អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន អ័រគីដេ ឌីវេឡុបមិន និង រ៉ូយ៉ាល់គ្រុប ចាប់ដៃគ្នា បង្កើតសាលារៀនអន្តរជាតិសៅប្រ៊ីដកម្ពុជា លើទឹកដី ទីក្រុងអ័រគីដេ បូតានិច ស៊ីធី ជ្រោយចង្វា


ជំហ៊ានថ្មីមួយទៀតហើយ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់ ពលរដ្ឋរស់នៅក្នុងតំបន់ខ័ណ្ឌជ្រោយចង្វា ជាពិសេសអ្នកដែលរស់នៅក្នុងគម្រោងលំនៅដ្ឋានទីក្រុងអ័រគីដេ បូតានិច ស៊ីធី និងក្បែរៗគម្រោងទីក្រុងដ៏ធំមួយនេះតែម្តង ក្រោយពេលក្រុមហ៊ុន អ័រគីដេ ឌីវេឡុបមិន និង រ៉ូយ៉ាល់គ្រុប បានប្រកាសកិច្ចព្រមព្រៀងអនុសារណៈយោគយល់គ្នា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងការបង្កើតសាលារៀនអន្តរជាតិ South Bridge International School Cambodia (SISC) ថ្មីមួយទៀតលើទឹកដីទីក្រុងអ័រគីដេ បូតានិច ស៊ីធី តាមបណ្ដោយផ្លូវជាតិ ៦អា។
ក្រុមហ៊ុន អ័រគីដេ ឌីវេឡុបមិន និង រ៉ូយ៉ាល់គ្រុប ចាប់ដៃគ្នា បង្កើតសាលារៀនអន្តរជាតិសៅប្រ៊ីដកម្ពុជា លើទឹកដី ទីក្រុងអ័រគីដេ បូតានិច ស៊ីធី ជ្រោយចង្វា

លោក គួច សុភក្ត្រា នាយកគ្រប់គ្រងចាត់ការទូរទៅក្រុមហ៊ុន អ័រគីដេ ឌីវេឡុបមិន មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការរវាងគម្រោង អ័រគីដេ បូតានិច និង សាលារៀនអន្តរជាតិ South Bridge International School Cambodia នេះ នឹងធ្វើអោយគុណភាពនៃការរស់នៅរបស់ពលរដ្ឋក្នុង តំបន់ជ្រោយចង្វា ជាពិសេសអ្នករស់នៅក្នុងគម្រោងក្រុង អ័រគីដេ បូតានិច ស៊ីធី កាន់តែងាយស្រួលមួយកម្រិតទៀត ក្នុងការផ្តល់នូវការសិក្សាអប់រំស្តង់ដាពិភពលោក ពីចក្រភពអង់គ្លេស តាមរយៈសាលាអន្តរ ជាតិដែរមានកិត្យានុភាពនៅកម្ពុជាមួយនេះ។ ដោយពួកគេមិនចាំបាច់ចំណាយពេល យូរក្នុងការជូនបុត ធីតាទៅសាលារៀន ចំណេញពេលវេលាពីការកកស្ទះចរាចរណ៍ ចំណេញប្រេងឥន្ធនៈ ហើយកាន់តែពិសេសនោះគឺ សុវត្តិភាព និងបរិយាកាសស្រស់ស្រាយសម្រាប់ការសិក្សាប្រកបដោយគុណភាពសម្រាប់បុត្រធីតាតែម្ដង។

លោកក៏បានបង្ហាញនូវភាពជឿជាក់ និងមោទនភាពផងដែរថា នេះគឺជាកិច្ចសហប្រតិបត្តិការដ៏ល្អឥត ខ្ចោះមួយ ដែលជម្រុញអោយការរស់នៅក្នុងគម្រោង អ័រគីដេ បូតានិច ស៊ីធី កាន់តែសំបូរបែបបន្ថែមទៀត ពីលើហេដ្ឋារចនាសម្ព័ន សួនច្បារស្រស់បៃតង បឹងធម្មជាតិ ក្លឹបហាត់ប្រាណ ស្ទីមសាវណាប្រណិត ផ្សារទំនើបសហគមន៍ដែលមានក្នុងនៅក្នុងប្លង់មេនៃទីក្រុងនេះ ហើយវាជាកិច្ចសហប្រតិបត្តិការដែលនឹងនាំឆ្ពោះទៅការបង្កើតធនធានមនុស្សយ៉ាងល្អបំផុត ដើម្បីក្លាយជាទំពាំងស្នងឬស្សី ក្លាយជាអ្នកដឹកនាំនៃប្រជាជាតិកម្ពុជាទាំងមូលនៅពេលអនាគតដ៏ខ្លីខាងមុខ ដែលនេះគឺជាបេសកកម្មដ៏មានសារៈសំខាន់មួយម្រាប់កម្ពុជា។

លោក ឡាវី ស៊ីនឃ្លែរ នាយកសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា មានប្រសាសន៍ថា សាខា សាលាអន្តរជាតិ South Bridge International School Cambodia ថ្មី ដែលមានទីតាំងនៅក្នុងគម្រោង បូតានិច ស៊ីធី នឹងនាំមកនូវសហគមន៍សិក្សាមួយដែលមានទស្សនវិស័យក្នុងការផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ភាពច្នៃប្រឌិតរបស់សិក្សានុសិស្ស ហើយតែងតែរកឱកាសសម្រាប់ពួកគេក្នុងការរំលែក ក្នុងការចូលរួម ប្រកួតប្រជែង និងក្នុងការសិក្សាពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ គោលបំណងចំបងមួយរបស់យើង គឺរៀបចំសិស្សានុសិស្ស ឱ្យក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមជួយដល់គ្រួសារ សង្គម និងជាតិ។

លោក ឡាវី ស៊ីនឃ្លែរ បានបញ្ជាក់បន្ថែមយ៉ាងម៉ុតមាំថា មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាចជឿជាក់ថា លោកគ្រូ អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលជាលក្ខណៈអន្តរជាតិ ដែលមានលក្ខណៈសម្បត្តិគ្រប់ គ្រាន់ នឹងលះបង់កម្លាំងកាយចិត្ត និងលើកទឹកចិត្តសិស្សានុសិស្សយើងសម្រេចបាននូវសក្តានុពល ពេញលេញរបស់ពួកគេ ទាំងផ្នែកសិក្សា និងជំនាញផ្សេងៗក្នុងសង្គម។ ហើយនេះជាសក្ខីភាពដែលបញ្ជាក់ថា ការអប់រំមិនមែនផ្តោតទៅលើតែការផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា ការបំពេញបន្ថែមជាមួយនឹងជំនាញ គុណតម្លៃ សុជីវធម៌ និងសីលធម៌ ដែលសិស្សានុសិស្សរតម្រូវការជា ចាំបាច់ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕




អត្ថបទបន្ទាប់


ចាំបាច់ទៅដល់ក្រៅស្រុកអី នេះ កោះអភិជន រីស៊ត យើងហ្នឹងទេសភាពវិញម៉ាអែម

ព័ត៌មាន
បងប្អូនដែលចូលចិត្តធ្វើដំណើរទៅកម្សាន្តនៅក្រៅស្រុក ចូលចិត្តទឹកសមុទ្រ ចូលចិត្តកន្លែងទេសចរណ៍បែបធម្មជាតិ បងប្អូនអាចងាកមកចាប់អារណ៍កន្លែងកម្សាន្តនៅ…

ក្រុមហ៊ុន Smart Axiata និង Pleng គាំទ្រកម្មវិធីបុណ្យភូមិសម្រាប់ឆ្នាំទី ១០

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅ កម្ពុជា ដែលតែងតែចូលរួមលើកកម្ពស់ការរស់នៅបែបឌីជីល និងការចូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ