ពិធីបុណ្យភ្ជុំបិណ្ឌ

ការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមបែបគន្លងថ្មី ត្រូវបានក្រសួងសុខាភិបាលណែនាំឲ្យអនុវត្ត


ក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែកញ្ញា បានដាក់សេចក្ដីប្រកាសណែនាំមួយស្ដីពីការការពារការចម្លងវិរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះ ក្រសួងក៏មានការណែនាំឲ្យមានការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមកន្លងប្រក្រតីភាពថ្មីផងដែរ។
ទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ វុធ​ ច័ន្ទតារា/Cambonomist)
ដោយ


យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រសួងបានដាក់នូវវិធានការការពារជំងឺកូវីដ១៩ និងពុលចំណីអាហារដោយ នៅអំឡុងពេលនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ ក្នុងនោះ ក៏មានវិធានការណែនាំសម្រាប់ការការពារខ្លួនពីជំងឺកូវីដ-១៩ នៅតាមវត្តអារាម ដែលជាទីកន្លែងសម្រាប់ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ដូចជាត្រូវរក្សាគម្លាត និងធ្វើអនាម័យលាងដៃ វ៉ាស់កម្ដៅ ពេលចេញចូលវត្តអារាម។

មួយវិញទៀត សម្រាប់ការជួបជុំមនុស្សច្រើន ក៏ត្រូវបានរឹតបន្ដឹងផងដែរ ពោលគឺ ប្រជាពលរដ្ឋគ្រប់រូបត្រូវជួបជុំគ្រួសារតែនៅក្នុងខ្នងផ្ទះឬគេហដ្ឋានតែមួយមិនត្រូវទៅជួបជុំឬអញ្ជើញសាច់ញាតិឬអ្នកដទៃស្នាក់នៅគេហដ្ឋានផ្សេង មកជួបជុំគ្នាលេងល្បែងស៊ីសង ច្រៀងរាំ ឬពិសាអាហារ និងគ្រឿងស្រវឹង ដែលមានហានិភ័យងាយនឹងឆ្លងជំងឺកូវីដ-១៩នោះទេ។ ប៉ុន្តែត្រូវមានការជំនួសមកវិញនូវការជួបជុំ និងជជែកគ្នាតាមរយៈអនឡាញ ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។ នៅក្នុងករណីនេះ ប្រជាពលរដ្ឋទាំងត្រូវតែមាន ការរក្សាគម្លាត រួមទាំងការអនុវត្តនៅវិធានការ៣កុំនិង៣ការពារផងដែរ។

ចំពោះករណីការពុលចំណីអាហារ ក្រសួងបានណែនាំទៅដល់អាជ្ញាធរភូមិ ឃុំ ស្រុក-ខណ្ឌ និងរាជធានី-ខេត្តត្រូវពិនិត្យឱបានដិតដល់តាមដានលើពុទ្ធបរិស័ទដែលចេញចូលក្នុងវត្តអារាម និង ព្រះវិហារ ហើយពលរដ្ឋគ្រប់រូបក៏ត្រូវមានការអនុវត្តតាមវិធានការសុវត្ថិភាពចំណីអាហារ រក្សាភាពស្អាត ទុកដាក់អាហារឆៅនិងឆ្អិននៅដាច់ដោយឡែកពីគ្នា ចម្អិនអាហារឱ្យឆ្អិនល្អ ពិសេសសាច់សត្វ ស៊ុត និងគ្រឿងសមុទ្រនិងទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពសុវត្ថិភាពត្រជាក់តិចជាង៥អង្សាសេ និងក្តៅលើសពី៦០អង្សាសេឬចម្អិនអាហារតែមួយពេលសម្រាប់តែមួយពេលកាន់តែល្អ។ 

សូមជម្រាបផងដែរថា ក្រសួងក៏បានដាក់ចេញអំពីការជ្រើសរើសមធ្យោយបាយធ្វើដំណើរ ដោយសុវត្តិភាព ដែលកាត់បន្ថយនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រួមទាំងជៀសវាងនូវគ្រោះថ្នាក់ចរាចរផងដែរ ដោយមិនត្រូវប្រើបាស់ធ្យាបាយសាធារៈដែលមានផ្ទុកមនុស្សច្រើន ត្រូវមានការពាក់ម៉ាស់ជានិច្ចនៅអំឡុពេលធ្វើដំណើររក្សាគម្លាត និង មានអាកុលជាប់ខ្លួន សម្រាប់លាងដៃ ជៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពជាដើម ចំណែកឯអ្នកបើកឡានឈ្នួលវិញ ក៏មានវិធានការការពារនៅពេលកំពុងបើកបរផងដែរ ដើម្បីចួលរួមការពារការឆ្លងកូវីដ ១៩ ទាំងអស់គ្នា។ដើម្បីជ្រាបកាន់តែច្បាស់ពីការណែនាំរបស់ក្រសួងសុខាភិបាល សូមអានលម្អិតនៅក្នុងសេចក្ដីណែនាំទាំងស្រុងរបស់ក្រសួងដែលមាននៅខាងក្រោមនេះ។

អត្ថបទ៖ ហួន ស្រីនីត

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាមេរិក PayPal ប្រកាសទិញយកក្រុមហ៊ុនជប៉ុន Paidy ក្នុងតម្លៃជាង ២,៧ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនទូទាត់តាមអនឡាញដ៏ធំមួយរបស់សហរដ្ឋអាមេរិកPayPal បានប្រកាសនឹងទិញយកក្រុមហ៊ុន Paidy របស់ប្រទេសជប៉ុន ក្នុងតម្លៃជាង ២ពាន់៧រយលានដ...

កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំGMS7 ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញពីវិបតិ្តកូវីដ-១៩

ព័ត៌មាន
អស់រយៈពេលជិត ២ឆ្នាំមកហើយ ដែលវិបតិ្តកូវីដ-១៩ បានអុកឡុកសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទសក្នុងតំបន់ផងដែរ។ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងវិប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ