អាជីវកម្មអនឡាញ

អ្នករកស៊ីតាមអនឡាញ នៅតែមិនទាន់មកស្នើសុំអាជ្ញាបណ្ណ ខណៈការផាកពិន័យកាន់តែខិតជិតមកដល់


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានអះអាងថា មកទល់ពេលនេះមិនទាន់មានក្រុមហ៊ុន សហគ្រាស ឬ នីតិបុគ្គលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកណាមួយមកស្នើសុំលិខិត ឬអាជ្ញាបណ្ណអាជីវកម្មអេឡិចត្រូនិកនៅក្រសួងនៅឡើយទេ ទោះបីក្រសួងបានជូនដំណឹង និងក្រើនរំលឹកជាច្រើនលើកច្រើនសារក៏ដោយ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា នឹងមានក្រុមហ៊ុន សហគ្រាស និង អ្នករកស៊ីតាមអនឡាញមួយចំនួនមកចុះបញ្ជីក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីពួកគេមួយចំនួនបានមកសួរនាំព័ត៌មាន និងពិគ្រោះយោបល់ជាមួយអ្នកជំនាញ។
ក្រសួងពាណិជ្ជកម្មត្រៀមចាត់ការ អាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលគ្មានអាជ្ញាបណ្ណ

អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក នឹង​ប្រឈម​ការ​ផាកពិន័យ​ជា​ប្រាក់ ឬ​បញ្ឈប់​អាជីវកម្ម បើ​បន្ត​រកស៊ី​ដោយ​គ្មាន​លិខិត ឬ​អាជ្ញា​បណ្ណ​អនុញ្ញាត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​ឆ្នូ ឆ្នាំ​២០២១ ខាង​មុខ​។

អនុរដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ឆ្លាស់​វេន នៃ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុ​វិជាតិ សង្កេត​ឃើញ​ថា មាន​ក្រុមហ៊ុន​សហគ្រាស និង​អ្នក​រកស៊ី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​បាន​មក​សួរនាំ​ព័ត៌មាន និង​នីតិវិធី​ក្នុង​ការ​ស្នើ​សុំ​លិខិត ឬ​អាជ្ញា​បណ្ណ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​នៅ​ក្រសួង ក្រោយ​ក្រសួង​ដាក់​ឱសានវាទ​អនុវត្ត​វិធានការ​ផាកពិន័យ​។ ប៉ុន្តែ​ឯកឧត្តម​អះអាង​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ក្រុមហ៊ុន សហគ្រាស និង​អ្នក​រកស៊ី​តាម​អន​ឡាញ​ណាមួយ​មក​ស្នើ​សុំ​លិខិត ឬ​អាជ្ញា​បណ្ណ​អនុញ្ញាត​នៅឡើយ​ទេ​។

ឯកឧត្តម សង្កត់ធ្ងន់​ថា ក្រសួង​នឹង​អនុវត្ត​វិធានការ​ផាកពិន័យ​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​ក្រុមហ៊ុន សហគ្រាស និង​អ្នក​រកស៊ី​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​លក្ខណៈ​នីតិបុគ្គល​ណា ដែល​បន្តរ​កដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​ឆ្នូ ឆ្នាំ​២០២១​។ អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដែល​គ្មាន​លិខិត ឬ​អាជ្ញា​បណ្ណ​ត្រឹម​ត្រឹម​នឹង​ប្រឈម​ការ​ផាកពិន័យ​ជា​ប្រាក់ ផ្អាក ឬ​បិទ​អាជីវកម្ម ចាប់ពី​ថ្ងៃ​កំណត់​ឱសានវាទ​នៃ​ការ​អនុវត្ត​វិធានការ​ផាកពិន័យ​។ 

បើ​តាម​ច្បាប់​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ក្រុមហ៊ុន សហគ្រាស និង​បុគ្គល ដែល​រកស៊ី​តាម​អន​ឡាញ​គ្មាន​លិខិត ឬ​អាជ្ញា​បណ្ណ​អនុញ្ញាត​អាច​រក​ការ​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ផ្អាក ឬ​បិទ​អាជីវកម្ម​។ ចំពោះ​តម្លៃ​សេវា​នៃ​ការ​ស្នើ​សុំ​លិខិតអនុញ្ញាត ឬ​អាជ្ញា​បណ្ណ ត្រូវ​បាន​ឯកឧត្តម ប៉ែន សុ​វិជាតិ បញ្ជាក់​ថា ការ​ស្នើ​សុំ​លិខិតអនុញ្ញាត​លក្ខណៈ​បុគ្គល​មាន​តម្លៃ​២០​ម៉ឺន​រៀល​, លក្ខណៈ​សហគ្រាស​ឯកបុគ្គល​តម្លៃ​៤០​ម៉ឺន​រៀល និង​សម្រាប់​ក្រុមហ៊ុន​តម្លៃ​១​លាន​រៀល​៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចឥណ្ឌាស្ទុះងើបប្រសើរជាងកម្រិតមុនមានពេលកូវីដ១៩ទៅទៀត តើមកពីហេតុអ្វី?

ក្រោយរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ឥណ្ឌាកំពុងមានកំណើនសេដ្ឋកិច្ចល្អជាងមុនពេលមានកូវីដ-១៩ទៅទៀត ហេតុអ្វី? សេដ្ឋកិច្ចឥណ្ឌាកំពុងមានកំណើន…

ចាប់ពីចុងខែនេះទៅ ថៃនឹងលែងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់របស់ចិនទៀតហើយ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃបាននិយាយនៅថ្ងៃច័ន្ទនេះថា ប្រទេសថៃនឹងបញ្ឈប់ការប្រើវ៉ាក់សាំងកូវីដ -១៩ ស៊ីណូវ៉ាក់របស់ប្រទេសចិននៅពេលដែលវ៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ