ក្រុមហ៊ុនផលិតប្រេងធំៗរកបានប្រាក់ចំណេញកប់ក្តោង

ក្រុមហ៊ុនផលិតប្រេងធំៗរកបានប្រាក់ចំណេញកប់ក្តោង ស្របពេលតម្លៃប្រេងកើនឡើង


ការកើនឡើងតម្លៃថាមពល បាននាំមកនូវប្រាក់ចំណេញយ៉ាងសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុនប្រេងសំខាន់ៗដែលភាគច្រើនជាក្រុមហ៊ុនមកពីលោកខាងលិច។ ជាមួយគ្នានេះ ក៏មានដែរការរិះគន់យ៉ាងខ្លាំងក្លាពីក្រុមអ្នកបរិស្ថាន និងអ្នកនយោបាយមួយចំនួន ខណៈពេលដែលអ្នកប្រើប្រាស់ ដែលជាពលរដ្ឋសាមញ្ញ ប្រឈមនឹងការកើនឡើងថ្លៃចំណាយលើថាមពលទាំងនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ក្រុមហ៊ុនផលិតប្រេងធំៗរកបានប្រាក់ចំណេញកប់ក្តោងស្រប
ដោយ

នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។

 

ក្រុមហ៊ុនផលិតប្រេងធំៗចំនួន៣ រួមមាន ក្រុមហ៊ុនអាមេរិក ExxonMobil ក្រុមហ៊ុន TotalEnergies របស់បារាំង និងក្រុមហ៊ុនយក្សរបស់ចក្រភពអង់គ្លេស Shell និង BP បានប្រកាសកាលពីសប្តាហ៍មុនថា ប្រាក់ចំណេញក្នុងឆ្នាំ២០២១សរុបមានចំនួនជិត ៦៧ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ExxonMobil ចំណេញ ២៣ពាន់លានដុល្លារក្នុងឆ្នាំ២០២១ Shell ចំណេញ២០ពាន់លានដុល្លារ ក្រុមហ៊ុន TotalEnergies ចំណេញ ១៦ពាន់លានដុល្លារ។

ប្រាក់ចំណេញនេះ បានកត់សម្គាល់ឃើញពីការផ្លាស់ប្តូរដ៏ធំពីឆ្នាំ២០២០ គ្រាដែលពួកគេបានប្រកាសពីការខាតបង់នៅពេលដែលជំងឺរាតត្បាតបានលេចឡើង ដែលជំរុញឱ្យមានការបិទទ្វារប្រទេស និងជើងហោះហើរ នាំឱ្យសេដ្ឋកិច្ចពិភពលោកមានការផ្អាកសកម្មភាព និងបណ្តាលឱ្យតម្លៃប្រេងឆៅធ្លាក់ចុះ។

ប៉ុន្តែនៅឆ្នាំ២០២១ តម្លៃប្រេង និងឧស្ម័នបានកើនឡើងយ៉ាងខ្លាំងវិញ ដោយបានហក់ឡើងដល់ ជាង៧០ដុល្លារឯណោះក្នុងមួយធុងបារ៉ែល ខណៈដែលប្រេងឆៅអាមេរិកសំខាន់ៗម្តងម្កាល បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយ ពិសេសកាលពីខែមករា ស្របពេលដែលបច្ចុប្បន្នវាមានតម្លៃប្រហែល ៩០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល។ ទន្ទឹមនឹងនេះ តម្លៃឧស្ម័នក៏បានឡើងដល់កំណត់ត្រាខ្ពស់បំផុតផងដែរនៅតំបន់អឺរ៉ុប។

តម្លៃប្រេងបានហក់ឡើងវិញគួរកត់សម្គាល់បន្ទាប់ពីវិបត្តិកូវីដ១៩បានធូរស្បើយ ធ្វើឲ្យក្រុមហ៊ុនផ្តើមមើលឃើញពីប្រាក់ចំណេញឡើងវិញក៏ពិតមែន ប៉ុន្តែអ្នករងគ្រោះពិតប្រាកដគឺ ពលរដ្ឋសាមញ្ញទូទាំងពិភពលោក ដែលពឹងផ្អែកលើការប្រេងសម្រាប់ជីវភាពប្រចាំថ្ងៃ។ ភាគីច្រើននៃពួកគេកំពុងបង្កើនការចំណាយលើថ្លៃឥន្ធននៈ ដែលបន្តកើនឡើងពីមួយខែទៅមួយខែ ស្របពេលដែល អ្នកជំនាញព្យាករប្រេងឆៅអាចមានតម្លៃដល់១០០ដុល្លារក្នុងមួយធុងបារ៉ែលនៅក្នុងឆ្នាំនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិអ៊ុយក្រែន៖ បៃឌិននិយាយទូរសព្ទមួយម៉ោងជាមួយពូទីន ប៉ុន្ដែមានតែការព្រមានដាក់គ្នាប៉ុណ្ណោះ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានព្រមានខ្លាំងៗទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តាមរយៈការសន្ទនាតាមទូរសព្ទអស់រយៈពេលមួយម៉ោ…

ថៃកំពុងពិចារណា ប្រើប្រាស់កម្ចីប្រាក់ដែលសេសល់ ដើម្បីជួយបន្ធូរបន្ថយតម្លៃប្រេងដែលកំពុងកើនឡើង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក អាឃុម (Arkhom Termpittayapaisith) មានប្រសាសន៍ថា ក្រសួងហិរញ្ញវត្ថុកំពុងពិចារណាប្រើប្រាស់មូលនិធិដែលនៅសេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ