វិស័យទេសចរណ៍

សេដ្ឋកិច្ចទន់ខ្សោយបង្ខំឱ្យថៃ គ្រោងយកពន្ធចាកចេញ និងពន្ធចូលស្រុកលើអ្នកដំណើរតាមផ្លូវអាកាស


ប្រទេសថៃ កំពុងប្រញាប់ប្រញាល់ស្វែងរកប្រភពចំណូលថ្មីៗបន្ថែម ដើម្បីទប់ទល់នឹងកំណើនសេដ្ឋកិច្ចដែលកំពុងជួបភាពទន់ខ្សោយ ខណៈផែនការដំឡើង និងប្រមូលពន្ធលើអ្នកធ្វើដំណើរតាមផ្លូវអាកាសកំពុងក្លាយជាវិធានការល្បងសមត្ថភាពវិស័យទេសចរណ៍ ដែលមិនទាន់ទាំងមានភាពរឹងមាំឡើងវិញពេញលេញផង បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
សេដ្ឋកិច្ចទន់ខ្សោយបង្ខំឱ្យថៃគ្រោងយកពន្ធចាកចេញ_និSDASDASDASD213123121
ដោយ

សារព័ត៌មាន Business Times បានរាយការណ៍ថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល កំពុងពិចារណាដាក់ចេញពន្ធចាកចេញពីប្រទេស ប្រមាណ៣០ដុល្លារអាម៉េរិក លើអ្នកធ្វើដំណើរទាំងជនជាតិថៃ និងជនបរទេស ដែលចាកចេញតាមផ្លូវអាកាស។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏កំពុងរៀបចំផែនការប្រមូលកម្រៃសេវាប្រមាណ ជាង១៣ដុល្លារពីភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរចូលមកប្រទេសថៃ ផងដែរ។ វិធានការនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការសម្រេចចិត្តដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលថៃ ក្នុងបរិបទដែលសេដ្ឋកិច្ចជាតិ កំពុងរងគំនាបដោយសារតម្រូវការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ និងកំណើនសេដ្ឋកិច្ចដើរក្នុងល្បឿនយឺត។

ប្រទេសថៃ កំពុងស្ថិតក្នុងស្ថានភាពចាំបាច់ ត្រូវតែប្រមូលចំណូលបន្ថែមចូលថវិកាជាតិ បន្ទាប់ពីប្រឈមមុខនឹងឱនភាពថវិកាប្រមាណពី៣%ទៅ៤% នៃផលិតផលក្នុងស្រុកសរុបអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ដែលបានធ្វើឱ្យគ្រឹះហិរញ្ញវត្ថុរបស់រដ្ឋចុះខ្សោយយ៉ាងខ្លាំង ខណៈដែលវិស័យទេសចរណ៍នៅតែជាសសរស្តម្ភដ៏សំខាន់បំផុតក្នុងការបង្កើតការងារ និងទាក់ទាញរូបិយប័ណ្ណបរទេស។

ទោះជាយ៉ាងណា សមាគមទីភ្នាក់ងារទេសចរណ៍ថៃ បានចេញមុខព្រមានថា ការទារពន្ធលើការចាកចេញនេះអាចក្លាយជាអាវុធមុខពីរ ដោយសារវានឹងធ្វើឱ្យថ្លៃដើម នៃការធ្វើដំណើរហក់ឡើង ដែលអាចបណ្តាលឱ្យចំនួនអ្នកធ្វើដំណើរធ្លាក់ចុះភ្លាមៗ។ កត្តានេះអាចបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាកាត់បន្ថយជើងហោះហើរ ហើយចុងក្រោយវានឹងជះឥទ្ធិពលអវិជ្ជមានត្រឡប់មកវិញដល់ការហូរចូល នៃភ្ញៀវទេសចរបរទេស។

ផ្អែកតាមទិន្នន័យផ្លូវការ គិតត្រឹមដើមខែតុលា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសប្រមាណ២៤លាននាក់ ដែលចំនួននេះបានថយចុះប្រមាណ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនៅតែមានគម្លាតឆ្ងាយពីកម្រិតជិត៤០លាននាក់ ដែលថៃធ្លាប់ទទួលបានក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


UNDP សហការជាមួយធនាគារពិភពលោក ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច

បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមការកើនឡើងថ្លៃថាមពល សម្ពាធបំណុលរីកកាន់តែធំ និង​ហានិភ័យអាកាសធាតុកាន់តែធ្ងន់ធ្ងរ ស្របពេលជំនួយអភិវឌ្ឍន៍…

IMF ព្រមានថា សេដ្ឋកិច្ចពិភពលោកអាចឈានដល់ដែនកំណត់នៃភាពធន់ក្នុងពេលឆាប់ៗនេះ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សេដ្ឋកិច្ចពិភពលោកអាចនឹងឈានដល់ដែនកំណត់នៃភាពធន់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយសារសមត្ថភាពរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ