តម្លៃប្រេង និងមាសកញ្ជ្រោលកើនឡើងជាថ្មី

តម្លៃប្រេង និងមាសកញ្ជ្រោលកើនឡើងជាថ្មីទៀត ក្រោយពេលរុស្ស៊ីប្រកាសប្រុងជើងការអាវុធនុយក្លែអ៊ែរ


តម្លៃប្រេង និងមាសបន្ដហក់ឡើងថ្លៃបន្ថែមទៀតនៅចន្ទ ដើមសប្ដាហ៍នេះ បន្ទាប់ពីលោកពូទីន ប្រធានាធិបតីរុស្ស៊ីបានប្រកាសដាក់អាវុធនុយក្លែអ៊ែត្រៀមទុកប្រុងជើងការ អំឡុងពេលដែលប្រទេសមហាអំណាចមួយនេះ កំពុងមានសង្គ្រាមបង្ហូរឈាមយ៉ាងក្ដៅគគុកជាមួយនឹងប្រទេសអ៊ុយក្រែន និងកំពុងរងសម្ពាធទណ្ឌកម្មកាន់តែច្រើនឡើងៗពីសំណាក់ប្រទេសលោកខាងលិច។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រូបតំណាង

តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសបានហក់ឡើងដល់ទៅលើស១០០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល ដែលមានការកើនឡើងជាង៧ដុល្លារបន្ថែមទៀត ខណៈពេលដែលប្រធានាធិបតីរុស្ស៊ីបានប្រកាសប្រុងជើងការក្នុងការប្រើអាវុធនុយក្លែអ៊ែររបស់ខ្លួន នៅគ្រាដែលសង្គ្រាមជាមួយអ៊ុយក្រែនកំពុងឆេះឆួលកាន់តែខ្លាំង។ ជាមួយគ្នានេះ ការដាក់កម្រិតលើការទូទាត់តាមប្រព័ន្ធធនាគារ ក៏បានបង្កើនការភ័យខ្លាចដល់អ្នកវិនិយោគផងដែរថា ការនាំចេញប្រេងពីរុស្ស៊ី ដែលជាប្រទេសផលិតប្រេងធំជាងគេបំផុតទី២ក្នុងពិភពលោកនោះ អាចនឹងត្រូវមានការរំខាន ខណៈដែលប្រទេសរុស្ស៊ី មានការផ្គត់ផ្គង់ប្រេងប្រហែល ១០% នៃការផ្គត់ផ្គង់សរុបរបស់ពិភពលោក។ ដោយឡែក តម្លៃប្រេងនៅអាមេរិកវិញ ក៏បានកើនឡើងជាង៤ដុល្លារ៥០សេនបន្ថែមទៀតដែរ នាំឲ្យប្រេង១ធុងបារ៉ែលកើនដល់ ជាង៩៦ដុល្លារអាមេរិក។

អ្នកវិភាគទីផ្សារបានអះអាងថា ការដាក់ទណ្ឌកម្មដោយអាមេរិក និងអឺរ៉ុប ក្នុងការដកធនាគាររុស្ស៊ីចេញប្រព័ន្ធទូទាត់សកល SWIFT គឺបានបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងថា ការផ្គត់ផ្គង់ប្រេងនឹងត្រូវបានរំខាន នៅក្នុងរយៈពេលខ្លីខាងមុខនេះ។

ក្រៅតពីតម្លៃប្រេង យើងសង្កេតឃើញថា វិបត្តិនៅអ៊ុយក្រែន ក៏បានជំរុញឲ្យតម្លៃមាសកាលពីសប្ដាហ៍មុននេះ បានកើនឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ តម្លៃមាសសម្រាប់ទីផ្សារញ៉ូយក សហរដ្ឋអាមេរិក បានកើនឡើងដល់ ជិត២ពាន់ដុល្លារអាមេរិកក្នុងមួយឱន ស្មើនឹងជាង៨ជីមាស។ អ្នកជំនាញ បានព្យាករថាតម្លៃមាស អាចនឹងកើនឡើងដល់ជាង២ពាន់លានដុល្លារក្នុងមួយឱន អាស្រ័យលើភាពតានតឹងនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។

សូមបញ្ជាក់ថា ប្រទេសលោកខាងលិច ថ្មីៗនេះ បានដាក់ទណ្ឌកម្មថ្មីៗជាច្រើនទៅលើរុស្ស៊ី ដូចជាការដកធនាគាររុស្ស៊ីចេញពីប្រព័ន្ធទូទាត់សកល SWIFT និងការបិទដែនអាកាសពីសំណាក់សហភាពអឺរ៉ុបជាដើម។ ស្របពេលដែលប្រកាសពីការត្រៀមអាវុធនុយក្លេអែរ រុស្ស៊ីក៏បានប្រកាសថានឹងជម្លៀសប្រជាជនខ្លួនចេញពីសហភាពអឺរ៉ុបផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបង្ហាញឆន្ទៈចង់ធ្វើការជាមួយអាមេរិកលើគំនិតផ្តួចផ្តើមគម្រោងហេដ្ឋារចនាសម្ព័ន្ធសកល «Build Back Better World»

ព័ត៌មាន
ប្រទេសចិនបានបង្ហើបឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ខ្លួនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកលើផែនការហេដ្ឋារចនាសម្ព័ន្ធជាសកល ដែលដឹកនាំដោយក្…

តើកោះតៃវ៉ាន់នឹងចូលរួមដាក់ទណ្ឌកម្មអ្វីខ្លះលើរុស្ស៊ី ជុំវិញការបង្កសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន?

ព័ត៌មាន
កោះតៃវ៉ាន់ បានប្រកាសចូលរួមជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ពិសេសអាមេរិក ក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសរុស្ស៊ី ជុំវិញការបង្កសង្គ្រាមឈ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ