តំបន់បាក់ទូក នឹង​មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏ទំនើប​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ!

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក នឹង​បើក​ឲ្យ​ដំណើរការ នៅចុង​ឆ្នាំ​២០១៩​នេះ


អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ដ៏​ទំនើប ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ជីប ម៉ុង រីថែល បច្ចុប្បន្ន សាងសង់​រួច​រាល់​ប្រមាណ​៨០​ភាគរយ​ហើយ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី៤ ក្នុង​ឆ្នាំ២០១៩​នេះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Michael Vong នាយក​គ្រប់គ្រង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង រីថែល។
អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក នឹង​បើក​ឲ្យ​ដំណើរការ នៅចុង​ឆ្នាំ​២០១៩​នេះ។

សាងសង់​​​នៅ​លើ​ផ្ទៃ​ដី​​ទំហំ ៨៤៧០ ម៉ែត្រការ៉េ និង​មាន​កម្ពស់ ៨​ជាន់ រូមទាំង​ជាន់​ផ្ទាល់​ដី អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ប្រណីត​នេះ នឹង​មាន​ផ្សារ​ទំនើប ជីប ម៉ុង ធនាគារ​ពាណិជ្ជកម្ម ជីប ម៉ុង អគារ​ការិយាល័យ​សម្រាប់​ជួល កន្លែង​ធ្វើការ​រួមគ្នា(Co-working space) ភោជនីយដ្ឋាន និង​ហាង​កាហ្វេ ជាដើម។

អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស៊ី​វីល័យ និង​ផ្តល់​ទីតាំង​ដ៏​ល្អ​សម្រាប់​ជួល ដោយ​អគារ​នេះ​ស្ថិត​នៅ​លើ​ផ្លូវ​១៦៩ កែង​ផ្លូវ​១៦៤ ក្បែរ​វិទ្យាល័យ​បាក់ទូក ដែល​ជា​តំបន់​ទីប្រជុំជន និង​ហ៊ុំ​ព័ទ្ធ​ដោយ​សាលារៀន មហាវិទ្យាល័យ អគារ​ការិយាល័យ និង​ធនាគារ ផងដែរ។

ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺ​ជា​អាជីវកម្ម​មួយ​របស់​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​វិនិយោគ​លើ​វិស័យ​មណ្ឌលផ្សារទំនើប ដែល​សព្វថ្ងៃ កំពុង​មាន​គម្រោង​មណ្ឌល​ផ្សារទំនើប សរុប​ចំនួន​៥ និង​អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​១ ដែល​កំពុង​ត្រូវ​បាន​សាងសង់៕




អត្ថបទបន្ទាប់


TOYOTA នឹងវិនិយោគ ២ពាន់លានដុល្លារ នៅឥណ្ឌូនេស៊ី ផលិតរថយន្ដ​អគ្គិសនី

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដម៉ាក TOYOTA Motor Corp បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការវិនិយោគ២ពាន់លានដុល្លារអាមេរិក អភិវឌ្ឍរថយន្ដ ប្រើប្រាស់ថាមព…

អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ

ព័ត៌មាន
ស្ថានទូត​អាមេរិក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ លើ​បញ្ហា​«អភិបាល​កិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ