មន្ត្រីការទូតកំពូលចិនធ្វើដំណើរទស្សនកិច្ចនៅរុស្ស៊ី ដើម្បីរឹតចំណងមេត្រីភាពឥតព្រំដែន

ចិន និងរុស្ស៊ីប្តេជ្ញាចាក់គ្រឹះទំនាក់ទំនងកាន់តែស៊ីជម្រៅ ស្របពេលលោក ចូ បៃដិន ប្រមូលផ្តុំសម្ព័ន្ធមិត្តពង្រឹងការការពារដល់អ៊ុយក្រែន


មហាអំណាចចិន នៅថ្ងៃទី ២២កុម្ភៈ បានសន្យាច្បាស់ៗនឹងបង្កើនភាពជាដៃគូកាន់តែស៊ីជម្រៅ និងស្អិតល្មួតថែមទៀតជាមួយសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន គឺប្រទេសរុស្ស៊ី។ ការប្រកាសបែបនេះធ្វើឡើង ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីក្នុងការធានាសន្តិសុខរបស់សមាជិកនៃអង្គការណតូ ពិសេសសមាជិកដែលស្ថិតនៅភាគខាងកើត ក្បែរនឹងព្រំប្រទល់ប្រទេសរុស្ស៊ី ក៏ដូចជាផ្តល់ការគាំទ្រសម្រាប់អ៊ុយក្រែនបន្តទៀត។
មន្ត្រីការទូតកំពូលចិនធ្វើដំណើរទស្សនកិច្ចនៅរុស្ស៊ី ដើម្បីរឹតចំណងមេត្រីភាពឥតព្រំដែន

សកម្មភាពរបស់ភាគីទាំងពីរ ត្រូវបានគេមើលឃើញថា ជាការបង្កើនភាពតានតឹងជាសាកល ដោយម្ខាងមានរុស្សី ចិន ចំណែកឯម្ខាងទៀតគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូ ស្របពេលដែលសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ដក្ដៅដូចទឹកកំពុងពុះ និងបានឈានចូលដល់ខួបមួយឆ្នាំទៅហើយនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានធំៗជាច្រើន។

Story: មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងម៉ូស្គូសម្រេចផ្អាកការចូលរួមក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន លោក វ៉ាង យី ដែលជាមន្ត្រីជាន់ខ្ពស់របស់ទីក្រុងប៉េកាំង បានទៅបំពេញទស្សនកិច្ចនៅម៉ូស្គូ ដើម្បីរឹតចំណងទាក់ទងរវាងប្រទេសសម្ព័ន្ធទាំងពីរ។ គេនៅចាំបានថា នៅមុនពេលចូលលុកលុយលើប្រទេសអ៊ុយក្រែន ទីក្រុងម៉ូស្គូ និងប៉េកាំងបានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដែលកាលនោះប្រធានាធិបតីចិន និងប្រធានាធិបតីរុស្ស៊ីបានស្កាត់ជួបគ្នាដោយផ្ទាល់តែម្តង។

អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំងរូបនេះបាននិយាយថា ពេលវេលានៃវិបត្តិ បានជំរុញឱ្យរុស្ស៊ី និងចិន បន្តធ្វើឱ្យកាន់តែស៊ីជម្រៅ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយជាមួយគ្នា។ ក្នុងនោះ លោក ពូទីន បានអះអាងថា លោកកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចមកកាន់ទីក្រុងម៉ូស្គូ របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ម្តងទៀត ចំពោះមុខភាពជាដៃគូកាន់តែស៊ីជម្រៅមួយនេះ។

យ៉ាងណាមិញ លោក ស៊ី ត្រូវបានគេរំពឹងថា នឹងធ្វើសុន្ទរកថាសន្តិភាពមួយនៅថ្ងៃសុក្រទី២៤ ប៉ុន្តែទីក្រុងកៀវ និយាយថា ចិនមិនអាចនិយាយបកស្រាយអំពីសន្តិភាពបានទេ ខណៈដែលកងទ័ពរុស្ស៊ីកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែននោះ។

ជាការពិត ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនបានផ្លាស់ប្តូរស្ថានភាពសន្តិសុខនៅអឺរ៉ុបទាំងស្រុងហើយក្នុងនោះប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានប្រាប់កិច្ចប្រជុំសមាជិកណាតូខាងកើតទាំងប្រាំបួនប្រទេសជាមួយនឹងលោកចូ បៃដិន ថា សហរដ្ឋអាមេរិកបានប្តេជ្ញានឹងការពារគ្រប់ចង្អាមនៃទឹកដីរបស់សម្ព័ន្ធមិត្តណាតូ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកបានប្រាប់កិច្ចប្រជុំកំពូលដដែលនោះថា «ប្រទេសណាតូខាងកើតទាំង៩គឺជាខ្សែជួរមុខនៃការការពាររួមរបស់យើងទាំងមូល»។

គួរជម្រាបថា លោក ពូទីន បានឆ្លើយតបទៅនឹងការបរាជ័យក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងការគម្រាមកំហែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងបានបានផ្អាកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរកាលពីថ្ងៃទី ២១ខែកុម្ភៈ ដោយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានបង្វែរជម្លោះនៅអ៊ុយក្រែនទៅជាជម្លោះសកល។

សូមបញ្ជាក់ថា ការពង្រឹងទំនាក់ទំនងរវាងចិននិងរុស្ស៊ីធ្វើឡើង ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសចិនកំពុងពិចារណាលើការផ្តល់អាវុធដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន ដែល សកម្មភាពនេះនឹងអាចទៅពង្រីកជម្លោះ ឱ្យទៅជាការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី-ចិននៅម្ខាង និងអ៊ុយក្រែននិងសម្ព័ន្ធមិត្តយោធាណាតូ ដឹកនាំដោយសហរដ្ឋអាមេរិក នៅម្ខាងទៀត៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីបង្ហាញជំហរចង់បង្កើនទំនាក់ទំនងជាមួយចិន ដើម្បីស្វែងរកការវិនិយោគបន្ថែមលើគម្រោងអភិវឌ្ឍន៍រដ្ឋធានីថ្មីរបស់ខ្លួន

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថ្មីរបស់ចិនលោក Qin Gang ក្នុងទីក្រុង Jakarta កាលពីថ្ងៃពុធទី២២កុម្ភ…

រាជរដ្ឋាភិបាលចាត់ទុកការរៀបចំទិវាជាតិទីក្រុងស្អាតជាការរួមចំណែកជួយអភិវឌ្ឍវិស័យទេសចរណ៍

ព័ត៌មាន
រាជរដ្ឋាភិបាលចាត់ទុកការរៀបចំទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ