនចំពោះវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
របបយោធាមីយ៉ាន់ម៉ា
ដោយ

លោក ហ៊ីរ៉ូស៊ី កាសាម៉ាតស៊ូ (Hiroshi Kasamatsu)នាយកប្រតិបត្តិក្រុមហ៊ុនផ្សារអ៊ីអនរបស់ជប៉ុន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួននៅទីក្រុង Yangon កាលពីថ្ងៃអាទិត្យ ដើម្បីសួរចម្លើយ ហើយមេធាវីមីយ៉ាន់ម៉ាម្នាក់ ដែលបានឃើញលោក កាសាម៉ាតស៊ូ បាននិយាយថា លោកមានសុខភាពល្អជាធម្មតា។

នាយកប្រតិបត្តិម្នាក់របស់ក្រុមហ៊ុន Aeon Orange បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននេះនឹងធ្វើការជាមួយនឹងស្ថានទូតជប៉ុន ដើម្បីធានាឱ្យមានការដោះលែងលោក កាសាម៉ាតស៊ូ ឆាប់ៗនេះ ប៉ុន្តែវាមានក្ដីសង្ឃឹមតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមតំណាងស្ថានទូតជប៉ុន។

ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមបង្កើនការគ្រប់គ្រងលើឈ្មួញអង្ករកាលពីចុងខែមិថុនា ដោយបានឃាត់ខ្លួនមន្ត្រីម្នាក់មកពីសហព័ន្ធស្រូវអង្ករមីយ៉ាន់ម៉ា និងបុគ្គលម្នាក់ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុនលក់រាយក្នុងស្រុក City Mart Holding រួមទាំងមនុស្សផ្សេងៗទៀត។

បើតាមច្បាប់របស់សហព័ន្ធមីយ៉ាន់ម៉ា បានកំណត់ថា គ្រប់ផ្សារទំនើប និងហាងទាំងអស់ត្រូវបានអនុញ្ញាតឱ្យលក់អង្ករលើសពីតម្លៃអនុគ្រោះ ដែលកំណត់ដោយអាជ្ញាធរមីយ៉ាន់ម៉ាត្រឹមតែ២០%ប៉ុណ្ណោះ។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ទី៣០ ខែមិថុនា អាជ្ញាធរមីយ៉ាន់ម៉ា បានចោទប្រកាន់រោងចក្រពាណិជ្ជកម្មចំនួន២២ រួមទាំងរោងចក្រដែលគ្រប់គ្រងដោយផ្សារអ៊ីអនផងដែរថា បានលក់អង្ករក្នុងតម្លៃលើសពីតម្លៃអនុគ្រោះរហូតដល់៥១% ទៅ ៧០% ឯណោះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


វៀតណាម ត្រូវការទុនជិត៣ពាន់លានដុល្លារ ដើម្បីអនុវត្តការដាំដុះស្រូវគុណភាពខ្ពស់លើផ្ទៃដី១លានហិកតានៅតំបន់ដីសណ្ដទន្លេមេគង្គ

មន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម (MARD) បានទម្លាយឱ្យដឹងថា ប្រទេសវៀតណាម ត្រូវការថវិកាប្រមាណជិត៣ពាន់លានដុល្លារអាម៉េរិក ដើម្បីអន…

ហ្វីលីពីន ក្លាយជាប្រទេសកំពូលខាងប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតអគ្គិសនីនៅក្នុងតំបន់

ប្រទេសហ្វីលីពីន បានក្លាយជាកំពូលប្រទេសដែលប្រើប្រាស់ធ្យូងថ្មច្រើនបំផុតទី៧នៅលើពិភពលោក និងជាប់លំដាប់ទី១នៅអាស៊ាន ដោយវ៉ាដាច់ឥណ្ឌូនេស៊ី និងមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ