កិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ តម្លៃ ជិត ៥ ពាន់លានដុល្លារ ដែលប៉ាគីស្ថានបានចុះហត្ថលេខាជាមួយប្រទេសចិន កាលពីខែមិថុនា អាចជា ដំណើរដ៏គួរឱ្យឆ្ងល់ មួយ បើមើលទៅ ភាគី ក្រុងប៉េកាំង។ ប្រទេសចិនបានជួបការលំបាករួចទៅហើយនៅក្នុងអាជីវកម្មថាមពលជា មួយ ប៉ាគីស្ថាន ។ នៅ ទីនោះ រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម បាន ជួប វិបត្តិសាច់ ប្រាក់ ធ្ងន់ ធ្ងរ ស្របពេលដែល ប៉ាគីស្ថាន ខ្វះ រូបិយប័ណ្ណបរទេស។
ប៉ុន្តែក្រុម អ្នកជំនាញ និយាយថា ការរៀបចំកិច្ច ព្រម ព្រៀង ថ្មី នេះ គឺ បាន បង្ហាញ ពី មហិច្ឆតា យុទ្ធសាស្ត្ររបស់ចិន ច្រើនជាង គ្រាន់ តែ ជា ទំនាក់ទំនង សេដ្ឋកិច្ច។
លោក ម៉ាក ហ៊ីប (Mark Hibbs) សមាជិកជាន់ខ្ពស់នៃកម្មវិធីគោលនយោបាយនុយក្លេអ៊ែរនៅមូលនិធិខានើជីសម្រាប់សន្តិភាពអន្តរជាតិ បាននិយាយថា ប្រទេសចិន ចង់បន្តសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ នៅ ក្នុងប្រទេសប៉ាគីស្ថាន ដើម្បីបង្កើតកំណត់ត្រាមួយសម្រាប់ ឧស្សាហកម្មរបស់ ចិន ក្នុង ការ ចូល ទៅ ដល់ ទីផ្សារថាមពលនុយក្លេអ៊ែរផ្សេងទៀត ដែល ប្រហែលជាទទួលបានផលចំណេញកាន់ តែ ច្រើន ហើយមិនសូវចម្រូងចម្រាស ។
នៅក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសចិន នឹងសាងសង់រោងចក្រផ្ដល់ ថាមពល ១ ២០០ មេហ្គាវ៉ាត់ នៅមជ្ឈមណ្ឌលថាមពលនុយក្លេអ៊ែរ ឆេស្មា (Chashma) នៅកណ្តាល ប្រទេស ប៉ាគីស្ថាន។ វានឹងបង្ហាញពី អ្វីដែលទីក្រុងប៉េកាំងបាន និយាយថា គឺ ជាម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរស៊ីវិល ផ្ទាល់ របស់ខ្លួន គឺ ម៉ាស៊ីន រ៉េអាក់ ទ័រ ហួឡុងទី ១ (Hualong One) ដែល បង្កើតឡើងដោយសាជីវកម្មនុយក្លេអ៊ែរ ជាតិ របស់ ចិន និង ក្រុមហ៊ុនថាមពលនុយក្លេអ៊ែរទូទៅរបស់ចិន ផងដែរ ។
រោង ចក្រ ថាម ពលនុយក្លេអ៊ែរ ថ្មីនេះនឹងក្លាយជា រោង ចក្រ ថាម ពល ទី៥ដែលសាងសង់ឡើងនៅមជ្ឈមណ្ឌលនោះ ដោយប្រើជំនួយ ពីប្រទេសចិន ខណៈ ដែល បច្ចុប្បន្នមជ្ឈមណ្ឌល ឆេស្មា កំពុងផ្គត់ផ្គង់ថាមពលអគ្គិសនី ចំនួន ១ ២៣០ មេហ្គាវ៉ាត់ ទៅឱ្យបណ្តាញ អគ្គិសនីជាតិ របស់ ប៉ាគីស្ថាន ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ហ្សាបាស សារីហ្វ (Shahbaz Sharif) បាននិយាយ តាម ប្រព័ន្ធ Twitter នៅថ្ងៃ ទី ២០ ខែមិថុនា ក្រោយ ពី សម្រេច បាន កិច្ច ព្រម ព្រៀង ខាងលើ ថា គម្រោង នេះគឺ ជាផ្នែកមួយនៃផែនការសន្តិសុខថាមពលរបស់ ប៉ាគីស្ថាន ដើម្បីធ្វើពិពិធកម្មប្រភពថាមពល ដោយផ្តោតលើការធានាការផ្គត់ផ្គង់ អគ្គិសនី តម្លៃ ថោកឱ្យឧស្សាហកម្ម និងឱ្យ ប្រជាជន ផង ដែរ ហើយ ថា គម្រោង នេះ នឹង ត្រូវ សាងសង់ ដោយ ការ វិនិយោគ របស់ ចិន គិត ជា ទឹក ប្រាក់ ចំនួន ជិត៣ពាន់៥រយ លាន ដុល្លារ។
លោក សារីហ្វ បាននិយាយ ដែរថា ប្រទេសចិនបាន បញ្ចុះតម្លៃ ចំនួន ១រយ លានដុល្លារ ទោះ ជា ប្រឈមនឹងការពន្យារពេលសាង សង់ នៅ ក្នុងអំឡុង អណត្តិ រដ្ឋាភិបាល ប៉ាគីស្ថានមុន ដឹក នាំ ដោយ លោក អ៊ីមរ៉ាន ខាន់ (Imran Khan) ដែល ត្រូវបានបណ្តេញ ពី អំណាច ក៏ដោយ ៕
អត្ថបទ ៖ សុខ ជា