វិបត្តិប្រេងឥន្ធនៈ

ប្រេងបម្រុងអាមេរិកកំពុងធ្លាក់ចុះខ្លាំង ខណៈពេលដែលទណ្ឌកម្មទី ៦ របស់សហភាពអឺរ៉ុបដាក់លើរុស្ស៊ីកំពុងជាប់គាំង


ទិន្នន័យពីក្រសួងថាមពលសហរដ្ឋអាមេរិក បានបង្ហាញនៅថ្ងៃទី១៦ឧសភាថា បរិមាណប្រេងឆៅនៅក្នុងកន្លែងស្តុកប្រេងលក្ខណៈយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម ៥៣៨ លានបារ៉ែល ដោយសារតែអាមេរិកមានការបញ្ចេញប្រេងពីស្ដុកកាន់តែច្រើនដើម្បីទប់តម្លៃប្រេងកុំឲ្យកើនឡើងខ្ពស់ និងចំពេលដែលអាមេរិកក៏មានការកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីផងដែរ។
ប្រេងបម្រុងអាមេរិកកំពុងធ្លាក់ចុះខ្លាំង ខណៈទណ្ឌកម្មទី ៦ របស់អឺរ៉ុបដាក់លើរុស្ស៊ីជាប់គាំង

យ៉ាងណាមិញ ការ​ធ្លាក់​ចុះ​ស្ដុក​ប្រេង​របស់​អា​មេ​រិ​ក​នេះ គឺជា​កម្រិត​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​នោះ​ទេ ចាប់តាំងពី​ឆ្នាំ ១៩៨៧​។ ទន្ទឹម​នឹង​ការ​ធ្លាក់​ចុះ​ស្ដុក​ប្រេង​របស់​អា​មេ​រិ​ក​នេះ​ដែរ ក៏​កំពុង​កើត​មាន​ឡើង នៅ​គ្រា​ដែល​សហភាព​អឺរ៉ុប​កំពុង​ត្រៀម​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​រុ​ស្ស៊ី ដោយ​ក្នុង​នោះ​ក៏​មានការ​កាត់​ផ្ដាច់​ប្រេង​នាំ​ចូល​ពី​រុ​ស្ស៊ី​។ ទោះ​យ៉ាងណា កញ្ចប់ ទណ្ឌកម្ម​ទី​៦ របស់​សហភាព​អឺរ៉ុប​នេះ កំពុង​នៅ​ជាប់​គាំង​នៅឡើយ មិន​ទាន់​មានការ​អនុម័ត​ពី​រដ្ឋ​ជា​សមាជិក​ទាំងអស់​នៅឡើយ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

Story: ប្រធានាធិបតី Joe Biden កាលពី​ខែមីនា​បាន​ប្រកាស​ពី​ការ​ដក​យក​ស្ដុក​ប្រេង​បម្រុង ដើម្បី​ចែកចាយ ក្នុង​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន ពោល​គឺ​មានការ​ចែកចាយ​ប្រេង​ប្រហែល ១ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​រយៈពេល ៦​ខែ ហើយ​វា​គឺជា​ផ្នែក​មួយ​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​កំពុង​ឡើងថ្លៃ​ក្នុងអំឡុងពេល​សហរដ្ឋអាមេរិក និង ប្រទេស​សម្ព័​ន​មិត្ត​របស់​ខ្លួន​ផ្សេង​ទៀត​បាន​កាត់​ផ្តាច់​ប្រេង​ពី​រុ​ស្ស៊ី ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​ទីក្រុង​ម៉ូ​ស្គូ​ទៅ​លើ​ទីក្រុង​កៀវ​។

យោង​តាម​ទិន្នន័យ​គយ​អា​មេ​រិ​ក បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​នាវា​ចំនួន ៣ គ្រឿង​ដែល​ដឹក​ប្រេង​ឆៅ​ពី​ឃ្លាំង​ស្តុក​ទុក​គ្រាអាសន្ន​របស់​សហរដ្ឋអាមេរិក ដើម្បី​ផ្គត់ផ្គង់​ទៅ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ក្នុង​ខែមេសា ខណៈ​ដែល​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​នៅ​ទីនោះ​បាន​ព្យាយាម​ជំនួស​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី​។

យ៉ាងណាមិញ តម្លៃ​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​ជិត ២៥% ដល់​ទៅ​ដល់​តម្លៃ ១១៤ ដុល្លារ ក្នុង​មួយ​បារ៉ែល ខណៈ​ដែល​ទីផ្សារ​ព្រួយបារម្ភ​អំពី​បញ្ហា​ផ្គត់ផ្គង់​។ តម្លៃ​លក់រាយ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ស​ប្តា​ហ៍​នេះ ដោយសារ​តម្រូវការ​ប្រេងឥន្ធនៈ​កើនឡើង​ដល់​កម្រិត​ខ្ពស់ ខណៈ​សមត្ថភាព​ចម្រាញ់​បាន​ធ្លាក់​ចុះ​។

ដោយឡែក តម្លៃ​ប្រេង​ឆៅ​នៅ​ក្នុង​ទីផ្សា​ជួញដូរ​នៅ​អាស៊ី នៅ​ថ្ងៃ​ទី ១៧​ឧសភា បាន​ធ្លាក់​ចុះ​តិច​តូច បន្ទាប់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​អនុម័ត​ទណ្ឌកម្ម​ទី ៦ ដើម្បី​ហាមឃាត់​លើ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​ត្រូវ​បាន​ជាប់​គាំង​។ រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​បាន​បរាជ័យ​កាលពី​ថ្ងៃ​ទី ១៦​ឧសភា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ហុង​គ្រី​ឱ្យ​ដក​ការ​បោះ​ឆ្នោត​វេតូ ឬ​ការ​បោះ​ឆ្នោត​ជំទាស់​របស់​ខ្លួន ចំពោះ​ការ​ដាក់​ទណ្ឌកម្ម ហ៊ុម​ព័ទ្ធ​ប្រេង​ពី​រុ​ស្ស៊ី​ទាំងស្រុង ដ្បិតថា ការ​សម្រេច​អនុម័ត​លើ​ទណ្ឌកម្ម​នេះ វា​ទាមទារ​ឲ្យ​មានការ​យល់ព្រម​ពី​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំងអស់​។

ស្រប​ពេល​ដែល​មាន​ភាព​ជាប់​គាំង​នៃ​ការ​អនុម័ត​ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប តម្លៃ​ប្រេង​ឆៅ​នៅ​អង់គ្លេស​បាន​ធ្លាក់​ចុះ ១១ សេន មក​នៅ​ត្រឹម ១១៤ ដុល្លារ ១៣ សេន ក្នុង​មួយ​បារ៉ែល ហើយ​តម្លៃ​ប្រេង​ឆៅ​របស់​អា​មេ​រិ​ក បាន​ធ្លាក់​ចុះ ២២ សេន មក​នៅ​ត្រឹម ១១៣ ដុល្លារ ៩៨ សេន ក្នុង​មួយ​បារ៉ែល​៕

None



អត្ថបទបន្ទាប់


ពូទីនថាមិនបារម្ភពីការបង្កើនសមាជិកណាតូឡើយ ប៉ុន្ដែអ្វីដែលខ្លួនប្រឆាំង និងបារម្ភគឺការបង្កើនវត្តមាននិងកម្លាំងយោធាក្នុងតំបន់

ប្រធានាធិបតីពូទីន បាននិយាយថា បើទោះបីជាប្រទេសហ្វាំងឡង់ និងស៊ុយអែតចូលជាសមាជិករបស់ណាតូ ក៏ដោយចុះ ប៉ុន្ដែ លោកមិនបារម្ភពីរឿងនេះទេ ហើយវា…

នាយករដ្ឋមន្ត្រីស្រីលង្កាប្រកាសពីស្ថានភាពអាសន្ន ខណៈដែលប្រទេសអស់ប្រេងសាំងផ្គង់ផ្គង់សម្រាប់ពលរដ្ឋហើយ!

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កាបាននិយាយថា ប្រទេសស្រីលង្កា ដែលកំពុងរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមួយនេះ បានធ្លាក់ដល់ថ្ងៃចុងក្រោយនៃក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ