កូរ៉េខាងជើងសាកល្បងមីស៊ីលលើកទៅ៤

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល៤ដងក្នុងរយៈពេលជាងពីរសប្តាហ៍ប៉ុណ្ណោះ


សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃច័ន្ទទី១៧ខែមករានេះ បន្តចុះផ្សាយព្រោងព្រាតនៅលើទំព័រមុខរបស់ខ្លួន បន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលប៉ាលីស្ទិកជាលើកទី៤ ត្រឹមរយៈពេលតែជាងពីរសប្តាហ៍ប៉ុណ្ណោះ។ នេះបើតាមសេចក្តីរាយការណ៍ពីយោធានៃប្រទេសក្បែរខាងកូរ៉េខាងជើង រួមមានកូរ៉េខាងត្បូង និងប្រទេសជប៉ុន។
កូរ៉េខាងជើងសាកល្បងមីស៊ីលលើកទៅ៤

ការ​ផ្គើន​បាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​ជា​ថ្មី​ពី​សំណាក់​ទីក្រុង​ព្យុ​ង​យ៉ាងនេះ ធ្វើ​ឡើង​នៅ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​បន្ទាប់​ពី​ការ​បាញ់​សាកល្បង​លើក​ទី​៣ និង​នៅ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌ​បន្ថែម​មក​លើ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ដល់​កម្មវិធី​អាវុធ នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​។

រដ្ឋាភិបាល​ជប៉ុន​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​បាន​រាយការណ៍​ពី​ការ​បាះ​ញ់​សាកល្បង​មី​ស៊ី​ល​កូរ៉េ​ខាងជើង​ចំនួន​២​គ្រាប់​ទៀត ចេញពី​តំបន់​អាកាស​យាន្ត​ដ្ឋា​ន​មួយ នៃ​រដ្ឋធានី​ព្យុ​ង​យ៉ាង​។ នេះ​បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​។ អ្នកជំនាញ​ជប៉ុន កំណត់​បាន​ថា​មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​បាញ់​សាកល្បង​លើក​នេះ ជា​មី​ស៊ី​ល​រយៈ​ចំងាយ​ជិត​។ យ៉ាងណា​ក៏​ដោយ​ចុះ មន្ត្រីជាន់ខ្ពស់​ក្រុង​តូ​ក្យូ បាន​ចាត់​ទុក​ការ​បាញ់​បង្ហោះ ម្តង​ហើយ​ម្តងទៀត​នេះ​ថា ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​នៅ​ក្នុង​តំបន់​។

បើ​តាម​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ឯណេះ​វិញ កូរ៉េ​ខាងត្បូង​ក៏​បាន​រាយការណ៍​ស្រ​ដៀង​គ្នា​នេះ​ដែរ ពី​ការ​សាកល្បង​មី​ស៊ី​ល​កូរ៉េ​ខាងជើង​។ យ៉ាងណាមិញ យោធា​កូរ៉េ​ខាងត្បូង គ្រាន់តែ​អាច​កំណត់​ពី​ការ​បាញ់​សាកល្បង តែ​មិន​ទាន់​អាច​កំណត់​ពី​ប្រភេទ​មី​ស៊ី​ល​បាន​នៅឡើយ ហើយ​គេ​គ្រាន់តែ​បានដឹង​ថា ការ​បាញ់​នេះ គឺ​ធ្លាក់​ទៅ​មហាសមុទ្រ​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​កូរ៉េ​ខាងជើង​។

មិន​មានការ​បញ្ជាក់​ជា​ផ្លូវការ​ណាមួយ​នៅឡើយ​ទេពី​ភាគី​កូរ៉េ​ខាងជើង ចំពោះ​ការ​បាញ់​សាកល្បង​លើក​នេះ​។ យ៉ាងណាមិញ ក្រសួងការបរទេស​កូរ៉េ​ខាងជើង តាម​រយៈ​សារព័ត៌មាន​រដ្ឋ KCNA បាន​អះអាង​ថា ការ​បាញ់​សាកល្បង​មី​ស៊ី​ល នា​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ គឺជា​ការ​អភិវឌ្ឍន៍​អាវុធ​ប្រភេទ​ថ្មី ហើយ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ធ្វើ​ទំនើប​កម្ម​សមត្ថភាព​ការពារ​ជាតិ​តែ​ប៉ុណ្ណោះ​។ ទីក្រុង​ព្យុ​ង​យ៉ាង មិន​បាន​កំណត់​គោលដៅ​ទៅ​លើ​ប្រទេស​ជាក់លាក់​ណាមួយ ឬ​ចង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស​ជិតខាង​ឡើយ​។

គួរ​រំឭក​ថា កាលពី​ស​ប្តា​ហ៍​មុន សហ​អា​មេ​រិ​កបាន​ដាក់​ទណ្ឌកម្ម​លើ​កម្មវិធី​អាវុធ​នុយ​ក្លែ​អ៊ែ​របស់​កូរ៉េ​ខាងជើង ដោយ​ទណ្ឌកម្ម​នោះ គឺ​បាន​កំណត់​គោលដៅ​លើ​ជនជាតិ​កូរ៉េ​ខាងជើង​ចំនួន​៦​នាក់ ជនជាតិ​រុ​ស្ស៊ី​ម្នាក់ និង​ក្រុមហ៊ុន​រុ​ស្ស៊ី​មួយ​ផង​ដែរ​។ ទីក្រុង​វ៉ា​ស៊ិ​ន​តោន និយាយ​ថា ពួក​គេ​ទាំងនេះ គឺជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​ទិញ​ទំនិញ​ពី​ប្រទេស​រុ​ស្ស៊ី និង​ចិន​សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​ផលិត​អាវុធ​នុយ​ក្លែ​អ៊ែ​របស់​កូរ៉េ​ខាងជើង​។

សូម​ជម្រាប​ថា ការ​បាញ់​សាកល្បង​ក្បាល​គ្រាប់​មី​ស៊ី​ល​ទាំង​៤​ដង របស់​កូរ៉េ​ខាងជើង​នៅ​ដើមឆ្នាំ​២០២២ រួម​បញ្ចូល​នូវ​មី​ស៊ី​ល​ច្រើន​ប្រភេទ​ផ្សេង​ៗ​គ្នា ក្នុង​នោះ​រួម​មាន មី​ស៊ី​ល​ដែល​មាន​ល្បឿន​លឿន​ជាង​សម្លេង មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ និង​ចំងាយ​ជិត បូក​រួម​នឹង​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​អាច​បាញ់​ចេញពី​ទូរ​រថភ្លើង​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងកាត់បន្ថយអាករលើតម្លៃបន្ថែម (VAT) ពី ១០% មកនៅត្រឹម ៨% ចាប់ពីខែកុម្ភៈតទៅ

ព័ត៌មាន
ស្របពេលប្រទេសថៃកំពុងគិតគូរក្នុងការប្រមូលចំណូលពន្ធ ពិសេសពិចារណាដល់ការដំឡើងអាករលើតម្លៃបន្ថែម (VAT) ទៅលើមុខទំនិញ និងសេវាកម្មនានានោះ ស្រា…

រដ្ឋអាចបាត់ចំណូលពន្ធប្រមាណ៨០លានដុល្លារអាមេរិក ពីការបន្ដលើកលែងពន្ធអាករលើមុខទំនិញមួយចំនួន

ព័ត៌មាន
ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពន្ធអាករលើតម្លៃបន្ថែមលើមុខទំនិញមួយចំនួន ដែលជាអាហារចាំបាច់រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ