បញ្ហាមីយ៉ាន់ម៉ា

សម្តេចតេជោ ហ៊ុន សែន នឹងជួបលោក មីន អ៊ុងឡាំង តាមវីដេអូដើម្បីបន្តពិភាក្សាលើបញ្ហាមីយ៉ាន់ម៉ា


សម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាជាមួយមេដឹកនាំយោធាមីយ៉ានម៉ា លោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២៦ មករា ដើម្បីពិភាក្សាលើបញ្ហាមីយ៉ាន់ម៉ា បន្ទាប់ពីមានការកាត់ទោសបន្ថែមលើលោកស្រី អ៊ុង សានស៊ូជី និងការប៉ះទង្គិចប្រដាប់អាវុធ។
ជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង កាលពីថ្ងៃទី ៨ ខែមករា ២០២២

នៅ​ក្នុង​ជំនួប​តាម​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​លោក Ismail Sabri Yaakob សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូសបញ្ជាក់​ថា សម្តេច​នឹង​ជួប​ជាមួយ​លោក មីន អ៊ុ​ង​ឡាំង មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​ម្តងទៀត​តាម​ប្រព័ន្ធ​វី​ដេ​អូ​នៅ​ថ្ងៃ​ទី​២៦ មក​រា ដើម្បី​ពិភាក្សា​លើ​កា​រវិ​វត្ត​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា​។ សម្តេច​តេ​ជោ អះអាង​ថា គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ស្វែង​យល់​បន្ថែម​លើ​បញ្ហា ដែល​របប​សឹក​មី​យ៉ា​ន់​ម៉ា​កាត់ទោស ៤​ឆ្នាំ​លើ​លោកស្រី អ៊ុ​ង សាន​ស៊ូ​ជី និង​ការ​ប្រើប្រាស់​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា ក្រោយ​ការ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​ប្រទេស​នេះ​។  

សម្តេច​តេ​ជោ​គូសបញ្ជាក់​ទៀត​ថា បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា​បច្ចុប្បន្ន​មាន​ស្ថានភាព​ស្មុគស្មាញ ដោយសារ​មាន​រដ្ឋាភិបាល​ដល់​ទៅ​ពីរ រួម​ទាំង​រដ្ឋាភិបាល​ស្រមោល​។ កត្តា​នេះ បង្ក​ជា​ការ​លំបាក​ដល់​ការ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា ដែល​ទាមទារ​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​ដោះស្រាយ​។ សម្តេច​តេ​ជោ​ធ្លាប់​បាន​លើក​ឡើង​ថា បញ្ហា​នៅ​មី​យ៉ា​ន់​ម៉ា​ទំនងជា​មិន​អាច​ដោះស្រាយ​រួចរាល់​ត្រឹម​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​អាស៊ាន​ក្នុងឆ្នាំនេះ​នោះ​ទេ ពោល​គឺ​អាច​បន្ត​អូស​បន្លាយ​ដល់​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ម៉ា​ឡេ​ស៊ី​ថា កម្ពុជា​នឹង​មិន​អញ្ជើញ​មេដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា លោក មីន អ៊ុ​ង​ឡាំង ឲ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​នេះ​ឡើយ ប្រសិនបើ​របប​យោធា​មិន​បាន​អនុវត្ត​គោលការណ៍​៥​ចំណុច ដែល​បាន​ព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ ឲ្យ​មានកា​រវិ​វត្ត​រីក​ចម្រើន ដែល​អាច​ទទួលយក​បាន​។  

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ឆ្លៀត​ក្នុង​ឱកាស​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ប្រាប់​ពី​គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដល់​នាយក​រដ្ឋមន្ត្រី​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។ សម្ដេច​បាន​គូសបញ្ជាក់​ថា ការ​ទៅ​ទស្សនកិច្ច​នៅ​មី​យ៉ា​ម៉ា គឺ​ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​ជាក់ស្ដែង និង​ចង់​ដឹង​អ្វី​ដែល​ជា​បញ្ហា​សំខាន់​ៗ និង​ចង់​ដឹង​ថា តើ​ប្រទេស​មី​យ៉ា​ម៉ា​អាច​ធ្វើ​អ្វីខ្លះ? ដើម្បី​អនុវត្ត​នូវ​ចំណុច​ទាំង​៥ ដែល​បាន​ឯកភាព​គ្នា​កន្លង​មកនេះ​។

បន្ថែម​លើ​នេះ សម្ដេច​តេ​ជោ ក៏​បាន​ជម្រាប​ជូន​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី អំពី​សំណើ​របស់​សម្ដេច​ក្នុង​ការ​បង្កើត​យន្តការ​២ ដើម្បី​រក​ច្រកចេញ​ក្នុង​ការងារ​នៅ​មី​យ៉ា​ន់​ម៉ា​ផង​ដែរ​។ យន្តការ​ទាំងនេះ​រួម​មាន​ទី​១ យន្តការ​អាស៊ាន​-​ត្រ័យ​ការ  ដើម្បី​ជួយ​សម្របសម្រួល និង​តាមដាន​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​នៃ​កិច្ចព្រមព្រៀង​ដោយ​ឯកច្ឆន្ទ​ទាំង​៥ ចំណុច ដែល​មាន​កម្ពុជា​ប្រធាន​អាស៊ាន​បច្ចុប្បន្ន មាន​ព្រុយ​ណេ​ជា​អតីត​ប្រធាន​អាស៊ាន និង​ឥណ្ឌូ​ណេ​ស៊ី​ជា​ប្រធាន​អាស៊ាន​បន្ទាប់​ពី​កម្ពុជា បូក​រួម​ទាំង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ​។

និង​ទី​២ គឺ​យន្តការ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​សម្របសម្រួល​ជំនួយ​មនុស្សធម៌ ឲ្យ​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​មី​យ៉ា​ន់​ម៉ា ជា​ពិសេស​មាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន  មាន​មជ្ឈមណ្ឌល​អាហារ មាន​ភាគី​ខាង​មី​យ៉ា​ន់​ម៉ា មាន​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​មនុស្សធម៌​អន្តរជាតិ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល២គ្រាប់បន្ថែមទៀត

ព័ត៌មាន
សេចក្តីរាយការណ៍ពីយោធាកូរ៉េខាងត្បូងឲ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលចំនួនពីរគ្រាប់ទៀតហើយនៅថ្ងៃអង្គារទី២៥មករានេះ ដែលជាកា…

តើបច្ចេកវិទ្យាមានសារសំខាន់អ្វីខ្លះសម្រាប់អាជីវកម្ម ខណៈបច្ចុប្បន្នមាន ២/៣នៃអាជីវកម្មខ្នាតតូច និងមធ្យមកំពុងមានប្រើប្រាស់បច្ចេកវិទ្យា?

ព័ត៌មាន
ស្ថិតក្នុងបរិបទនៃការរាលដាលជំងឺកូវីដ ក៏ដូចជា ការរីកចម្រើនបច្ចេកវិទ្យាឌីជីថល នៃពិភពលោក បានផ្លាស់ប្ដូរទម្លាប់នៃការធ្វើអាជីវកម្មតាមបែបប្រពៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ