របបយោធាមីយ៉ាន់ម៉ា

ម្ចាស់ហាងលក់ទូរសព្ទមួយចំនួននៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្រោយដំឡើងប្រាក់ឈ្មួលដល់បុគ្គលិក


បុរសម្នាក់ដែលជាម្ចាស់ហាងលក់ទូរសព្ទចំនួន៣កន្លែង នៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ ក្រោយម្ចាស់ហាងរូបនេះបានប្រកាសពីការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិករបស់ខ្លួន ដើម្បីទប់ទល់នឹងរូបិយប័ណ្ណរបស់មីយ៉ាន់ម៉ាធ្លាក់ថ្លៃ គួបផ្សំនឹងកម្រិតអតិផរណាកើនខ្ពស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។
របបយោធាមីយ៉ាន់ម៉ា
ដោយ

ស្របពេលមានការធ្លាក់ចុះនូវតម្លៃរូបិយប័ណ្ណ គួបផ្សំកម្រិតអតិផរណារបស់មីយ៉ាន់ម៉ា កើនខ្ពស់ លោក ព្យែ ផ្ចូ ហ្សាវ (Pyae Phyo Zaw) ជាម្ចាស់ហាងលក់ទូរសព្ទចំនួន៣កន្លែងនៅទីក្រុង Mandalay បានប្រកាសថា លោកនឹងដំឡើងប្រាក់ឈ្នួលដល់បុគ្គលិករបស់លោក។ ការប្រកាសនេះត្រូវបានចែកចាយយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមហ្វេសប៊ុកធ្វើឱ្យកម្មកររបស់លោកត្រេកអរជាខ្លាំងចំពោះដំណឹងនេះ។

ប៉ុន្តែរបបយោធាមីយ៉ាន់ម៉ា មិនត្រេកអរចំពោះការប្រកាសបែបនេះទេ។ សាច់ញាតិរបស់ម្ចាស់ហាងរូបនេះបាននិយាយថា ភ្លាមៗនោះកងទ័ពបានចាប់ខ្លួនលោក ហ្សាវ និងបានបិទហាងទាំង៣កន្លែងរបស់លោកផងដែរ ដោយចោទបុរសរូបនេះពីបទញុះញង់ឱ្យមានភាពចលាចលជាសាធារណៈក្រោមច្បាប់ដែលតែងតែប្រើដើម្បីបង្រ្កាបលើក្រុមប្រឆាំងរដ្ឋាភិបាល។

ទាហានបានបិទការជូនដំណឹងនៅខាងក្រៅហាងមួយរបស់លោក ហ្សាវ ដោយសរសេរថា ហាងនេះត្រូវបានបិទដោយសាររំខានដល់សន្តិភាព និងសណ្តាប់ធ្នាប់របស់សហគមន៍។

លោក ហ្សាវ គឺជាម្ចាស់អាជីវកម្មម្នាក់ក្នុងចំណោមយ៉ាងតិច១០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការលេចឮដំណឹងតាមអ៊ីនធឺណិតថា ពួកគេកំពុងដំឡើងប្រាក់ខែកម្មកររបស់ពួកគេ។ អ្នកជំនាញផ្នែកច្បាប់ម្នាក់បាននិយាយថា តាមពិតការដំឡើងប្រាក់ឈ្នួលមិនត្រូវបានហាមឃាត់នោះទេ ប៉ុន្តែម្ចាស់អាជីវកម្មដែលបានចាប់ខ្លួនទាំងនេះបានជាប់ចោទពីបទធ្វើឱ្យខូចមុខមាត់របបនេះ ព្រោះការដំឡើងប្រាក់ខែនេះបានបង្ហាញថា អតិផរណានៅប្រទេសនេះកំពុងកើនឡើង ហើយពួកគេទាំងអស់ត្រូវប្រឈមនឹងការជាប់ពន្ធនាគារបីឆ្នាំ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ការដំឡើងប្រាក់ឈ្នួលកំពុងបង្កជាក្តីបារម្ភដល់ការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់អាស៊ាន

មជ្ឈមណ្ឌលផលិតកម្មធំៗនៅតំបន់អាស៊ីអាគ្នេយ៍កំពុងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករជាបន្តបន្ទាប់នៅក្នុងឆមាសទីពីរឆ្នាំនេះ ដែលវាអាចបង្ខំឱ្យក្រុមហ៊…

មេធំធនាគារកណ្ដាលអាម៉េរិក ចង់ឃើញវឌ្ឍនភាពបន្ថែមទៀតក្នុងការកាត់បន្ថយអតិផរណាមុនឈានដល់ការបញ្ចុះអត្រាការប្រាក់

ប្រធានធនាគារកណ្តាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) កាលពីថ្ងៃទី២ ខែកក្កដា បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពក្នុងការកាត់បន្ថយអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ