លទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី៥

គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី៥ ខណៈសម្តេចនឹងស្នើតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពីរថ្ងៃបន្ទាប់


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។
គ.ជ.ប នឹងប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនៅថ្ងៃទី៥ សីហា
ដោយ

ក្រោយការប្រកាសលទ្ធផលផ្លូវការពីរថ្ងៃសម្តេចតេជោ ហ៊ុន សែន នឹងចុះហត្ថលេខាស្នើសុំព្រះមហាក្សត្រតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈានទៅបោះឆ្នោតសុំសេចក្តីទុកចិត្តពីរដ្ឋសភានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ហើយបើគ្មានការប្រែប្រួលទេឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅមួយថ្ងៃបន្ទាប់។

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានគូសបញ្ជាក់ថា នៅថ្ងៃទី៥ សីហា ខាងមុខនេះ គ.ជ.ប នឹងប្រកាលលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ការបែងចែកអាសនៈជូនគណបក្សនយោបាយ និងបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រជាផ្លូវការ បន្ទាប់ពីគ្មានបណ្តឹងតវ៉ាពីគណបក្សនយោបាយក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះនៃកម្ពុជា ពីរថ្ងៃបន្ទាប់ពីការប្រកាសលទ្ធផលនេះសម្តេចនឹងដាក់សំណើរថ្វាយព្រះករុណព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំព្រះរាជក្រឹត្យតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា។ បន្ទាប់មកនៅថ្ងៃទី២១ ខែសីហា សភានឹងបើកសម័យប្រជុំ ដើម្បីពិនិត្យនិងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ហើយបើសភាឯកភាព នោះកូនប្រុសច្បងរបស់សម្តេចតេជោ នឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃបន្ទាប់តែម្តង។

តាមរយៈលទ្ធផលបឋមដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ជាមួយការទទួលបានសំឡេងគាំទ្រជាង៦លាន៣៩ម៉ឺននាក់ ឬស្នើនឹងជាង៨២%នៃសន្លឹកឆ្នោតបានការទាំងអស់។ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រជិត៧២ម៉ឺននាក់ ឬស្មើនឹង១០%នៃសំឡេងឆ្នោតបានការសរុប។ តាមលទ្ធផលបណ្តោះអាសន្នអ្នកទៅចូលរួមបោះឆ្នោតនៅអាណត្តិទី៧មានចំនួនជាង៨លាន២សែននាក់ ស្មើនឹងជាង៨៤% នៃចំនួនអ្នកដែលគ្រប់អាយុបោះឆ្នោតនៅឆ្នាំនេះ៕




អត្ថបទបន្ទាប់


បុគ្គលិក អេ អឹម ខេ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម

រាជធានីភ្នំពេញ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ ក៏ដូចជាបុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រមាណជិត ៣០នាក់បានចុះឈ្មោះដោយស្ម័…

កម្ពុជាស្នើឱ្យអាមេរិកបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ឡើងវិញ

អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិកផ្ដល់មកឲ្យកម្ពុជា ត្រូវបានអស់សុពលភាព ដែលធ្វើឲ្យផលិតផលសម្លៀកបំពាក់ ស្បែកជើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ