ការហាមឃាត់ក្រុមហ៊ុនអាមេរិកមិនឱ្យលក់គ្រឿងបង្គុំទៅឱ្យប្រទេសចិន បានរំខានដល់ការសាងសង់មូលដ្ឋានបណ្ដាញ 5G របស់ប្រទេសចិន ខណៈដែលប្រទេសនេះមានចំណែកជាង ៦០% នៃទីផ្សារ 5G នៅលើពិភពលោក។
សូមជម្រាបថា ការផលិតគ្រឿងបង្គុំ 5G នៅក្នុងប្រទេសចិនអាចផ្គត់ផ្គង់សម្រាប់តែការដំឡើងមូលដ្ឋាននៅក្នុងប្រទេសតែប៉ុណ្ណោះ។ ទន្ទមនឹងនេះ ក្រុមហ៊ុនផលិតគ្រឿងបង្គុំផ្សេងទៀតបាននិយាយថា កិច្ចព្រមព្រៀងមួយចំនួនក្នុងការលក់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនត្រូវបានបញ្ឈប់ចាប់តាំងពីអំឡុងរដូវក្តៅឆ្នាំ ២០២០មកម្ល៉េះ។
យ៉ាងណាមិញ យោងតាមការិយាល័យស្ថិតិជាតិរបស់ចិនបានឱ្យដឹងថា ទិន្នផលផ្នែកមូលដ្ឋាន 5G បានធ្លាក់ចុះ ៥៣% ចាប់ខែមករាដល់ខែសីហា ហើយបន្តធ្លាក់ចុះរយៈពេល ១១ ខែជាប់ៗគ្នា ពោលគឺធ្លាក់ចុះតាំងពីមុនមករាទៅទៀត។ ការធ្លាក់ចុះនេះកំពុងរាលដានដល់អ្នកផ្គត់ផ្គង់ឧបករណ៍បម្រើដល់ការអភវិឌ្ឍ 5G របស់ចិននៅក្រៅប្រទេស រួមមានក្រុមហ៊ុននៅប្រទេសជប៉ុន និងប្រទេសផ្សេងទៀតជាដើម។ ដូចនេះហើយ ចិនក៏បានជំរុញឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសទាំងនោះត្រូវធ្វើការជ្រៀតចូលបន្ថែមទៀតទៅទីផ្សារសហរដ្ឋអាមេរិក និងអឺរ៉ុប។
ជាក់ស្ដែង ឧស្សាហកម្មអេឡិចត្រូនិកស៊ូមីតូម៉ូរបស់ជប៉ុន (Sumitomo) ដែលអ្នកផ្គត់ផ្គត់សម្រាប់ឧបករណ៍សាងសង់មូលដ្ឋាន 5G សម្រាប់ប្រទេសចិន ក៏បានចាប់ផ្តើមដំណើរការរោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិកក្នុងខែកញ្ញារួចហើយ ដើម្បីប្រើនៅក្នុងស្ថានីយ៍មូលដ្ឋាន 5G ។ សូមបញ្ជាក់ថា ទីផ្សារប្រទេសចិនបច្ចុប្បន្ន គឺជាប្រភពចំណូលប្រហែល ៩០% នៃប្រាក់ចំណូលក្រៅប្រទេសរបស់ក្រុមហ៊ុនជប៉ុនស៊ូមិតូម៉ូអេឡិចត្រូនិច ដែលបានមកពីការលក់គ្រឿងបង្គុំសម្រាប់ស្ថានីយ៍មូលដ្ឋាន 5G។ក្រុមហ៊ុនមួយនេះ ក៏មានគោលដៅ នឹងបង្កើចំណែកទីផ្សារនៅអាមេរិក និងអឺរ៉ុបផងដែរពោលគឺ នឹងបង្កើនពីចំណែក១០% ដែលមានបច្ចុប្បន្នឲ្យបានដល់ ៥០% នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ទន្ទឹមនេះ ក្រុមហ៊ុនជប៉ុនមួយទៀត គឺ Nippon Electric Glass ក៏បង្កើតឲ្យមានក្រុមលក់របស់ខ្លួនមួយ ដែលផ្តោតលើទីផ្សារអាមេរិក និងអឺរ៉ុបនៅដើមឆ្នាំ ២០២២ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ មានការលក់ប្រហែល៩០% នៃផលិតផលខ្សែកាបអ៊ុបទិករបស់ខ្លួន ទៅឲ្យរោងចក្ររបស់ចិន។
សូមបញ្ជាក់ថា ក្រៅតែពីការអភិវឌ្ឍបណ្ឌាញបច្ចេកវិទ្យា 5G ប្រទេសចិនក៏មានផែនការវិនិយោគដ៏សម្បើមទៅលើបណ្ដាញបច្ចេកវិទ្យា 6G ផងដែរ៕
អត្ថបទ៖ ស៊ើង និមល់