ការប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័ក

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍ ៣វិច្ឆិកា សម្រាប់អ្នកនៅភ្នំពេញ និងខេត្តមួយចំនួននៅថ្ងៃស្អែកនេះ


សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា លទ្ធផលនៃការធ្វើតេស្ដលើកទី ៤ ដែលជាលើកចុងក្រោយរបស់សម្តេច និងភរិយា ព្រមទាំងអ្នកនៅជាមួយផ្សេងទៀត គឺបានបង្ហាញថាអវិជ្ជមានកូវីដ-១៩ ពោលគឺ មិនមានឆ្លងមេរោគដ៏កាចសាហាវនេះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបិទបញ្ចប់ការធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍ ៣វិច្ឆិកា សម្រាប់អ្នកនៅភ្នំពេញ និងខេត្តមួយចំនួននៅថ្ងៃស្អែកនេះ
ដោយ

ទន្ទឹម​គ្នា​នេះ សម្តេច បាន​ប្រកាស​ផង​ដែរ​អំពី កាលបរិច្ឆេទ​បិទ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ដោយ​ក្នុង​នោះ រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​ទៀត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ១៩ ខែវិច្ឆិកា ស្អែក​នេះ​។

សម្តេច ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ប្រកាស​បិទ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​បាន គឺ​នៅ​ត្រង់​ថា កម្ពុជា​អាច​គ្រប់គ្រង​បាន​ចំនួន​មនុស្ស​រហូត ១.៨០២​នាក់​នៅ​តាម​រាជធានី ខេត្ត​ចំនួន​១១ ដែល​មានការ​ពាក់ព័ន្ធ​ការ​ធ្វើតេស្ត និង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​រយៈពេល​១៤​ថ្ងៃ ហើយ​សម្តេច ក៏​បាន​ពិភាក្សា​យ៉ាង​ហ្មត់ចត់​ជាមួយ​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​ផង​ដែរ​។

សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់​ទៀត​ថា «​ចាប់ពី​ថ្ងៃស្អែក ១៩ វិច្ឆិកា ឆ្នាំ​២០២០ ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើការ ឬ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ដូច​មុន​ថ្ងៃ​ទី​៤​វិ​ច្ឆ​កា​ឡើង​វិញ តែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ឲ្យ​កូន​និង​ចៅ​របស់ខ្ញុំ​មក​ផ្ទះ​របស់ខ្ញុំ​មួយ​រយៈ​ទៀត ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​គ្មាន​មេរោគ​ចម្លង​ទៅ​កូន​និង​ចៅ​របស់ខ្ញុំ​នោះ​ឡើយ​»​។

ការ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា សំដៅ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​បើក​សាលារៀន និង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឡើង​វិញ

ព្រមទាំង​ធ្វើ​ឱ្យ​សភាពការណ៍​គ្រប់​ផ្នែក​គ្រប់​វិស័យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ថ្ងៃ​៣​វិ​ច្ឆ​កា​ឡើង​វិញ តែ​ការ​ប្រយុទ្ធ​ជាមួយ​កូ​វី​ដ​-១៩​នៅ​តែ​ជា​អាទិភាព​នៃ​ការងារ​របស់​យើង​ទាំងអស់​គ្នា​ដដែល​។

បើ​តាម​សម្តេច ហ៊ុន សែន ព្រឹត្តិការណ៍​៣​វិច្ឆិកា​នឹង​ត្រូវ​បិទ​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ពេលវេលា​ដូច​ខាងក្រោម​នេះ ៖

១.​សម្រាប់​ថ្ងៃ​១៩ វិច្ឆិកា ២០២០ មាន​រាជធានី​ភ្នំពេញ​ចំនួន​១៥៦៩​នាក់ (​មាន​ជនជាតិ​ហុង​គ្រី​ចំនួន​៥​នាក់​) ដោយ​រាប់​ទាំង​អ្នក​វិជ្ជមាន​៤​នាក់ ក្នុង​នោះ​ជា​សះស្បើយ​១​នាក់ និង​៣​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​មាន​ទាំង​អគ្គរដ្ឋទូត​ហុង​គ្រី​ម្នាក់​ផង​។ ខេត្តកណ្តាល​ចំនួន​៦៧​នាក់ ខេត្តពោធិសាត់​ចំនួន​៤០​នាក់ ខេត្តព្រៃវែង​ចំនួន​២៣ នាក់ ខេត្តកំពង់ធំ​ចំនួន​៣​នាក់​។

២.​សម្រាប់​ថ្ងៃ ២១​វិច្ឆិកា​២០២០ គឺ​ខេត្តកំពង់ឆ្នាំង​ចំនួន​១១​នាក់​។

៣.​សម្រាប់​ថ្ងៃ​២៣​វិច្ឆិកា មាន​ខេត្ត​កែប ចំនួន ១៨​នាក់ ខេត្ត​ព្រះ​សីហ​នុ​ចំនួន ៤០​នាក់ ខេត្តកំពង់ចាម​ចំនួន ១​នាក់​។

៤.​សម្រាប់​ថ្ងៃ ២៥​វិច្ឆិកា ២០២០​មាន​ខេត្ត ព្រះ​វិហារ​ចំនួន​២០​នាក់ ខេត្តរតនគិរី​ចំនួន​១០​នាក់​។

None



អត្ថបទបន្ទាប់


ម៉ាសចំនួន ៣ម៉ឺនម៉ាស ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូន បងប្អូនកម្មករនៅបុរីប៉េងហួត

ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបងប្អូនកម្មករទាំងអស់បង្ហាញសេចក្តីត្រេកអរនិងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវម៉ាសចំន…

ឥទ្ធិពលកូវីដ-១៩ កំពុងទាញពលរដ្ឋថៃជាង១១លានគ្រួសារធ្លាក់ចូលហានិភ័យនៃភាពក្រីក្រ

យ៉ាងហោចណាស់ មានពលរដ្ឋថៃប្រមាណ ជាង ១១លានគ្រួសារ នៅក្នុងប្រទេសថៃ កំពុងស្ថិតនៅក្នុងហានិភ័យធ្លាក់ចូលទៅក្នុងភាពក្រីក្រ ដោយសារតែវិបត្តិសេដ្ឋកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ