ដីធ្លី-កៀនស្វាយ

ឧកញ៉ា នួន រិទ្ធី បោះទុនវិនិយោគដីឡូតិ៍នៅកៀនស្វាយ ដែលជាតំបន់មានសក្ដានុពលខ្លាំង


ស្រុកកៀនស្វាយបានក្លាយជាតំបន់ជាយក្រុងដ៏លេចធ្លោមួយ ដែលសម្បូរប្រជាជនរស់នៅ រោងចក្រសហគ្រាស និងមានហេដ្ឋរចនាសម្ព័ន្ធល្អ ព្រមទាំងនៅជិតទន្លេបាសាក់ ដែលបង្កើតបរិយាកាសល្អក្នុងការរស់នៅ។ សក្ដានុពលដ៏ល្អនេះ បានជំរុញឲ្យលោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យ KFA បានបោះទុនវិនិយោគដីឡូតិ៍ជិត២០០ឡូតិ៍នៅទីនោះ។
ឧកញ៉ា នួន រិទ្ធី បោះទុនវិនិយោគដីឡូតិ៍នៅកៀនស្វាយ ដែលជាតំបន់មានសក្ដានុពលខ្លាំង (រូបថត៖ ខេមបូណូមីស)
ដោយ

លោកឧកញ៉ាមានប្រសាសន៍យ៉ាងដូច្នេះថា៖ «គម្រោងពុះដីឡូតិ៍របស់យើងនៅជាប់ផ្លូវក្រវ៉ាត់ក្រុង ជាតំបន់សក្ដានុពលសម្រាប់ធ្វើលំនៅឋាន ព្រោះ មានទឹក និងភ្លើង។ លើសពីនេះ នៅក្បែរហ្នឹងមានក្រុមហ៊ុនតៃវ៉ាន់មួយ មានគម្រោងធ្វើResortធ៏ធំមួយ។ ដីរបស់យើងកំពុងចាក់ដីបំពេញធ្វើហេដ្ឋារចនាសម្ព័ន្ធ ហើយនៅខាងមុខយើងនឹងធ្វើហ្គារ៉ាស់សាំង និងម៉ាត ដើម្បីបង្កភាពងាយស្រួលដល់បងប្អូននៅម្តុំហ្នឹង ហើយនៅខាងក្រោយយើងធ្វើជាបឹងកាឡូ Resort ដើម្បីឲ្យប្រជាជន និងអ្នកទេសចរអាចជិះទូកលេងកម្សាន្ដបាន»។ 

ដីឡូតិ៍របស់លោកឧកញ៉ា នួន រិទ្ធី ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានចម្ងាយប្រហែលជាង១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយមានចំនួន១៩៧ឡូតិ៍ ក្នុងមួយឡូតិ៍មានតម្លៃ ៧៥០០ដុល្លារ ហើយម្ចាស់គម្រោងបានផ្តល់ភាពស្រួលដល់អតិថិជនដោយមានលក្ខខណ្ឌទូទាត់ប្រាក់តាមរយៈការបង់រំលោះពី១ឆ្នាំទៅ៥ឆ្នាំទៀតផង។ 

បើតាមលោកឧកញ៉ា បច្ចុប្បន្ននេះ គម្រោងកំពុងចាក់ដីជាបណ្ដើរៗ ហើយក៏មានអតិថិជនបានទិញដីអស់ជាង៣០ឡូតិ៍ហើយ។ ទំនាក់ទំនងទិញដីឡូតិ៍តាមរយៈលេខទូរស័ព្ទ៖ 089 916 168, 089 888 972, 087 427 7 22៕   

នេះជាទីតាំងដីឡូតិ៍ និងកន្លែងអភិវឌ្ឍន៍ជារមណីយដ្ឋានរបស់ឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០១៨នេះ នឹងមានសណ្ឋាគារ១ពាន់បន្ទប់ បើកឲ្យប្រើប្រាស់នៅខេត្តព្រះសីហនុ

ព័ត៌មាន
ទន្ទឹមនឹងកំណើនភ្ញៀវទេសចររៀងរាល់ឆ្នាំ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ឆ្នាំ២០១៨នេះ ខេត្តព្…

ផ្សារទំនើប​អ៊ីអន​ទី៣ ដ៏​ធំ​សម្បើម​មួយ​ទៀត​គ្រោងនឹង​សាងសង់​នៅ​ប៉ែក​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

ព័ត៌មាន
បើតាមគម្រោងផែនការមេរបស់ក្រុមហ៊ុនវិនិយោគផ្សារទំនើបអ៊ីអនរបស់ជប៉ុន គ្រោងនឹង​សាងសង់​ផ្សារទំនើបអ៊ីអនចំនួន ៤ ទីតំាងធំៗ ស្ថិតនៅតំបន់ផ្សេងៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ