ប្រព័ន្ធអនឡាញ

ករណីឆ.បោកតាមប្រព័ន្ធអនឡាញនៅប្រទេសចិន កើនឡើងជិត២៧% កាលពីឆ្នាំ២០២៤


តុលាការចិន បានដោះស្រាយករណីឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិតប្រមាណ៤ម៉ឺនករណីកាលពីឆ្នាំ២០២៤ ដោយបានកើនឡើងជិត២៧% បើធៀបនឹងឆ្នាំ២០២៣ ខណៈប្រទេសចិន កំពុងបង្កើនការប្រឹងប្រែង ដើម្បីលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងធ្វើសកម្មភាពនៅប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយរបស់សារ CNA។
ប្រព័ន្ធអនឡាញ
ដោយ

ស្ថាប័នអយ្យការកំពូលប្រជាជនចិន និងតុលាការកំពូលប្រជាជនចិន បានចេញរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ ក្នុងនោះស្ថាប័នទាំងពីរបានដោះស្រាយករណីឆបោកតាមអនឡាញបានប្រមាណ៤ម៉ឺនករណី នៅក្នុងឆ្នាំ២០២៤ កន្លងទៅមានការកើនឡើងជិត២៧% បើធៀបនឹងឆ្នាំ២០២៣។

ស្ថាប័នអយ្យការកំពូលរបស់ចិន បាននិយាយថា ករណីឆបោកតាមអនឡាញទាំង៤ម៉ឺនករណី កាលពីឆ្នាំមុននេះ មានការពាក់ព័ន្ធនឹងចុងចោទជាង៨ម៉ឺននាក់ ខណៈដែលបុគ្គលជិត៨ម៉ឺននាក់ទៀតត្រូវបានចោទប្រកាន់ពីបទឆបោកតាមអនឡាញ ដែលបង្ហាញអំពីការកើនឡើងគួរឱ្យកត់សម្គាល់ជិត៥៤% បើធៀបនឹងឆ្នាំ២០២៣។

របាយការណ៍នេះត្រូវបានបង្ហាញនៅប៉ុន្មានថ្ងៃបន្ទាប់ពីជនជាតិចិន រាប់រយនាក់ត្រូ វបានដោះលែងចេញពីមជ្ឈមណ្ឌលឆបោកក្នុងប្រទេសមីយ៉ាន់ម៉ា និងបញ្ជូនត្រឡប់ទៅផ្ទះវិញតាមរយៈប្រទេសថៃ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆបោកឆ្លងដែនតាមប្រព័ន្ធអនឡាញ ដែលកំពុងបន្តធ្វើយ៉ាងសស្រាក់សស្រាំ។

របាយការណ៍របស់តុលាការកំពូលប្រជាជនចិន បានគូសបញ្ជាក់អំពីករណីសមាជិក៣៩នាក់នៃក្រុមឧក្រិដ្ឋកម្មមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានកាត់ទោសជាមួយនឹងក្រុមឧក្រិដ្ឋជនពាក់ព័ន្ធមួយចំនួនទៀតដោយអាជ្ញាធរនៅក្នុងខេត្តស៊ិនជាំង ភាគខាងកើតប្រទេសចិន។

ក្រុមឧក្រិដ្ឋជននេះ ត្រូវបានរាយការណ៍ថា មានការជាប់ពាក់ព័ន្ធនឹងល្បែងស៊ីសង និងប្រតិបត្តិការទាក់ទងនឹងការឆបោកតាមអនឡាញ ដែលមានទំហំទឹកប្រាក់ជាង១,៣ពាន់លានដុល្លារ និងការសម្លាប់ជនជាតិ ចិន១៤នាក់ និង៦នាក់ទៀតរងរបួសផងដែរ។ នេះបើយោងតាមសារព័ត៌មានរដ្ឋ CCTV News៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើជោគវាសនារបស់ TikTok នៅអាម៉េរិកនឹងទៅជាយ៉ាងណា ក្រោយលោក ត្រាំ កំពុងជជែកជាមួយមនុស្ស៤ក្រុមពីការលក់កម្មវិធីនេះ?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានទម្លាយឱ្យដឹងថា រដ្ឋបាលរបស់លោកកំពុងជជែកចរចាជាមួយមនុស្ស៤ក្រុមផ្សេងគ្នាអំពីគម្រោងលក់ TikTok ដែលជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ