ព្យុងយ៉ាងព្រមានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក

កូរ៉េខាងជើងគំរាមបាញ់ទមា្លក់យន្តហោះស៊ើបការណ៍របស់អាមេរិក បើនៅតែបន្តហោះរំលោភចូលដែនអាកាសរបស់ខ្លួនទៀត


កូរ៉េខាងជើងនៅថ្ងៃចន្ទ ទី ១០ កក្កដា បានចោទសហរដ្ឋអាមេរិកថាបានរំលោភលើដែនអាកាសរបស់ខ្លួន ដោយបង្ហោះយន្តហោះស៊ើបការណ៍សម្ងាត់។ ភ្លាមៗនោះ ទីក្រុងព្យុងយ៉ាងបានប្រមាមថា ខ្លួននឹងអាចបាញ់ទម្លាក់ក្នុងន័យការពារអធិបតេយ្យ បើសិនជាមានលើកក្រោយទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ព្យុងយ៉ាងព្រមានបាញ់ទម្លាក់យន្តហោះស៊ើបការណ៍អាមេរិក
ដោយ

អ្នកនាំពាក្យដែលមិនបញ្ចេញឈ្មោះរបស់ក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់សារព័ត៌មាន KCNA ថា សកម្មភាពយោធាបង្កហេតុរបស់អាមេរិកកំពុងនាំឧបទ្វីបកូរ៉េខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ អ្នកនាំពាក្យរូបនោះបានបន្តថា «គ្មានឡើយការធានាថា ឧបទ្ទវហេតុដ៏គួរឱ្យតក់ស្លុត ដូចជាការទម្លាក់យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក នឹងមិនកើតឡើងទេ» បើនៅតែមានទង្វើបង្កហេតុបែបនេះទៀត។
សេចក្ដីរាយការណ៍ថ្មីៗរបស់ទីក្រុងព្យុងយ៉ាងបានលើកឡើងថា យន្តហោះឬដ្រូនឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក និងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរមកកាន់ឧបទ្វីបកូរ៉េ កំពុងបង្កើនភាពតានតឹង។ ទោះយ៉ាងណា គេមិនទាន់ឃើញមានការឆ្លើយតបភ្លាមៗពីយោធាអាមេរិក ដែលឈរជើងនៅកូរ៉េខាងត្បូង ចំពោះសំណើសុំការបំភ្លឺនៅឡើយទេ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថា សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការនាំយកយុទ្ធោបករណ៍នុយក្លេអ៊ែរយុទ្ធសាស្ត្រមកកាន់ឧបទ្វីបកូរ៉េ ជា«ការគំរាមកំហែងដោយនុយក្លេអ៊ែរដ៏ច្បាស់ក្រលែត» ចំពោះកូរ៉េខាងជើងនិងបណ្តាប្រទេសក្នុងតំបន់។ ទីភ្នាក់ងារនេះបានបន្តថា ទង្វើរបស់អាមេរិកបង្ហាញឱ្យឃើញការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិភាព។
ប្រភពដដែលបានបន្ថែមទៀតថា «ស្ថានការណ៍ធ្ងន់ធ្ងរបំផុត ដែលគ្មាននរណាម្នាក់ចង់បាន ត្រូវបានបង្កើតឡើងឬអត់ នៅឧបទ្វីបកូរ៉េ គឺអាស្រ័យលើសកម្មភាពនាពេលអនាគតរបស់សហរដ្ឋអាមេរិក ហើយប្រសិនបើស្ថានការណ៍បន្ទាន់ណាមួយកើតឡើង សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវទាំងស្រុងចំពោះរឿងនោះ»។
មែនទែនទៅ ក្នុងមួយរយៈចុងក្រោយនេះ យោធាអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធជើងអាកាសនិងជើងទឹកយ៉ាងមមាញឹក ក្នុងនោះក៏មាននាវាផ្ទុកយន្តហោះអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ផ្សេងៗទៀតចូលរួមដែរ។ ជាពិសេស នាវាមុជទឹកដើរដោយថាមពលនុយក្លេអែររបស់អាមេរិក ដែលបំពាក់ដោយកាំជ្រួចគ្រូសផង ក៏បានចូលចតនៅកំពង់ផែក្រុង Busan របស់ប្រទេសកូរ៉េខាងត្បូងកាលពីខែមុនដែរ។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបានថ្កោលទោសអ្វីដែលខ្លួនហៅថាជាចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅកាន់ឧបទ្វីបកូរ៉េ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨១ នោះ៕




អត្ថបទបន្ទាប់


ខេមបូណូមីស និងទីភ្នាក់ងារព័ត៌មានកម្ពុជា (AKP) ចាប់ដៃគ្នាលើកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានកាន់តែទូលំទូលាយ

អង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមីស ដែលជាសារព័ត៌មានផ្ដោតលើមាតិកា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងព្រឹត្តិការណ៍នយោយបាយការទូតសំខាន់ៗនោះ បានស…

អាហ្វ្រិកខាងត្បូងថា កិច្ចប្រជុំកំពូល BRICS នឹងត្រូវធ្វើឡើងដោយជំនួបទល់មុខផ្ទាល់ ទោះបីមានដីការចាប់ខ្លួនលោក ពូទីន ក៏ដោយ

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែកក្កដាថា កិច្ចប្រជុំកំពូល BRICS…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ