ប្រទេសហ្វាំងឡង់

នាយករដ្ឋមន្ត្រីហ្វាំងឡង់ថា ទោះបានក្លាយជាសមាជិកណាតូ ក៏មិនឲ្យមាននុយក្លេអ៊ែរ ឬមូលដ្ឋានទ័ពណាតូឈរជើងក្នុងទឹកដីខ្លួនដែរ


ការស្នើសុំចូលជាសមាជិកណាតូ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតកំពុងនៅរាំងស្ទះទៅមុខមិនរួច ទៅក្រោយក៏មិនរួច ដ្បិតថា ប្រទេសទួរគីដែលជាសមាជិកណាតូ ជំទាស់ការចូលរួមរបស់ប្រទេសទាំងពីរនេះ។ ខណៈដែលបុរសខ្លាំងរុស្ស៊ីឯណោះវិញ ក៏មានការបារម្ភអំពីការពង្រីកសមត្ថភាពយោធាកាន់តែខ្លាំងរបស់ណាតូផងដែរ ប្រសិនបើប្រទេសទាំងហ្វាំងឡង់ និងស៊ុយអែត ពិតជាត្រូវបានគេបន្ថែមឲ្យចូលជាសមាជិកមែននោះ ហើយលោកពូទីនចាត់ទុកថា វាជាការគំរាមកំហែងដល់សន្ដិសុខជាតិរុស្ស៊ី។
នាយករដ្ឋមន្ត្រីហ្វាំងឡង់ថា នឹងមិនឲ្យមាននុយក្លេអ៊ែរ ឬមូលដ្ឋានទ័ពណាតូឈរជើងក្នុងទឹកដីខ្លួនទេ។
ដោយ

ក៏ប៉ុន្ដែ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ឧសភានេះ ប្រភពព័ត៌មានពីកាសែតអ៊ីតាលី ដែលបានស្រង់សម្ដីរបស់លោកស្រី សានណា ម៉ារីន នាយករដ្ឋមន្ត្រី ហ្វាំងឡង់ បានឲ្យដឹងថា ទោះបីជា ហ្វាំងឡើងក្លាយជាសមាជិកណាតូក៏ដោយ ប៉ុន្ដែ ហ្វាំងឡើងមិនចង់ឲ្យណាតូដាក់ពង្រាយអាវុធនុយក្លេអ៊ែ ឬតាំងមូលដ្ឋានយោធានៅលើដែនដីរបស់ខ្លួននោះឡើយ។

ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យស្នើសុំជាផ្លូវការចូលរួមសម្ព័ន្ធអង្គការណាតូកាលពីថ្ងសទី១៨ឧសភា ក្រោមហេតុផលមានការបារម្ភពីបញ្ហាសន្ដិសុខជាតិរបស់ខ្លួន ក្រោយមានផ្ទុះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ប៉ុន្ដែ ការស្នើសុំនេះ ត្រូវបានជំទាស់យ៉ាងដាច់ណាត់ពីសំណាក់ប្រទេសតួរគី ដែលជាសមាជិកណាតូ។

លោកស្រី ម៉ារីន បានទស្សនកិច្ចទីក្រុងរូមនាសប្ដាហ៍នេះ ដោយបានជួបជាមួយនឹងសមភាគីអ៊ីតាលី គឺលោក Mario Draghi នាយករដ្ឋមន្ត្រីអ៊ីតាលី ដោយក្នុងជំនួបនោះ លោកស្រីម៉ារីនក៏បានបង្ហាញពីជំនឿចិត្តថា បញ្ហាជាប់គាំងនៃសំណើសុំចូលជាសមាជិកណាតូនេះ នឹងត្រូវបានដោះស្រាយតាមរយៈការសន្ទនាគ្នា។

លោកស្រី បានគូសបញ្ជាក់ថា សំណើដាក់ពង្រាយអាវុធនុយក្លេអ៊ែ ឬតាំងមូលដ្ឋានទ័ពណាតូនៅហ្វាំងឡង់ គឺមិនមានជាអ្វីដែល ហ្វាំងឡង់ចង់បានសម្រាប់ការចរចាក្នុងភាពជាសមាជិកនៃសម្ព័ន្ធណាតូនោះទេ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រី ស៊ុយអែត លោកស្រី Magdalena Andersson ក៏មានជំហរដូចហ្វាំងឡង់ដែរ គឺមិនចង់ឲ្យមានការដាក់ពង្រាយអាវុធនុយក្លែអ៊ែរ និងការតាំងមូលដ្ឋានកងទ័ពរបស់ណាតូនៅលើទឹកដីរបស់ខ្លួនដូចគ្នាដែរ។

ទោះយ៉ាងណាក៏ដោយចុះ សំណើសុំចូលជាសមាជិកណាតូ កំពុងជាប់គាំងនៅត្រឹមប្រទេសទួរគី ដែលជាសមាជិកណាតូតាំងពីឆ្នាំ១៩៥២នោះ បានសម្តែងការប្រឆាំងមិននឹកស្មានដល់ ចំពោះការស្នើជាសមាជិកភាពរបស់ហ្វាំងឡង់ និងស៊ុយអែត ដោយទួរគីចោទប្រកាន់ប្រទេសទាំងពីរនេះថា ជាកន្លែងលាក់ទុកបុគ្គលដែលមានជាប់ទាក់ទងនឹងក្រុមភេរវករ។

យ៉ាងណាក៏ដោយចុះ ក្រោយពីសំណើរបស់ខ្លួនត្រូវជាប់គាំង មេដឹកនាំប្រទេសហ្វាំងឡង់ និងស៊ុយអែត ត្រូវបានគេរំពឹងថា នឹងជួបជាមួយនឹងលោកចូបៃឌិន ប្រធានាធិបតីអាមេរិក ឆាប់ៗនេះ ដើម្បីឲ្យអាមេរិកជួយសម្របសម្រួលលើបញ្ហានេះ ពិសេសសម្របសម្រួលជាមួយនឹងប្រទេសទួរគីតែម្ដង៕

None



អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ ជំរុញឱ្យមានការបញ្ចេញស្រូវសាលីពីប្រទេសអ៊ុយក្រែន ខណៈ ធនាគារពិភពលោកសន្យាបន្ថែមជំនួយ ១២ពាន់លានដុល្លារ

អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃទី ១៨ ឧសភាថា ការកើនឡើងនៃវិបត្តិស្បៀងអាហារពិភពលោកអាចអូសបន្លាយពេលជាច្រើនឆ្នាំខាងមុខ ប្រសិនបើវាមិនត្រូ…

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកនិងមន្ត្រីការទូតជាន់ខ្ពស់ចិន ពិភាក្សាសំណុំរឿងកូរ៉េខាងជើងនិងកោះតៃវ៉ាន់

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) បានជួបពិភាក្សាជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់ចិន គឺលោក យ៉ាង ជីឆី (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ