ក្រុមហ៊ុនSamsung

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ពង្រីកមហិច្ឆតាវិនិយោគ ជាង២០០ពាន់លាននៅត្រឹមឆ្នាំ២០២៣


ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Group នឹងពង្រីកមច្ឆិតារបស់ខ្លួនជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ជាង២០០ពាន់លានដុល្លារអាមេរិកនៅក្នុងរយៈពេល៣ឆ្នាំខាងមុខ ដើម្បីពង្រីកសមត្ថភាពឈានមុខគេរបស់ខ្លួននៅក្នុងវិស័យឱសថជីវសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI), ការផលិតឧបករណ៍បន្ទះអេឡិចត្រូនិក និង មនុស្សយន្ដ នៅក្នុងយុគ្គសម័យក្រោយកូវីដ-១៩។ នេះបើតាមការអះអាងរបស់ក្រុមហ៊ុន Samsung។
ក្រុមហ៊ុនSamsung បន្តវិនិយោគបច្ចេកវិទ្យា AI
ដោយ

ក្រុមហ៊ុន​របស់​កូរ៉េ​ខាងត្បូង Samsung បាន​បញ្ជាក់​ថា រហូត​ដល់​ឆ្នាំ​២០២៣ ខ្លួន​នឹង​ពង្រឹងគោលជំហរ​ជា​សកល​របស់​ខ្លួន​នៅ​ក្នុង​ឧស្សាហកម្ម​ស្នូល​សំខាន់​ៗ​ដូច​ជា ការ​បង្កើត​បន្ទះ​ឈី​ប​ជាដើម ខណៈ​ដែល​ក្រុមហ៊ុន​ក៏​នឹង​ស្វែងរក​ឱកាស​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​ថ្មី​ៗ​ផ្សេង​ទៀត​ដែរ ដូច​ជា​ការ​ផលិត​មនុស្ស​យន្ដ ឬ រ៉ូ​បូត និង​វិស័យ​ទូរគមនាគមន៍​ជំនាន់​ថ្មី​ជាដើម​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។

ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក Samsung ដែល​ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​អង្គ​ចង​ចាំ​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក ក៏​បាន​បញ្ជាក់​ទៀត​ថា ខ្លួន​មាន​ផែនការ​ពង្រឹង​បច្ចេកវិទ្យា និង ភាព​ឈានមុខ​ផ្នែក​ទីផ្សារ តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​ប្រតិបត្តិការ​ក្រុមហ៊ុន​ផ្សេង​ទៀត និង​ការ​ទិញ​យក​ភាគហ៊ុន​ក្រុមហ៊ុន​ធំ​ៗ ដើម្បី​បម្រើ​ដល់​ការ​រីក​ចម្រើន​របស់ Samsung​។

ការ​ចំណាយ​លើ​ការ​វិនិយោគ​នៅ​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​របស់​ក្រុមហ៊ុន Samsung​នេះ គឺ​មាន​ធំ​ជាង​ដល់​ទៅ ៣០% ធៀប​នឹង​ការ​ពង្រីក​ការ​វិនិយោគ​កាលពី​៣​ឆ្នាំ​មុន​។ បើ​តាម​ការ​គូសបញ្ជាក់​ពី​ក្រុមហ៊ុន Samsung ឧស្សាហកម្ម​បន្ទះ​ឈី​ប គឺជា​ការ​ធានា​បាន​នូវ​សុវត្ថិភាព​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​កូរ៉េ​ខាងត្បូង ហើយ​ការ​ចំណាយ​វិនិយោគ​ដ៏​ច្រើន​សម្បើម​នេះ គឺជា​យុទ្ធសាស្ត្រ​ស្លាប់​រស់​របស់​ក្រុមហ៊ុន ព្រោះ​នៅ​ពេល​ណា​ដែល​ក្រុមហ៊ុន​បាត់បង់​នូវ​ភាព​ប្រកួតប្រជែង វា​នឹង​មិន​ងាយ​សាង​វា​ត្រឡប់​មក​វិញ​នោះ​ឡើយ​។

ជុំវិញ​ទៅ​នឹង​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈី​ប​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ធំ​ជា​ច្រើន​កំពុង​សម្រុក​បោះទុន​កាន់​ច្រើន​ដូច​គ្នា​ដែរ តួយ៉ាង​រោងចក្រ​ផលិត​នៅ​តៃវ៉ាន់ និង រោងចក្រ​របស់​ក្រុមហ៊ុន Intel របស់​អា​មេ​រិ​ក​ជាដើម គឺ​សុទ្ធសឹងតែ​កំពុង​បង្កើន​ការ​វិនិយោគ​កាន់តែ​ធំ នៅ​គ្រា​ដែល​សកលលោក​កំពុង​មាន​បញ្ហា​កង្វះខាត​បន្ទះ​ឈី​ប​នេះ និង ការ​ប្រកួតប្រជែង​ក៏​មានការ​កើនឡើង​ខ្លាំង​ដែរ នៅ​ក្នុង​ចំណែក​ទីផ្សារ​បន្ទះ​ឈី​ប​ដែល​មាន​គុណភាព​កម្រិត​ខ្ពស់​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Samsung Group មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៥៩ ជាមួយនឹង​ទ្រព្យសកម្ម​សរុប​ជាង ៣៩០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ យ៉ាងណាមិញ ការ​បង្ហាញ​ពី​ការ​វិនិយោគ​ពោរពេញ​ទៅ​ដោយ​មហិច្ឆតា​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​១​ស​ប្ដា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​មេដឹកនាំ​ក្រុមហ៊ុន Samsung Group គឺ​លោក ចេ វ៉ា​យ លី (Jay Y. Lee) ត្រូវ​បាន​ដោះ​លែង​ចេញពី​ពន្ធ​ធនាគារ ក្រោយ​ពី​រូប​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​សូកប៉ាន់ និង កិបកេង​ប្រាក់​៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម រំពឹងលទ្ធផលផ្លែផ្កាខ្ពស់ ក្រោយដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាមេរិក

ព័ត៌មាន
ក្រោយពីបញ្ចប់ដំណើទស្សនកិច្ចនៅសិង្ហបុរី អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបន្ដធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅយប់ថ្ងៃ…

ថៃអនុម័តពង្រីកគម្រោងធានាតម្លៃស្រូវជូនកសិករសម្រាប់ឆ្នាំ២០២១-២០២២

ព័ត៌មាន
រាជរដ្ឋាភិបាលថៃ បានអនុម័តជាគោលការណ៍ហើយក្នុងការពង្រីកគម្រោងធានាតម្លៃស្រូវអង្ករសម្រាប់ឆ្នាំ២០២១ដល់២០២២បន្ថែមទៀត បន្ដពីគម្រោងចាស់កាលពីឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ