ភូមិឋានធម្មជាតិ

កូនខ្មែរម្នាក់ បង្កើតគម្រោងភូមិឋានធម្មជាតិ ទទួលបានការគាំទ្រច្រើនពីអតិថិជន


គម្រោងភូមិឋានធម្មជាតិ គឺជាសហគមន៍បែបលម្ហែកាយជនបទមួយ ដែលធ្វើឡើងជាពិសេសសម្រាប់អ្នកធុញទ្រាន់នឹងបរិយាកាសនៅទីក្រុង។ លោក ង៉ែត ជូ ស្ថាបនិកគម្រោងនេះ បានឲ្យដឹងថា គម្រោងភូមិឋានធម្មជាតិ ជាបណ្តុំផ្ទះលម្ហែកាយ ដែលមានដាំដើមឈើប្រណីតជាង៥រយដើម និងមានស្រះទឹករួម សួនច្បារ សួនកុមារ សួនបន្លែ ស្រះចិញ្ចឹមត្រី…ហើយគម្រោងនេះ នឹងបញ្ជាប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០១៩។
លោក ង៉ែត ជូ ម្ចាស់គម្រោងភូមិឋានធម្មជាតិ បានផ្តល់បទសម្ភាសដល់សារព័ត៌មានខេមបូណូមីស
ដោយ

គម្រោងនេះ មានផ្ទៃដីសរុប៥ហិចតា ស្ថិតនៅភូមិព្រៃទទឹង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគលិចក្រុងភ្នំពេញ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនមែនជាដីឡូតិ៍៥គុណ២០ម៉ែត្រដូចដីឡូតិ៍ធម្មតានោះទេ ហើយអ្វីដែលខ្ញុំចង់បានបំផុត គឺពេលដែលយើងដាក់លក់ យើងមានលក្ខខណ្ឌ គឺអតិថិជន ត្រូវថែរក្សាបរិស្ថាន និងអនាម័យនៅក្នុងសហគមន៍ គោរពសិទ្ធិអ្នកដទៃ​ ដូចជា មិនឲ្យមានសំឡេងរំខាន ឬមានក្លិនមិនល្អរំខានដល់អ្នកដទៃ»។      

ដីមួយឡូតិ៍នៅក្នុងភូមិឋានធម្មជាតិមានទំហំជិត៤០០ម៉ែត្រការ៉េ និងមានតម្លៃចន្លោះពី១ម៉ឺនទៅ១ម៉ឺន៥ពាន់ដុល្លារ ហើយមានលក្ខខណ្ឌបង់ងាយស្រួល ដោយអតិថិជនអាចបង់រំលោះត្រឹម១០០ទៅ២០០ដុល្លារក្នុងមួយខែនៅក្នុងរយៈ៦ឆ្នាំដោយគ្មានការប្រាក់។ បើតាម លោក​ ង៉ែត ជូ គ្រាន់តែគម្រោងនេះ លក់បាន២សប្តាហ៍ មានអតិថិជន​មកទិញដីឡូតិ៍ក្នុងគម្រោងអស់ជាង៨០ភាគរយបាត់ទៅហើយ។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ ​       

None



អត្ថបទបន្ទាប់


ហាងបញ្ចាំប្រ៊េនសិង្ហបុរី Cash U Up បានពង្រីកសាខានៅកម្ពុជាជាបន្តបន្ទាប់

មានបទពិសោធអាជីវកម្មបញ្ចាំជាង៤០ឆ្នាំនៅប្រទេសសិង្ហបុរី ឃែស យូ អាប់ បានបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១០ និងបានពង្រីកសាខាជាបន្តបន្ទា…

អ្នកជំនាញលើកទឹកចិត្តឲ្យមានលំហបៃតងច្រើននៅក្នុងគម្រោងលំនៅដ្ឋានបែបបុរី

លំហបៃតង គឺជាចំណុចស្នូលនៅក្នុងការរចនាប្លង់មេនៃគម្រោងលំនៅដ្ឋាននីមួយៗរបស់ក្រុមហ៊ុន បុរី ប៉េង ហួត។ ដើមឈើនៅតាមផ្លូវ សួនឧទ្យានខៀវស្រងាត់ កន្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ