កញ្ចប់ថវិកា​របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី

ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមថវិកា ៩២ពាន់លានដុល្លារ វិនិយោគនៅប្រទេសចំនួន ៦ រួមទាំងកម្ពុជាផងដែរ


ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២២ ខាងមុខនេះ តាមការគ្រោងទុករបស់ធនាគារ ADB មានគម្រោងចំនួន ២៥៥ គម្រោងដែលមានទឹកប្រាក់ ៩២ពាន់លានដុល្លារអាមេរិក គឺត្រៀមសម្រាប់ជាការវិនិយោគប្រទេសក្នុងមហាអនុតំបន់មេគង្គរួម រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ារ ចិន ថៃ និង វៀតណាម។
ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមថវិកា ៩២ពាន់លានដុល្លារ វិនិយោគនៅប្រទេសចំនួន ៦ រួមទាំងកម្ពុជាផងដែរ
ដោយ
អំពី ADB

លោក អាមេត អែម សាអៀត អនុប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំតំបន់​អាស៊ី​បានថ្លែង​នៅក្នុងសន្នីសីទ​កាសែត​នៃកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​មហាអនុតំបន់​​មេគង្គ​លើកទី២៣ ថា បើទោះបីមិនទាន់​មានកិច្ចព្រម​ព្រៀង​សម្រាប់​គម្រោង​ទាំងអស់នោះក៏ដោយ តែធនាគារ​អភិវឌ្ឍន៍​អាស៊ី សន្យាថា នឹងផ្តល់​ទឹកប្រាក់​ចំនួន ៦ពាន់លាន​ដុល្លារ​សម្រាប់​វិស័យដឹកជញ្ជូន ការអភិវឌ្ឍន​ទីក្រុង និង វិស័យទេសចរណ៍។ ក្នុងនោះ សម្រាប់កម្ពុជា នឹងមានគម្រោង​ចំនួន ១១ទៀត ដែលមានទឹកប្រាក់​ចំនួន ៣ពាន់​លានដុល្លារ​អាមេរិកផងដែរ។

ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា កញ្ចប់ថវិកា​វិនិយោគនេះ ជាវិធានការ​ប្រទេស​មាជិក​មហានុតំបន់​មេគង្គ​កន្លងមក បានឯកភាពគ្នា​ដើម្បីកសាង​អភិវឌ្ឍ​វិស័យ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ​ទាំងផ្នែក​រឹង និង ទន់ ដូចជាកសាង និង កែលម្អផ្លូវថ្នល់ ផ្លូវដែក កសាងខ្សែ​បណ្តាញ​អគ្គីសនីជាដើម។

សូមជម្រាបថា កម្មវិធីមហានុតំបន់​មេគង្គនេះ គ្របដណ្តប់​លើវិស័យ​អទិភាពដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍ ធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន កិច្ចសម្រួលការ​ដឹកជញ្ជូន​និងពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់​សេដ្ឋកិច្ចពិសេស។

តាមការបញ្ជាក់របស់​ធនាគារអភិវឌ្ឍន៍អាស៊ី គិតរហូតមកដល់​ពេលនេះ កម្មវិធីមហានុតំបន់​ មេគង្គនេះ បានវិនិយោគអស់​ទឹកប្រាក់ជិត ២៣ ពាន់​លានដុល្លារ ដែលក្នុងនោះ ៤២ភាគរយ បានមកពីធនាគារ​អភិវឌ្ឍន៍អាស៊ី និង២៦ភាគរយទៀត បានមកពី​រដ្ឋាភិបាល​ប្រទេសមហានុតំបន់​មេគង្គ និងផ្សេងៗទៀតបាន​មកពីកិច្ចសហប្រតិបត្តិការ​ប្រទេសសមាជិក​ទ្វេភាគី និងពហុភាគី ដោយបានវិនិយោគលើ​គម្រោងនានា ដែលបានគ្របដណ្តប់ទៅលើ​អនុតំបន់ទាំងមូល និងបណ្តាញ​ដឹកជញ្ជូន ថាមពលឆ្លងកាត់​ព្រំដែន ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ និងការការពារជំងឺឆ្លង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា«ជួបវិបត្តិខ្វះអំបិលទៀតហើយ» ត្រូវនាំចូលអំបិលពីឥណ្ឌា ៥ពាន់តោន

ព័ត៌មាន
សហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប បានឲ្យដឹងថា កម្ពុជាបានបង្វែរការទិញអំបិលចំនួន ៥ពាន់តោនពីប្រទេសឥណ្ឌាជាលើកដំបូងនៅឆ្នាំនេះ បន្ទាប់ពីប្រទេស…

GMAC ៖ ការអនុវត្ត របបប្រាក់សោធន «នឹងដាក់សម្ពាធហិរញ្ញវត្ថុដល់និយោជក» ព្រមទាំងស្នើឲ្យ ពន្យារពេលអនុវត្ត

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) កាលពីពេលថ្មីៗនេះ បានលើកឡើងថា និយោជកមានការបារម្ភយ៉ាងខ្លាំងថា ការចូលជាធរមានភ្លាមៗនៃការអនុវត្តរបបប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ