



លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ការផ្តល់ជូនខាងលើនេះគឺដើម្បីចូលរួមអបអរសាទរពិធីកាន់បិណ្ឌ និង ភ្ជុំបិណ្ឌជាមួយប្រជាជនកម្ពុជា ក៏ដូចជាការផ្តល់នូវភាពងាយស្រួលជូន លោក លោកស្រីដែលមានបំណងចង់បាននៅលំនៅឋានក៏ដូចជាភាពងាយស្រួលក្នុងការបង់ប្រាក់ បន្ថែមពីលើការបង់ប្រាក់យើងក៏មានការចាប់រង្វាន់នូវគ្រឿងបរិក្ខារទំនើបៗ ជាមួយនិងជម្រើសម៉ូដផ្ទះជាច្រើនប្រភេទ។


កាន់តែពិសេស នៅក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ លោក លោកស្រីបង់ត្រឹមតែ ១០% បូករួមទាំងការបង់ប្រាក់ងាយស្រួលដោយការបង់ប្រាក់ចាប់ពី $999 តែប៉ុណ្ណោះ គឺអាចទទួលបានផ្ទះចូលរស់នៅតែម្តង ជាមួយនិងរង្វាន់ ពីអន្សមជ័យអ័រគីដេ មានតម្លៃសរុបជាង 2ម៉ឺនដុល្លារ។



លោកក៏បញ្ជាក់ដែរថា ប្រភេទផ្ទះ ដែលយើងផ្តល់ជូនខាងលើនេះ រួមមានប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ និង វីឡាទោល ចំណែកពត៌មានលម្អិតទាក់ទងជាមួយទំហំផ្ទះ និង ដី គឺអតិថិជនអាចទាក់ទង ផ្ទាល់ជាមួយក្រុមការងារផ្នែកលក់របស់យើងតាមរយះលេខ 098 733 333 ។
ជាចុងក្រោយ លោកក៏សូមជូនពរដល់ប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវការជួបជុំគ្រួសារដ៏រីករាយ សុខសុវត្តិភាព សុខភាព និង រកទទួលទានមានបានផងដែរ៕

