រថភ្លើងដឹកអ្នកដំណើរចេញចូលព្រលានយន្តហោះ

គម្រោងបិទដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរចេញចូលព្រលានយន្តហោះ នៅមានភាពស្រពេចស្រពិល


មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងដែលថា នឹងបិទដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរចេញចូលព្រលានយន្តហោះនោះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយខាងក្រសួងសាធារណការបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងតែឲ្យក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ របស់អ្នកឧកញ៉ា គិត ម៉េងសិក្សាមើលថា តើគួរបិទ ឬគួរទុកបន្ដ? តែមិនទាន់មានការសម្រេចថាយ៉ាងណានៅឡើយទេ។
គម្រោងបិទដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរចេញចូលព្រលានយន្តហោះ នៅមានភាពស្រពេចស្រពិល

មន្ត្រីនៃក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​ លោក​ សុវណ្ណារ៉ា ​បានប្រាប់​សារព័ត៌មាន​ខេមបូណូមីស​តាមតេឡេក្រាម​ថា ចំពោះការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​ ដែលថា ​នឹងបិទ​ដំណើរ​ការ​ខ្សែរថភ្លើង​ចេញចូល​ព្រលាន​យន្ត​ហោះនាពេល​ឆាប់ៗនេះ គឺមិនមែន​ជាការពិត​នោះទេ។

លោក ​សុវណ្ណារ៉ា ​បញ្ជាក់ថា « នៅក្នុង​ដំណាក់កាលនេះ គឺដំណាក់កាល​កូវីដ ហើយកន្លង​មក​រទេះភ្លើង(រថភ្លើង) យើងក៏មាន​ចរាចរណ៍​មួយៗដែរ​ មួយវិញទៀត​ យើងមិនសូវ​មាន​ទេសចរណ៍ ព្រោះតែ​អាកាសចរណ៍​យើងបិទដំណើរការ​ជើង​ហោះហើរខ្លះ​ហ្នឹង អញ្ចឹងកាលៈទេសៈ ដែលមិនមាន​អ្នកដំណើរ​ហ្នឹង គឺវាសម​ស្របនឹង​ទេសចរណ៍ ក៏ដូចជា​ព្រលាន​យន្តហោះ​អត់មាន​ភ្ញៀវដែរ ចឹងលោក(ឯកឧត្តម ស៊ុន ចាន់ថុល) កំពុងធ្វើការ​ពិភាក្សា​ជាមួយ​រ៉ូយ៉ាល់រ រ៉េលវេ ថាតើគួរ​មាននីតិ​វិធី​យ៉ាងណា​បន្ត»។

មន្ត្រីនៃក្រសួង​សាធារណការ​រូបនេះ បានបន្ថែមថា « នៅក្នុងករណី​ហ្នឹងដែរ ប្រសិនបើមាន​ភ្ញៀវនៅតែ​បន្តមាន​ធ្វើដំណើរ​តាម​រថភ្លើង​ពីស្ថានីយ​រាជាយស្ម័យាន​ពីភ្នំពេញ​មកព្រលាន ហ្នឹងជាលទ្ធផល​មួយផ្សេង តែបើសិន​ជាអត់មាន ហ្នឹងជាលទ្ធផល​មួយផ្សេង​ទៀត ចឹងយោងតាម​ការបកស្រាយ​របស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី លោក​មិនទាន់ថា ត្រូវបិទ​ក្នុងពេល​ឆាប់ៗ​នេះទេ»។

ហេតុដូចនេះ ​ខ្សែរថភ្លើង​ចេញចូល​ព្រលាន​យន្តហោះ​ មិនទាន់ប្រា​កដថាបិទ ​ឬមិនបិទនោះទេ ​ដោយសារ​ពេលក្រុម​ការងារ​របស់​ក្រសួង និងក្រុមហ៊ុន​រ៉ូយ៉ាល់រ៉េលវេ កំពុងតែ​សិក្សា​នៅឡើយ ហើយបើ​សិន​ជាខ្សែរថភ្លើងនេះ នៅតែបន្ត​គ្រោះ​ថ្នាក់​ដល់ពលរដ្ឋ ក៏ដូចជាគ្មាន​អ្នកធ្វើដំណើរ​ទៀត ពិតណាស់ ប្រហែលជា​នឹងត្រូវបិទមិនខាន។

យ៉ាងណាមិញ ​បើសិនជា​ខ្សែរថភ្លើង​ចេញចូល​ព្រលាន​យន្តហោះ​ត្រូវបិទ​មែននោះ ប្រហែល​ជាមាន​អ្នកសាទរ​ច្រើនជាង​អ្នកសោកស្តាយ ​ព្រោះថា​ តាមរយៈ​ការសាកសួររបស់​ក្រុមការងារ​ខេមបូណូមីស ទៅកាន់​ប្រជាពលរដ្ឋ​ជាច្រើន​លើកច្រើន​សារកន្លងមក​ ជាពិសេស​អ្នករស់នៅ​តំបន់ជុំវិញ​ផ្លូវរថភ្លើងនោះ​ មិនចង់ឲ្យ​ខ្សែរថភ្លើង​មួយនេះ​ដំណើរការ​នោះទេ​ ដោយពួកគាត់​លើកឡើង​ថា រថភ្លើងនេះ​តែងតែ​បង្កគ្រោះថ្នាក់​ និងសំលេង​រំខាន​ជាដើមដល់​ពលរដ្ឋ​ដែលឆ្លងកាត់​ និងរស់នៅ​ក្បែរ​តំបន់នោះ។

សូមជម្រាបថា ខ្សែរថភ្លើង​ដឹកអ្នកដំណើរ​ចេញចូល​ព្រលាន​យន្តហោះ បានបើក​ដំណើរការ ​កាលពីថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១៨ ​គិតមក​ទល់ពេល​នេះ ​មាន​រយៈពេល​ជាង​២ឆ្នាំមកហើយ។ ចាប់តាំង​ពីបើក​ដំណើរការ​រហូតមកដល់​ពេលនេះ​ ខ្សែរថភ្លើង​ដឹកនាំអ្នក​ដំណើរ​មួយខ្សែនេះ​ ហាក់បង្ហាញ​ពីសញ្ញា​វិជ្ជមាន​តែដំបូង​ប៉ុណ្ណោះ​ ក្រោយមក​កាន់តែខ្សត់​អ្នកដំណើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូតដល់​មានការផ្លាស់​ប្តូរក្បាលរថភ្លើង​ថ្មីហើយ​ក៏តែមាន​អ្នកជិះ​តិចតួច​ដដែល៕

None



អត្ថបទបន្ទាប់


វៀតណាមគ្រោងខ្ចីបំណុលបរទេសបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីយកមករុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញ

ដើម្បីជំរុញសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងវិញក្រោយពីមានការយាយីដោយវិបត្តកូវីដ-១៩ ប្រទេសវៀតណាម គ្រោងនឹងពង្រីកបន្ថែមនូវកម្រិតបំណុលសាធារណៈរបស់ខ្លួន …

ពិសេសអស្ចារ្យ! បុរី ប៉េង ហួត ផ្តល់​ឱកាស​ចំណេញ​រហូត​ដល់ $35,000 ភ្លាមៗ ពីហ្សបហោស៍ម៉ូដឺន

ឱកាសផ្ដល់​ជូន​ពិសេស! បុរី ប៉េង ហួត សូមផ្តល់ជូនឱកាសចំណេញ​រហូត​ដល់ $35,000 ភ្លាមៗ ពីការជាវ ហ្សបហោស៍ម៉ូដឺន គេហដ្ឋាន​សម្រាប់​អាជីវកម្ម …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ