តម្លៃប្រេងបន្ដធ្លាក់ចុះ

តម្លៃប្រេងបន្ដធ្លាក់ចុះចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងកំណើនយឺតនៃតម្រូវការពីប្រទេសចិន


តម្លៃប្រេងបានធ្លាក់ចុះក្នុងថ្ងៃច័ន្ទ ទី ៨ ខែ សីហា ជិតដល់កម្រិតទាបបំផុតបើធៀបក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដោយសារការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចប៉ះពាល់ដល់ចក្ខុវិស័យតម្រូវការប្រើប្រាស់។ ក្នុងនោះដែរ តម្លៃប្រេងថយចុះ ក៏បានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញយឺតនៃការនាំចូលប្រេងឆៅរបស់ប្រទេសចិនកាលពីខែមុនផងដែរ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
តម្លៃប្រេងបន្ដធ្លាក់ចុះចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងកំណើនយឺតនៃតម្រូវការពីប្រទេសចិន
ដោយ

ទិន្នន័យគយចិនបានបង្ហាញថា ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅ​លំដាប់កំពូលរបស់ពិភពលោក បាននាំចូលប្រេងឆៅជិត ៩ លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែកក្កដា កើនឡើងខ្ពស់​បើធៀបក្នុងរយៈពេល ៤ ឆ្នាំ កន្លងមកនេះ ប៉ុន្តែ បើធៀបនឹងឆ្នាំមុន នៅតែទាបជាង ៩,៥%។ ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិន​បានធ្លាក់ចុះស្តុក ចំពេលតម្លៃប្រេងឆៅកើនខ្ពស់ និង តម្រូវការក្នុងស្រុកចុះខ្សោយ បើទោះបីជាការនាំចេញសរុបរបស់ប្រទេសមហាយក្សសេដ្ឋកិច្ច​ធំជាងគេទី២​ក្នុងពិភពលោកមួយនេះ ទទួលបានសម្ទុះខ្ពស់ក៏ដោយ។ ដោយឆ្លុះបញ្ចាំងពីតម្រូវការប្រេងសាំង​ទាប​របស់សហរដ្ឋអាមេរិក គួបផ្សំ​យុទ្ធសាស្រ្តគ្មានកូវីដ ១៩ របស់ចិនជំរុញឱ្យតម្រូវការប្រើប្រាស់ធ្លាក់ចុះបន្ថែមទៀត ធនាគារ ANZ បានកែសម្រួលការព្យាករ​តម្រូវការប្រេងរបស់ចិនសម្រាប់ឆ្នាំ ២០២២មកនៅ ចំនួន ៣ សែនបារ៉ែល ក្នុងមួយថ្ងៃ និង ឆ្នាំ ២០២៣ ចំនួន ៥ សែនបារ៉ែល។

ធនាគារ ANZ បានគូសបញ្ជាក់ទៀតថា តម្រូវការប្រេង​នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថា នឹងមាន​ការកើនឡើង​ជិត២លានបារ៉ែលបន្ថែមទៀត​ក្នុងមួយថ្ងៃ ធៀបនឹង​ឆ្នាំមុន នាំឲ្យ​ការប្រើប្រាស់ប្រេង​សរុប​នឹងកើនដល់ជិត​១០០លានដុល្លារបារ៉ែល​ក្នុងមួយថ្ងៃ។

តម្លៃប្រេងឆៅអង់គ្លេសបានធ្លាក់ចុះមកត្រឹម ៩៤ ដុល្លារ ១៨ សេន ក្នុងមួយបារ៉ែល ដោយតម្លៃនៅខែខាងមុខបានឈានដល់កម្រិតទាបបំផុតបើធៀបចាប់តាំងពីខែកុម្ភៈដោយធ្លាក់ចុះ ១៣,៧% ខណៈវាជាការប្រកាសការធ្លាក់ចុះប្រចាំសប្តាហ៍ដ៏ធំបំផុតបើគិតចាប់តាំងពីខែមេសា ឆ្នាំ ២០២០។ ប្រេងឆៅរបស់អាមេរិកមានតម្លៃ ៨៨ ដុល្លារ ៣៤ សេន ក្នុងមួយបារ៉ែល ដែលមានការធ្លាក់ចុះជិត ១០% កាលពីសប្តាហ៍មុន។

គួរជម្រាបថា ការនាំចេញប្រេងឆៅរបស់រុស្ស៊ីនៅតែបន្តនាំចេញក្នុងកម្រិតខ្ពស់ បើទោះបីជាមានការហ៊ុមព័ទ្ធពីសហភាពអឺរ៉ុបលើការនាំចេញ​ទៅកាន់តំបន់អឺរ៉ុបក៏ដោយ។ បើយោងតាមរបាយការណ៍កាលពីខែមិថុនា មជ្ឈមណ្ឌលថាមពល និង ខ្យល់បរិសុទ្ធ (CREA)  បានបង្ហាញថា ប្រទេសឥណ្ឌា​បាន​​ក្លាយ​ជា​អ្នក​នាំ​ចូល​ប្រេង​ឆៅ​ដ៏​សំខាន់​របស់​រុស្ស៊ីដែលបានបង្កើន​ការនាំចូលរបស់ខ្លួន ១៨%៕




អត្ថបទបន្ទាប់


ប្រធានUN អំពាវនាវឱ្យអត់ធ្មត់ ជុំវិញរឿងកោះតៃវ៉ាន់ និងព្រមានថា ពិភពលោកកំពុងវិលទៅរកការប្រឈមមុខនុយក្លេអ៊ែរដាក់គ្នាឡើងវិញ

ស្របពេលជាមួយនឹងការថ្លែងអំពាវនាវឲ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់នៅក្នុងជម្លោះដ៏សែនតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់ អគ្គលេខាធិការអង្គការសហប្រជាជ…

ប្រទេសជប៉ុនមានបំណងរក្សាភាគហ៊ុននៅក្នុងគម្រោងទាញយកប្រេង Sakhalin-1 នៅរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក កយឈី ហាហ្គុយដា (Koichi Hagiuda) បាននិយាយក្នុងថ្ងៃចន្ទ ទី ៨ ខែ សីហាថា ប្រទេសជប៉ុនមានបំណងរក្សាភាគហ៊ុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ