Advertisement
Advertisement
Advertisement
ករណីជាសះស្បើយពីកូវីដ១៩

ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១១០នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹម១២នាក់ទៀតប៉ុណ្ណោះ


នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសនូវចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ០៣នាក់ទៀត និងពុំមានរកឃើញករណីឆ្លងថ្មីទៀតទេ កាលពីថ្ងៃ២០មេសា ម្សិលមិញនេះ ដោយនៅមានចំនួនត្រឹមតែ ១២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងបន្តសម្រាកព្យាបាល ខណៈដែលចំនួនករណីឆ្លងសរុបនៅតែ ១២២នាក់ដដែល។
ចំនួនអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១១០នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹម១២នាក់ទៀតប៉ុណ្ណោះ
ដោយ
Advertisement

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ព្យាបាល​ជា​សះស្បើយ​០៣​នាក់​នោះ​រួម​មាន ប្តី​និង​ប្រពន្ធ​ជនជាតិ​ខ្មែរ នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​បុរស​ជនជាតិ​កា​ណា​ដា​ម្នាក់ នៅ​សង្កាត់​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ថា ចំនួន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​១៩​កើន​ដល់​១១០​នាក់​ហើយ ដែល​ស្មើនឹង​ប្រមាណ​ជាង​៩០% នៃ​អ្នកជំងឺ​សរុប​១២២​នាក់​។ ក្នុង​ចំណោម​អ្នកជំងឺ​កូ​វី​ដ​១៩​ទាំង​១២២​នាក់​នេះ មាន​ជនជាតិ​ខ្មែរ​៤៦​នាក់ ក្នុង​នោះ​មាន​បុរស​៤០​នាក់ និង​ស្ត្រី​០៦​នាក់ ក្រៅពី​នេះ​សុទ្ធតែ​ជនបរទេស រួម​មាន ជនជាតិ​ចិន អង់គ្លេស បារាំង អា​មេ​រិ​ក ប៊ែ​ល​ហ្សិ​ក កា​ណា​ដា ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកនាំពាក្យក្រសួងការងារអះអាងថា កម្មកររោងចក្រកាត់ដេរចំនួន១៨ នាក់ ត្រូវបានយកសំណាក​ទៅពិសោធបន្ត

ព័ត៌មាន
មន្ត្រីនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសរសេរនៅលើបណ្ដាញសង្គមរបស់លោក​នៅម៉ោង ៨៖៣៧ នាទីយប់ថ្ងៃទី ២០ ខែមេសានេះថា មានកម្ម...

គោលដៅតំណក់ប្រេងលើកដំបូង កំពុងរងផលប៉ះពាល់ដោយបញ្ហាប្រេងធ្លាក់ថ្លៃ និងកូវីដ-១៩?

ព័ត៌មាន
គេនៅចាំបានថា ក្រុមហ៊ុនរុករកប្រេងនៅកម្ពុជា គ្រីសអេនើជី ធ្លាប់បានប្រកាសពីផែនការរបស់ខ្លួនថា នឹងបូមប្រេងដែលជាតំណក់ប្រេងលើកដំបូងរបស់កម្ពុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ