ឆបោកតាមអនឡាញ

អ្នកជំនាញជឿជាក់ថា ការឆបោកតាមអនឡាញនឹងអស់ពីកម្ពុជា បើមន្ត្រីគ្រប់ជាន់ថ្នាក់អនុវត្តពេញលេញតាមបទបញ្ជា


ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងអ្នកជំនួញបានអះអាងថា ប្រសិនបើការបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងមន្រ្តីខិលខូចពាក់ព័ន្ធមានប្រសិទ្ធភាពខ្ពស់ នោះវានឹងជួយលាងជម្រះការចោទប្រកាន់នានា និងទទួលបានការទទួលស្គាល់លើការខិតខំប្រឹងប្រែងពីមជ្ឈដ្ឋានអន្តរជាតិ។ ការណ៍នេះ មិនត្រឹមតែជួយស្ដារមុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទំនុកចិត្តក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសឱ្យចូលមកកម្ពុជា កាន់តែច្រើនថែមទៀតផងដែរ។
ឆបោកតាមអនឡាញ
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានស្ថានការណ៍សង្គមជឿជាក់យ៉ាងមុតមាំថា ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងលែងមានវត្តមាននៅលើទឹកដីកម្ពុជា ប្រសិនបើមន្រ្តីពាក់ព័ន្ធចាប់ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា នៅពេលក្រុមឧក្រិដ្ឋជនត្រូវបានកម្ចាត់អស់ពីទឹកដីកម្ពុជា វាមិនត្រឹមតែជួយស្តារមុខមាត់ និងជម្រះការចោទប្រកាន់កន្លងមកនោះទេ ថែមទាំងជួយបង្កើនភាពទាក់ទាញក្នុងការស្រូបទាញវិនិយោគិនបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ផងដែរ។

ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ប្រសិនបើអាជ្ញាធរកម្ពុជា បោសសម្អាតក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានលឿន នោះវានឹងជួយលាងជម្រះនូវមន្ទិលសង្ស័យរបស់សហគមន៍អន្តរជាតិបានលឿនទៅតាមនឹងដែរ។ លើសពីនេះ កម្ពុជានឹងទទួលបានទំនុកចិត្តឡើងវិញពីសំណាក់អ្នកវិនិយោគទុន និងភ្ញៀវទេសចរបរទេស។

ស្រដៀងគ្នានេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចាត់ទុកការចាត់វិធានការក្ដៅរបស់រដ្ឋាភិបាលក្នុងការកម្ចាត់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាថា ជាសកម្មភាពដ៏ត្រឹមត្រូវ ដើម្បីផលប្រយោជន៍ជាតិទាំងមូល។ ទន្ទឹមនឹងនេះ អ្នកជំនួញជាន់ខ្ពស់រូបនេះជឿជាក់ថា នៅពេលដែលរដ្ឋាភិបាលបោសសម្អាតបទល្មើសទាំងនេះបានជោគជ័យ វានឹងជួយលាងជម្រះ និងបញ្ឈប់ការលាបពណ៌មិនល្អមកលើកម្ពុជា ហើយនឹងបង្កើនឱកាសក្នុងការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាអ្នកវិនិយោគធំៗមកកាន់កម្ពុជា បានកាន់តែច្រើន។

គួរបញ្ជាក់ថា អាជ្ញាធររាជធានី-ខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងសមត្ថកិច្ចឱ្យចុះស្រាវជ្រាវ និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតាមមូលដ្ឋានរៀងៗខ្លួន។ ការដាក់បទបញ្ជាដ៏ក្ដៅគគុកនេះកើតឡើងក្រោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ផ្តល់យោបល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងបង្ក្រាបមន្ត្រីពាក់ព័ន្ធ ដើម្បីស្តារមុខមាត់កម្ពុជា ដែលត្រូវបានគេលាបពណ៌មិនល្អដោយសារបញ្ហានេះ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញត្រូវដើរទន្ទឹមគ្នានឹងការបង្ក្រាប និងដកតំណែងមន្ត្រីពាក់ព័ន្ធ ទើបការបង្ក្រាបមានប្រសិទ្ធភាព៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អ្នកគេចវេះពីកាតព្វកិច្ចយោធាអាចជាប់ពន្ធនាគារពី៦ខែទៅ៥ឆ្នាំ

អ្នកគេចវេះពីការអនុវត្តកាតព្វកិច្ចយោធាអាចប្រឈមនឹងជាប់ពន្ធនាគារពី៦​ខែទៅ៥ឆ្នាំទៅតាមស្ថានភាពរបស់ប្រទេសជាតិ។ នេះបើយោងតាមច្បាប់ ស្តីពី កាតព្វក…

អ្នកជំនាញបារម្ភការហូរចូលទុរេនមានតម្លៃថោកៗពីប្រទេសក្បែរខាង វាយបំបាក់ទីផ្សារទុរេនក្នុងស្រុក

ផ្លែទុរេននៅវៀតណាម កំពុងជួបវិបត្តិចាល់ទីផ្សារយ៉ាងខ្លាំង បន្ទាប់ពីគយចិន បានរឹតបន្តឹងការនាំចូល ក្រោយរកឃើញមានផ្ទុកសារធាតុគីមីលើសកម្រិត ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ