វៀតណាម៖ ផាកពិន័យក្រុមហ៊ុនដែលជួលបុគ្គលិកចិនធ្វើការខុសច្បាប់
ខណៈដែលមានចិនមកទេសចរណ៍និងធ្វើការច្រើនឡើងៗ នៅប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ បញ្ហាប្រឈមខ្លះក៏កើតឡើង ដូចជា ចិនកាន…
ការវិនិយោគនេះ ធ្លាប់ត្រូវបានបុគ្គលិកថ្នាក់ខ្ពស់របស់ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រាប់ឲ្យដឹងថា ចំណាយទុនប្រមាណ ១០លានដុល្លារអាមេរិក។ ហើយថា វានឹងក្លាយជាអគារសម្រាប់ការរៀបចំប្រជុំ ពិធីជប់លៀង និងពិធីមង្គលការផ្សេងៗ ដ៏ធំនិងប្រណីតបំផុត នៅស្រុកខ្មែរ។
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍នេះ មានអគារសរុបចំនួន ៧អគារ ហើយក្នុងមួយបន្ទប់ អាចដាក់តុការបានចាប់ពី ៥០តុការឡើងទៅ ហើយបើរំលាយបន្ទប់នៃអគារទាំង៧នេះ បញ្ចូលគ្នា អាចដាក់បានរហូតដល់ ៥០០តុការ ស្មើនឹងចំនួនមនុស្ស ៥០០០នាក់ ខណៈដែលទីធ្លាចតរថយន្ដមានសមត្ថភាពដាក់រថយន្ដបានរហូតដល់ ១២០០គ្រឿង និងម៉ូតូ ៧០០គ្រឿង។
>>> មហាសេដ្ឋី៣រូបកំពុងក្ដោបឱកាសវិនិយោគសាងសង់អគាររោងការ