អាមេរិក-ចិន

អាមេរិកគ្រោងដកក្រុមហ៊ុនចិន១៥០ ចេញពីផ្សារភាគហ៊ុន ក្រោយមិនគោរពតាមច្បាប់សវនកម្មថ្មី


ក្រុមហ៊ុនសរុបចំនួន១៥០ ដែលភាគច្រើនមានមូលដ្ឋាននៅប្រទេសចិន និងបានចុះបញ្ជីនៅអាមេរិក កំពុងប្រឈមមុខនឹងការដកចេញពីទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ជុំវិញការរំលោភលើច្បាប់សវនកម្ម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ក្រុមហ៊ុនសរុបចំនួន១៥០ ដែលភាគច្រើនមានមូលដ្ឋាននៅប្រទេសចិន និងបានចុះបញ្ជីនៅអាមេរិក កំពុងប្រឈមមុខនឹងការដកចេញពីទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ជុំវិញការរំលោភលើច្បាប់សវនកម្ម។
ដោយ

បើ​តាម​បញ្ជី​ដែល​រៀបរៀង​ឡើយ​ដោយ​គណៈកម្មការ​មូល​ប​ត្រ​អា​មេ​រិ​ក ចំនួន​នេះ​គឺ​តំណាង​ឱ្យ​ប្រហែល​៦០% នៃ​ក្រុមហ៊ុន​ចិន​ទាំងអស់ ដែល​មាន​ភាគហ៊ុន​ក្នុង​ទីផ្សារ សហរដ្ឋអាមេរិក ក្នុង​នោះ​ក៏​មាន​ដែរ ក្រុមហ៊ុន​ផ្តល់​សេវា​ស្វែងរក​លើ​អ៊ី​ន​ធើ​ណែ​ត​(Search Engine) Baidu ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន​។

សមាជិក​សភា​អា​មេ​រិ​ក​ចង់ឱ្យ​ដំណើរការ និ​តិ​វិធីដក​ក្រុមហ៊ុន​បរទេស​ចេញពី​ផ្សារ​ហ៊ុន​របស់​អា​មេ​រិ​ក ដែល​ក្រុមហ៊ុន​ទាំងនោះ ភាគច្រើន​ជា​របស់​ចិន ហើយ​បាន​រំលោភ​លើ​ច្បាប់​អា​មេ​រិ​ក​។ បើ​តាម​សមាជិក​សភា​អា​មេ​រិ​ក និ​តិ​វិធីដក​ក្រុមហ៊ុន​ចិន​ទាំងនេះ ត្រូវ​តែ​ធ្វើ​ឡើង​ឱ្យ​បាន​ឆាប់ យ៉ាង​យូរ​បំផុត​ត្រឹម​ដើមឆ្នាំ​២០២៣​ខាង​មុខ​។ ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​កំណត់ និង​បាន​ធ្វើ​តាម​និ​តិ​វិធី​ផង គេ​សង្កេត​ឃើញ​ថា ភាព​តានតឹង​ចាប់ផ្ដើម​កើនឡើង​កាន់តែ​ខ្លាំង​ឡើង​ចាប់ពី​ពេល​នេះ​រួច​ទៅ​ហើយ​។

និយ័ត​ករ​របស់​អា​មេ​រិ​ក​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​និង​កំពុង​រៀបចំ​នីតិវិធី​ត្រួតពិនិត្យ លើ​ក្រុមហ៊ុន​បរទេស​ទាំងឡាយ មិន​ថា​តែ​ក្រុមហ៊ុន​ចិន​នោះ​ទេ ប្រសិនបើ​ការ​ធ្វើ​សវន​កម្ម (Auditing) របស់​ក្រុមហ៊ុន​ទាំងនោះ ឃើញ​ថា មិន​ស្រប​តាម​ស្តង់ដារ​តម្រូវ​របស់​អា​មេ​រិ​ក​ទេ នោះ គេ​នឹង​ពិចារណា​លុបឈ្មោះ​ក្រុមហ៊ុន​ទាំងនោះ​ចោល ពី​ផ្សារ​ហ៊ុន​អា​មេ​រិ​ក​តែ​ម្ដង​។

ក្រោមច្បាប់ស្តីពីគណនីយភាពរបស់ក្រុមហ៊ុនបរទេស ដែលបានអនុម័តក្នុងឆ្នាំ២០២០ អ្នកដែលមិនគោរពតាមច្បាប់នេះ ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា ពោលគឺរាប់ចាប់ពីពេលដែលច្បាប់បានអនុម័ត គឺនឹងត្រូវដកចេញពីផ្សារហ៊ុនដោយមិនមានការព្រមានឡើយ។

យ៉ាងណាមិញ ប្រទេសចិនជាច្រើនឆ្នាំមកនេះ បានបដិសេធលើការត្រួតពិនិត្យសវនកម្មដោយបរទេស ដោយប៉េកាំងលើកឡើងពីកង្វល់ដល់សន្តិសុខជាតិរបស់ខ្លួន។ ប្រការនេះហើយទើបកន្លងមកមានការត្អូញត្អែរពីនិយ័តករអាមេរិក អំពីការខ្វះខាតលទ្ធភាព និងភាពបើកចំហរ ទទួលបានឯកសារការងារ ដើម្បីធ្វើសវនកម្មសម្រាប់ក្រុមហ៊ុនចិន ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។

សូមជម្រាបថា បន្ថែមពីលើការសើរើធ្វើសវនកម្មលើក្រុមហ៊ុនចិន ក្រុមសមាជិកសភាអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានយល់ព្រមលើច្បាប់ដែលនឹងផ្តល់សិទ្ធិឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការពង្រីកអំណាចទប់ស្កាត់ការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិន ក្នុងតម្លៃដល់ទៅរាប់ពាន់លានដុល្លារផងដែរ៕

None



អត្ថបទបន្ទាប់


ចំណេញកប់! កញ្ចប់កាដូមហាចំណេញទាំង6 ក្នុងឱកាស 𝐌𝐈𝐃-𝐘𝐄𝐀𝐑 𝐂𝐄𝐋𝐄𝐁𝐑𝐀𝐓𝐈𝐎𝐍! ពីបុរី ប៉េង ហួត

ការផ្តល់ជូនដ៏ពិសេសនេះមិនធ្លាប់មានពីមុនមក ដឹងតែចំណេញ ហើយចំណេញខ្លាំង ជាមួយកញ្ចប់ការដូមហាចំណេញទាំង6 ក្នុងឱកាស MID-YEAR CELEBRATION ព…

រដ្ឋាភិបាលចម្រុះអ៊ីស្រាអែលប្រឈមនឹងការដួលរលំ ក្រោយសមាជិកសភាដើរចេញពីជួររដ្ឋាភិបាល

រដ្ឋាភិបាលចម្រុះរបស់ប្រទេសអ៊ីស្រាអែលនៅថ្ងៃចន្ទដើមសប្តាហ៍នេះ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ និងកំពុងប្រឈមការដួលរលំផងដែរ ក្រោយពីមានសេចក្តី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ