ចំណូល-ចំណាយថវិកាជាតិ

កម្ពុជាមានចំណូលថវិកាជាតិ ២ពាន់លានដុល្លារ ខណៈការចំណាយមានជាង១,៧ ពាន់លានដុល្លារ នៅ៤ខែឆ្នាំនេះ


នៅ៤ខែ ដំបូង នៃឆ្នាំនេះ បើទោះបីជាក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងនូវវិបត្តិកូវីដ-១៩ក្ដី ប៉ុន្ដែ បើមើលទៅលើចំណូលថវិកាជាតិរបស់កម្ពុជា ដែលសម្រេចបាន គឺមានរហូតដល់ទៅប្រមាណជាង ៨លានលានរៀល ឬស្មើនឹងប្រមាណ ២ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើងជាង ១០%។ រីឯការចំណាយវិញ គឺមានរហូតដល់ទៅជាង ៧លានលានរៀល ឬស្មើនឹងប្រមាណ ១,៧ ពាន់លានដុល្លារ កើនឡើងជាង ៣១%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា (រូបភាព៖ ហ្វេសប៊ុក ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ដោយ

តាម​របាយការណ៍​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានឲ្យដឹងទៀតថា ​ចំពោះ​ប្រភពចំណូល​ថ្នាក់ជាតិ​ ៤ខែឆ្នាំនេះ ដែល​មាន​ប្រមាណ ២ពាន់លាន​ដុល្លារអាមេរិកនោះ គឺ​ស្មើនឹង ជិត ៣៤% នៃច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២០ ដោយចំណូលទាំងនេះ បានមកពី​ប្រភពចំណូលពន្ធ​ប្រមាណជិត ៨៥% ឬស្មើនឹងប្រមាណ ១.៧០០លានដុល្លារ ចំណូលផ្សេងៗ​ប្រមាណ ជាង ១១% និងចំណូលពី​អំណោយ​មានប្រមាណជិត ៤%។

ដោយឡែក ចំពោះការចំណាយ​រដ្ឋបាល​ថ្នាក់ជាតិសរុប នៅ៤ខែដំបូងឆ្នាំនេះ ​ដែលមាន ជាង ១.៧០០ លាន​ដុល្លារអាមេរិកនោះ គឺស្មើនឹង ជាង ២៥% នៃច្បាប់ហិរញ្ញវត្ថុ​ឆ្នាំ២០២០ គឺត្រូវបានចំណាយ​ទៅលើ​បន្ទុកបុគ្គលិក (ប្រាក់ខែមន្ត្រីរាជការ), ចំណាយលើទំនិញ និងសេវាកម្ម ចំណាយ​ការប្រាក់ ការឧបត្ថម្ភធន អំណោយ ការឧបត្ថម្ភផ្នែក​សង្គម​កិច្ច និងចំណាយផ្សេងៗ។

ផ្អែកតាម​ការសន្និដ្ឋាន​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ​ទិន្នន័យ​រយៈពេល ៤ខែ ខាងលើនេះ ការអនុវត្ត​ចំណូល​​ថវិកា​រដ្ឋបាល​ថ្នាក់ជាតិ នៅតែទទួលបាន​លទ្ធផល​ល្អ កើនជាង ១០% ធៀបនឹងរយៈពេល​​ដូចគ្នា​កាលពី​​ឆ្នាំ២០១៩ ស្របពេលដែល​ការចំណាយសរុប​មានសន្ទុះគួរឲ្យ​កត់សម្គាល់​ ដែលបាន​កើនឡើងដល់ទៅជាង ៣១%។

ទោះជាបែបនេះក្ដី ក្រសួង​សេដ្ឋកិច្ច​អះអាងថា ការផ្ទុះឡើង​នៃជំងឺ​រលាក​ផ្លូវដង្ហើម​កូវីដ-១៩ នឹងផ្ដល់​ផល​ប៉ះពាល់​ដល់​ការអនុវត្ត​ថវិកា​របស់​រដ្ឋបាល​ថ្នាក់ជាតិ​ក្នុងឆ្នាំ២០២០នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសសន្យាទទួលយកពលរដ្ឋ​ហុងកុង ៣លាននាក់ បើ​ចិន​អនុវត្តច្បាប់​សន្តិសុខ​លើក្រុងហុងកុង

ព័ត៌មាន
នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន កាលពីពេលថ្មីៗនេះ បាន​សន្យាថា នឹងអនុញ្ញាត​ឲ្យ​ប្រជាជន​ដែលរស់នៅក្នុងទីក្រុងហុងកុង ជិត ៣លាននាក់ មក…

ការរឹតបន្ដឹងច្បាប់លើអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងបញ្ហាកូវីដ-១៩ កំពុងវាយប្រហារទីផ្សារស្រាបៀរវៀតណាម

ព័ត៌មាន
ការអនុវត្តរឹតបន្ដឹងច្បាប់ចរាចរណ៍ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងកត្តាកូវីដ-១៩ បាននិងកំពុងបង្កឲ្យមានព្យុះភ្លៀងក្នុងទីផ្សារស្រាបៀរវៀតណាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ