ការបើក​ដំណើរការរមណីយដ្ឋានឡើងវិញ

រមណីយដ្ឋានទូទាំងប្រទេសអាច បើកដំណើរការឡើងវិញ តែត្រូវកំណត់ចំនួនទេសចរ និងអនុវត្តវិធានការការពារកូវីដ-១៩


ក្រសួងទេសចរណ៍ជំរុញឲ្យអាជ្ញាធររឹតបន្តឹងគ្រប់គោលដៅទេសចរណ៍នៅតាមខេត្ត-ក្រុងនានា ដែលបើកដំណើរការឡើងវិញ តាមរយៈការកំណត់ទំហំ និង ចំនួនភ្ញៀវទេសចរ និងអនុវត្តវិធានការការពារជំងឺកូវីដ -១៩ ឲ្យបានម៉ឺងម៉ាត់។ ការជំរុញនេះ ធ្វើឡើងក្រោយរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស បើកដំណើរការឡើងវិញ លើកតែតំបន់ដែលត្រូវបានបិទខ្ទប់។
រមណីយដ្ឋានទូទាំងប្រទេសអាច បើកដំណើរការឡើងវិញ តែត្រូវកំណត់ចំនួនទេសចរ និងអនុវត្តវិធានការការពារកូវីដ-១៩​ (រូបភាព៖ ក្រសួងទេសចរណ៍)
ដោយ

ឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍យល់ឃើញថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតបើកឲ្យធ្វើចរាចរណ៍ឆ្លងខេត្ត និងបើកតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសឡើងវិញ គឺជាកត្តារួមចំណែកមួយក្នុងការជួយស្តារវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ខ្លាំងដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែវាអាចជួយក្នុងកម្រិតតិចតួចប៉ុណ្ណោះ ខណៈតំបន់ទេសចរណ៍ធំៗមួយចំនួននៅតែបន្តបិទទ្វារនៅឡើយដោយសារវិធានការបិទខ្ទប់។

ពាក់ព័ន្ធការបើកឲ្យដំណើរការតំបន់ទេសចរណ៍នេះដែរ លោក ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញស្រដៀងគ្នាថា ការអនុញ្ញាតបើកតំបន់ទេសចរណ៍ឡើងវិញក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ វាមិនអាចជួយស្តារឲ្យវិស័យទេសចរណ៍មានភាពល្អប្រសើរនោះទេ។ លោកគូសបញ្ជាក់ថា វាអាចជួយក្នុងកម្រិតតិចតួច និងរយៈពេលខ្លីប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការអនុញ្ញាតនេះ ក៏អាចបង្កហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩ នៅតាមតំបន់ទេសចរណ៍ផងដែរ ប្រសិនបើភ្ញៀវទេសចរ និងតំបន់ទេសចរណ៍មានការធ្វេសប្រហែសពាក់ព័ន្ធនឹងវិធានការពារកូវីដ-១៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។ 

បើតាមឯកឧត្តម តុប សុភ័ក នៅព្រឹកថ្ងៃទី២៦ ខែមេសា ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធបញ្ហាការបើកតំបន់រមណីយដ្ឋានទេសចរណ៍នេះ។ ក្នុងនោះកិច្ចប្រជុំនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឲ្យមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត សហការជាមួយរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធចុះអប់រំ និងណែនាំនៅតាមគោលដៅទេសចរណ៍ ពីវិធានការការពារជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន។

បើតាមសារាចរណ៍ណែនាំរបស់ក្រសួងទេសចរណ៍ គឺតម្រូវឲ្យគ្រប់គោលដៅទេសចរណ៍ ដែលបើកដំណើរការឡើងវិញនេះ ត្រូវមានម៉ាស៊ីនវាស់កម្តៅ អាល់កុល ឬជែលសម្រាប់លាងដៃ អនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម និងកំណត់ចំនួនភ្ញៀវទេសចរឲ្យបានជាក់លាក់ជាដើម។ ជាពិសេស មិនត្រូវអនុញ្ញាតឲ្យភ្ញៀវទេសចរ ដែលរស់នៅក្នុងតំបន់ដែលមានការឆ្លងជំងឺកូវីដ-១៩ រាលដាលខ្លាំងចូលទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នោះឡើយ។ បន្ថែមលើនេះ ក្រសួងក៏បានប្រមានចាត់វិធានការចំពោះតំបន់រមណីយដ្ឋានទេសចរណ៍ណា ដែលមិនអនុវត្តវិធានការការពារជំងឺកូវីដ-១៩ ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩ នៅថៃ ៖ ប្រជាជន​និងក្រុមប្រឆាំងទាមទារឲ្យរដ្ឋមន្ត្រី​សុខាភិបាល​ចុះចេញពីតំណែង

ព័ត៌មាន
ចំនួន​អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ មិនទាន់មានការស្រាកស្រាន្ដនៅឡើយទេ ដោយចំនួនអ្នកឆ្លងនៅតែកើនឡើងខ្ទង់ពាន់នាក់ក្នុងមួយថ្ងៃ ។ ជាក់ស្ដែង ន…

ហេតុអ្វី អឺរ៉ុបនឹងបើកជើងមេឃ ទទួលពលរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងរួច?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប បានបញ្ជាក់ថ្មីៗនេះថា អឺរ៉ុបនឹងបើកជើងមេឃទទួលយកអ្នកដំណើរមកពីសហរដ្ឋអាមេរិកឡើងវិញ នៅមុនពេលរដូវក្តៅចូលមកដល់ ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ