កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា ប្រូម៉ូសិនថ្មីនេះគឺជាការឆ្លើយតបទៅនឹងការបន្តការបិទខ្ទប់ និងបម្រាមគោចរក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀតនៅក្នុងប្រទេស ។ ក្រុមហ៊ុនបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងសមរភូមិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។
ប្រូម៉ូសិនថ្មីនេះគឺទិញពីរដបទទួលបានមួយដបដោយមិនគិតថ្លៃ សម្រាប់ទឹកដោះគោស្រស់ ១០០% ចំណុះ ២លីត្រ ឬចំណុះ ៨៣០លីត្ររបស់កសិដ្ឋានគិរីសួគ៌ ដែលអាចរកទិញបាននៅផ្សារទំនើបនានា និងហាងលក់ទំនិញផ្សេងៗទៀតក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពេញមួយខែឧសភា។
ប្រូម៉ូសិនថ្មីនេះគឺទិញពីរដបទទួលបានមួយដបដោយមិនគិតថ្លៃ សម្រាប់ទឹកដោះគោស្រស់ ១០០% ចំណុះ ២លីត្រ ឬចំណុះ ៨៣០លីត្ររបស់កសិដ្ឋានគិរីសួគ៌ ដែលអាចរកទិញបាននៅផ្សារទំនើបនានា និងហាងលក់ទំនិញផ្សេងៗទៀតក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពេញមួយខែឧសភា។
លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk បានថ្លែងថា៖ “ពិតណាស់ យើងចង់បន្តការផ្តល់ប្រូម៉ូសិនទិញមួយថែមមួយ ដូចដែលបានផ្តល់ជូនកន្លងមក ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនថ្មី យើងក៏ត្រូវរក្សានិរន្តរភាពខ្លួនឯងផងដែរ ។ តម្រូវការដ៏លើសលុបនូវទឹកដោះគោស្រស់របស់យើងក្នុងរយៈពេលកន្លងមកនេះ បានធ្វើអោយផលិតកម្មរបស់យើងឈានដល់កម្រិតអតិបរមា ហើយអតិថិជនរបស់យើងដែលចូលចិត្តទឹកដោះស្រស់ក្នុងស្រុក អាក់អន់ចិត្ត ដោយមិនអាចរកទិញបាន”។
លោក ឈរ រិទ្ធី បានបន្ថែមថា៖ “ជាមួយទឹកដោះគោស្រស់ជាង ១សែនលីត្រដែលបានផ្តល់ទៅឱ្យសាធារណជនរួចហើយនោះ យើងនឹងបន្តការជួយប្រជាជនបន្ថែមទៀត តាមរយៈប្រូម៉ូសិនទិញពីរថែមមួយនេះ រាល់ពេលជាវ ទឹកដោះគោស្រស់របស់កសិដ្ឋានគិរីសួគ៌របស់យើង”។
ក្រៅពីការផ្តល់ជូនដល់អតិថិជន នូវប្រូម៉ូសិនទិញពីរដបថែមជូនមួយដបដោយឥតគិតថ្លៃដ៏ទាក់ទាញនេះ សិដ្ឋានគិរីសួគ៌ក៏បាននិងកំពុងចូលរួមគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ តាមរយៈការផ្គត់ផ្គង់ទឹកដោះគោស្រស់១០០% ជូនដល់បុគ្គលិកសុខាភិបាលដែលកំពុងធ្វើការដោយផ្ទាល់នៅសមរភូមិជួរមុខនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក ឈរ រិទ្ធី បានថ្លែងទៀតថា៖ “យើងសូមគោរពនិងអរគុណចំពោះបុគ្គលិកសុខាភិបាលដ៏ក្លាហានទាំងនេះ ដែលប្រថុយអាយុជីវិតរបស់ពួកគេដើម្បីការពារពួកយើង។ដូច្នេះហើយ អ្វីដែលយើងអាចជួយបាន យើងនឹងជួយ។ ពេលនេះជាពេលវេលាសម្រាប់យើងជួយយើង គឺប្រជាជនកម្ពុជា ត្រូវជួយគ្នាក្នុងពេលវេលាដ៏លំបាកនេះ”៕