ក្រុមហ៊ុន Nvidia

ក្រុមហ៊ុន Nvidia បានវ៉ាដាច់ក្រុមហ៊ុន Microsoft ក្លាយជាក្រុមហ៊ុនមូលបត្រមានតម្លៃថ្លៃបំផុត


ក្រុមហ៊ុន Nvidia បានវ៉ាដាច់ក្រុមហ៊ុន Microsoft ក្នុងទីផ្សារមូលបត្រដោយបានក្លាយជាក្រុមហ៊ុនសាធារណៈដ៏មានតម្លៃបំផុតក្នុងពិភពលោក ដោយតម្លៃទីផ្សារមូលបត្ររបស់ក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះបានកើនឡើងដល់ជាង៣ទ្រីលានដុល្លារអាម៉េរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុន Nvidia
ដោយ

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia បានកើនឡើង៣,៦% កាលពីថ្ងៃអង្គារ ដោយជំរុញឱ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុននេះឡើងដល់៣,៣៤ទ្រីលានដុល្លារ ដោយកើនលើសតម្លៃទីផ្សាររបស់ក្រុមហ៊ុន Microsoft ដែលឥឡូវនេះមានតម្លៃ៣,៣២ទ្រីលានដុល្លារ។ កាលពីដើមខែនេះ តម្លៃរបស់ក្រុមហ៊ុន Nvidia បានកើនដល់៣ទ្រីលានដុល្លារជាលើកដំបូងដោយបានវ៉ាដាច់ក្រុមហ៊ុន Apple ដែលមានតម្លៃ៣,២៩ទ្រីលានដុល្លារ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Nvidia បានកើនឡើងជាង១៧០% តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ និងបានបន្តកើនឡើងកាន់តែខ្ពស់បន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី១កាលពីខែឧសភា។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើងជាង៩ដង ចាប់តាំងពីចុងឆ្នាំ២០២២ ចំពេលក្រុមហ៊ុននេះបានបង្កើនកម្មវិធីបញ្ញាសិប្បនិម្មិត។

ក្រុមហ៊ុន Nvidia មានប្រហែល៨០% នៃចំណែកទីផ្សារបន្ទះឈីបបញ្ញាសិប្បនិមិត្តដែលប្រើនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ ខណៈដែលក្រុមហ៊ុន OpenAI ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Alphabet ក្រុមហ៊ុន Amazon ក្រុមហ៊ុន Meta និងក្រុមហ៊ុនដទៃទៀតបានប្រកួតប្រជែងចាប់យកកម្មវិធី processors សម្រាប់បង្កើតគំរូបញ្ញាសិប្បនិមិត្ត និងកម្មវិធីពាក់ព័ន្ធដទៃទៀត។

សម្រាប់ត្រីមាសចុងក្រោយ ប្រាក់ចំណូលនៅក្នុងអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន Nvidia បានកើនឡើង៤២៧% បើធៀបនឹងពេលមួយឆ្នាំមុនដោយឡើងដល់ជាង២២ពាន់លានដុល្លារដែលស្មើនឹងប្រហែល៨៦% នៃការលក់សរុបរបស់អ្នកផលិតបន្ទះឈីប៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


លោក អេឡុន ម៉ាស់ នាំអ៊ីនធឺណិតល្បឿនលឿនមកឥណ្ឌូនេស៊ី តែសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូនេស៊ីប្រឆាំង មកពីមូលហេតុអ្វី?

លោក អេឡុន ម៉ាស កំពូលមហាសេដ្ឋីលំដាប់ពិភពលោក បាននាំយកបច្ចេកវិទ្យាអ៊ីនធឺណិតល្បឿនលឿនមកកាន់ប្រទេសឥណ្ឌូនេស៊ី ក្រោមការស្វាគមន៍យ៉ាងខ្លាំងពីរដ្…

IMF ថា AI នឹងបង្កឱ្យមានការផ្លាស់ប្តូរដ៏ឈឺចាប់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចពិភពលោក

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកនឹងប្រឈមមុខនឹង ការផ្លាស់ប្តូរដ៏ឈឺចាប់ ដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ