ប្រទេសថៃ

ថៃគ្រោងនឹងទិញវ៉ាក់សាំងដូសជំរុញ២០០លានដូស ខណៈរដ្ឋាភិបាលរំពឹងបើកប្រទេសឡើងវិញនៅដើមឆ្នាំក្រោយ


វិទ្យាស្ថានវ៉ាក់សាំងជាតិ និងក្រសួងសុខាភិបាលថៃ មានគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច ២០០លានដូសនៅឆ្នាំក្រោយសម្រាប់ចាក់ជូនពលរដ្ឋ ក៏ដូចជាប្រើជាដូសជំរុញ ចាក់ជូនពលរដ្ឋរបស់ខ្លួន ដោយក្នុងនោះ អាជ្ញាធរសុខាភិបាលថៃក៏កំពុងពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំង AstraZeneca និង ក្រុមហ៊ុនវ៉ាក់សាំង Pfizer របស់សហរដ្ឋអាមេរិក និង Sputnik V របស់រុស្ស៊ីផងដែរ ដែលវ៉ាក់សាំងទាំង៣ប្រភេទនេះ គឺកំពុងស្ថិតនៅក្នុងបញ្ជីបញ្ជាទិញរបស់រដ្ឋាភិបាលថៃរួចហើយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកស៉ុស្ដិ៍។
គ្រូពេទ្យថៃកំពុងចាក់វ៉ាក់សាំងកូវីដ១៩ឱ្យពលរដ្ឋរបស់ខ្លួន
ដោយ

ការ​ជំរុញ ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​បំប្លែង​ថ្មី ដែល​កំពុង​រាតត្បាត​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ផែនការ​ជំរុញ​ការ​បើកទ្វារ​ប្រទេស​ឡើង​វិញ​នៅ​ដើមឆ្នាំ ២០២២​ផង​ដែរ​។

អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក សា​ធី​ត ភី​តុ​តេ​ឆា ( Sathit Pitutecha) បាន​និយាយ​ថា ប្រទេស​ថៃ​នឹង​ទទួល​បាន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ-១៩ ចំនួន ១២៤លាន​ដូ​ស​នៅ​ចុងឆ្នាំ​នេះ រួម​មាន ប្រភេទ​វ៉ាក់សាំង AstraZeneca ជាង ៤៣លាន​ដូ​ស និង Pfizer ចំនួន ៣០លាន​ដូ​ស ដោយ​ការ​ដឹក​ជញ្ជូន​វ៉ាក់សាំង​មក​កាន់​ប្រទេស​ថៃ នឹង​ធ្វើ​ឡើងជា​បន្ដបន្ទាប់​ចាប់ពី​ខែកញ្ញា​រហូត​ដល់​ខែធ្នូ​។

អនុរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ ជឿជាក់​ថា កម្មវិធី​ចែកចាយ​វ៉ាក់សាំង​នឹង​សម្រេច​បាន​តាម​គោលដៅ ដោយ​ក្រសួង​គ្រោង​នឹង​ចាក់​វ៉ាក់សាំង ដល់​ក្រុម​ងាយ​រង​គ្រោះ​ឱ្យ​បាន​១០០% នៅ​ចុងខែ​តុលា​នេះ​។ លោក សា​ធី​ត បាន​ទទួលស្គាល់​ថា ប្រទេស​ថៃ​ពិតជា​មាន​បញ្ហា​យឺត​យ៉ាង​វ​ជាមួយនឹង​ការ​ការ​ផ្គត់ផ្គង់ និង ចាក់​វ៉ាក់សាំង​តាំងពី​ដំបូង ប៉ុន្តែ​ពេល​នេះ ក្រសួង​អាច​ធានា​ថា ការ​ចែកចាយ​វ៉ាក់សាំង​នឹង​ដំណើរការ​ទៅ​តាម​ផែនការ បន្ទាប់​ពី​ការ​ចរចា​ជាមួយ​ក្រុមហ៊ុន​អ្នក​ផលិត​វ៉ាក់សាំង​បាន​រួចរាល់​។

ទន្ទឹម​នេះ ប្រទេស​ថៃ​ក៏​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​តាម​ប្រព័ន្ធ​អន​ឡាញ ចំពោះ​ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​ចាប់ពី ១៨ឆ្នាំ​ឡើង​ទៅ ដែល​រស់នៅ​ក្នុង​ទីក្រុង​បាងកក ដើម្បី​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​។ 

សូមជ្រាប​ថា ដោយ​មើលឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត ក្នុង​ផែនការ​ចាក់​វ៉ាក់សាំង ពេល​នេះ ក្រសួងទេសចរណ៍ និង​កីឡា​ថៃ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​បើកទ្វារ​ប្រទេស​ឡើង​វិញ​នៅ​ដើមឆ្នាំ២០២២ ខាង​មុខ ដោយ​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​អ្វី​ឡើយ ប៉ុន្តែ​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ ក៏​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្ដែង​ក្នុង​ប្រទេស​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ​ចុះ កន្លង​មក​អាជ្ញាធរ​ថៃ មាន​ផែនការ​ថា​នឹង​បើក​ក្រុង​បា​ងកក​ឡើង​វិញ​នៅ​ខែតុលា ប៉ុន្ដែ ក៏​ត្រូវ​បាន​ពន្យារពេល​ដល់​ខែវិច្ឆិកា​វិញ ដោយសារ​តែ​មាន​ពលរដ្ឋ​ភាគច្រើន​នៅ​មិន​ទាន់​បាន​ចាក់​ដូ​ស​ទី​២​បាន​គ្រប់​គ្នា​នៅឡើយ​។

លោក ភី​ផាត រ៉ាត​ឆា​ឃី​ត ប្រា​កាន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ថៃ បាន​អះអាង​ថា​មាន​តែ​តំបន់​ដែល​មាន​សុវត្ថិភាព​ប៉ុណ្ណោះ ដែល​អាច​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១ ខែវិច្ឆិកា ខណៈ​ចាប់ពី​ខែមករា​ឆ្នាំ​២០២២​ក្រោយ​នេះ​ទៅ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ឡើយ​។

សូម​ជម្រាប​ថា ប្រសិនបើ​ប្រទេស​ថៃ​អាច​ត្រឡប់​ទៅ​រក​ស្ថានការណ៍​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​នៅ​ខែកញ្ញា​នេះ នឹង​មាន​សញ្ញា​វិជ្ជមាន​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ ដោយ​គេ​អាច​សង្ឃឹមថា នឹង​ទទួល​បាន​អ្នកដំណើរ​រហូត​ដល់ ១,២លាន​នាក់​។

មក​ទល់​ពេល​នេះ ប្រទេស​ថៃ នៅ​តែ​បន្ដ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩​ប្រចាំ​ថ្ងៃជា​មធ្យម​ជាង​១​ម៉ឺន​នាក់ ហើយ​ថ្មី​ៗ​នេះ មន្ត្រីជាន់ខ្ពស់​ថៃ ក៏​បាន​ចេញ​មុខ​ព្រមាន​ផង​ដែរ​ថា ករណី​ឆ្លង​ប្រចាំ​ថ្ងៃ អាច​នឹង​ហក់​ឡើង​វិញ កើន​ខ្ពស់​ដល់​ទៅ ៣​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ ប្រសិនបើ​ពលរដ្ឋ​ហាក់​ភ្លេចខ្លួន ឬ​បន្ធូរ​ដៃ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​កូ​វី​ដ​-១៩ ទៅ​តាម​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​អាជ្ញាធរ​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលដ្ឋានគ្រឹះរបស់ចិនដើម្បីសម្រេចមហិច្ឆតាក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេបំផុតក្នុងពិភពលោក

ព័ត៌មាន
កាលពីមុនប្រទេសចិន បានចាត់ទុក វិស័យអចលនទ្រព្យ និង ហេដ្ឋារចនាសម្ព័ន្ធ ជាវិស័យដែលសំខាន់ជាងគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែតែន…

វៀតណាមកំពុងតាមយកចិត្តវិនិយោគិនបរទេស ខណៈកូវីដ-១៩កំពុងបង្កការរំខានដល់ការផលិតក្នុងស្រុក

ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម បានចេញមុខធានាអះអាងថា រដ្ឋាភិបាលវៀតណាម នឹងមិនធ្វើឲ្យ វិនិយោគិនបរទេស បាត់បង់ទំនុកចិត្តទៅលើសមត្ថភាពដោះស្រាយបញ្ហាកូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ