អត្ថបទក្រុមហ៊ុន

ពិធីចុះហត្ថលេខាផ្លូវការ លើអនុស្សរណៈយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា


ទន្ទឹមនឹងការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែរីកចម្រើនឥតឈប់ឈរនៅព្រះរាជាណាចក្រកម្ពុជា វិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មធនាគារ និងហិរញ្ញវត្ថុផ្សេងៗ កម្ចីលើការវិនិយោគលើធុរកិច្ច អាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់សហគ្រាសឯកជន ក៏ដូចជាការផ្តល់ឥណទានជាលក្ខណៈឯកត្តជនជូនដល់ប្រជាពលរដ្ឋផងដែរ ។
ពិធីចុះហត្ថលេខាផ្លូវការ លើអនុស្សរណៈយោគយល់ រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការសេវាកម្ម និងឥណទានលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជា និយោជិតក្រុមហ៊ុន ក៏ដូចជាអតិថិជន ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាននិងកំពុងសហការជាមួយធនាគារនានា​ក្នុងនោះមាន ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា ហៅកាត់ថា FTB  ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩​ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការនេះត្រូវបានពង្រីកមួយកម្រិតថែមទៀតតាមរយៈ ពិធីចុះហត្ថលេខាជាផ្លូវការ អនុស្សរណៈនៃការយោគយល់ អំពីកិច្ចសហការពាណិជ្ជកម្ម និងអត្ថប្រយោជន៍បុគ្គលិក រវាងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាមួយ ធនាគារពាណិជ្ជកម្មក្រៅប្រទេស​ នៃកម្ពុជា ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នៅ(ទីកន្លែងចុះហត្ថលេខា) ដើម្បីផ្តល់ភាពងាយស្រួលជាពិសេសជូនដល់បុគ្គលិកធនាគារ FTB ដែលមានបំណងចង់វិនិយោគ ទិញលំនៅឋានពីគម្រោងណាមួយរបស់ ក្រុមហ៊ុនអ័រគីដេ ។

កិច្ចសហការដៃគូពាណិជ្ជកម្មនេះ គឺអតិថិជនដែលទិញផ្ទះពី ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន អាចស្នើប្រាក់កម្ចី ពីធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា រហូតដល់ ៨០% ក្នុងទំហំទឹកប្រាក់សរុបនៃតម្លៃអចលនទ្រព្យ រីឯរយៈពេលកម្ចីគឺបានរហូតដល់ ២០ឆ្នាំ ក្នុងអត្រាការប្រាក់ប្រចាំឆ្នាំត្រឹមតែ ៩,៣៥% សម្រាប់ប្រាក់ដុល្លារ និងត្រឹមតែ ៨,៧៥% សម្រាប់ប្រាក់រៀល ស្ថិតក្នុងលក្ខខណ្ឌងាយស្រួលក្នុងការអនុម័តប្រាក់កម្ចី និងមានកម្មវិធីពិសេសសម្រាប់អតិថិជន​ ក៏ដូចជាបុគ្គលិកធនាគារផងដែរ។

ថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះផងដែរ លោកជំទាវ ខៀវ សស៊ីលៀប នាយិកាប្រតិបត្តិទូទៅ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន មានប្រសាសន៍ថា “យើងមានមោទនភាពដែលបានសហការជាមួយ FTB ជាធនាគារពាណិជ្ជទី១នៅកម្ពុជាដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ និងជាដៃគូធុរកិច្ចដ៏សំខាន់ និងយូរអង្វែងមួយរបស់ក្រុមហ៊ុន។ កិច្ចសហការមួយនេះផ្តល់ទំនុកចិត្ត ភាពងាយស្រួល និងសេវាឆាប់រហ័សលើការអនុម័តកម្ចីទិញផ្ទះជូនដល់អតិថិជនរបស់យើងផ្ទាល់ ហើយក៏មានជាកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន​ក៏ដូចជាបុគ្គលិកធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជាផងដែរ។ នេះគឺជាកាលានុវត្តភាពមួយដែលផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនទាំងអស់ ក៏ដូចជាបុគ្គលិកធនាគារផ្ទាល់។

ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា នឹងបន្តកិច្ចសហការជាដៃគូសម្រាប់គម្រោងផ្សេងទៀតនៅថ្ងៃអនាគត សំដៅរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ និងហិរញ្ញវត្ថុឲ្យមានការរីកចម្រើនខ្លាំងក្លាជាលំដាប់ និងប្រកបដោយនិរន្តរភាព។”

លោក ឌិត សុចល ប្រធាននាយកប្រតិបត្តិ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា មានប្រសាសន៍ថា៖ “ស្របតាមទិសដៅអភិវឌ្ឍន៍របស់ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) យើងនឹងបន្តពង្រីកសកម្មភាពប្រតិបត្តិការរបស់ខ្លួន និងលើកកម្ពស់កម្រិតស្តង់ដារសេវាកម្ម និងផលិតផលថ្មីៗ ដែលជាដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្របជូនដល់អតិថិជន និងទីផ្សារ។ ទន្ទឹមគ្នានេះកិច្ចសហការរវាងធនាគារFTB ជាមួយនិង​ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ពិតជាឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍវិស័យអចលនទ្រព្យ និងវិស័យធនាគារ​​ ក៏ដូចជាការផ្តល់ទំនុកចិត្តបន្ថែមទៀតជូនដល់អតិថិជនដែលកំពុងស្វែងរកនូវសេវាកម្ចីទិញលំនៅឋានសម្រាប់ការស្នាក់នៅប្រកបដោយផាសុកភាព​​ និងសម្រាប់ការវិនិយោគដែលទទួលបានផលចំណេញកាន់តែច្រើន ។ ជាមួយកម្ចីទិញលំនៅឋានរបស់ធនាគារ អតិថិជនពិតជាទទួលបាននូវភាពងាយស្រួលក្នុងការដំណើរការ​ ទទួលបានការអនុម័ត​រហ័ស​ កម្ចីមានរយ:វែង​ និងជាមួយអត្រាការប្រាក់ប្រកួតប្រជែង ជាពិសេសនោះ គឺអតិថិជនអាចទទួលបានឥណទានក្នុងកំឡុងពេលមិនទាន់មានប្លង់កម្មសិទ្ធិ»។​​

ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាននិងកំពុងធ្វើការអភិវឌ្ឍន៍លើគម្រោងមួយចំនួនដូចជា៖ គម្រោងអ័រគីដេ​ ដឹប៊ូតានិចស៊ីធី  គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង និង គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលគម្រោងនីមួយៗត្រូវបានអភិវឌ្ឍនៅលើទីតាំងដែលមានសក្តានុពលខ្ពស់ ចរន្តសេដ្ឋកិច្ចល្អ មានភាពងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មនានា ជាពិសេសរួមមានគ្រប់ប្រភេទនៃលំនៅឋានដែលសមស្របទៅតាមតម្រូវការរបស់អតិថិជនទៀតផង។ 

គ្រប់គម្រោងទាំងអស់របស់ អ័រគីដេ ការបង់ប្រាក់ គឺមានភាពងាយស្រួល និងមានភាពបត់បែនបំផុតទៅតាមតម្រូវការ និងលទ្ធភាពរបស់អតិថិជន គឺអតិថិជនអាចធ្វើការបង់ប្រាក់ត្រឹមតែ ០,៨៣% តែប៉ុណ្ណោះក្នុងមួយខែ រហូតដល់ ២៤ ខែដោយគ្មានការប្រាក់ និងគ្មានប្រាក់កក់។ ចំពោះទំហំទឹកប្រាក់ដែលនៅសល់ អតិថិជនអាចស្នើកម្ចីពី ធនាគារដៃគូអ័រគីដេ FTB បានដោយស្វ័យប្រវត្តិ។

សម្រាប់ព័ត៌មានលម្អិត អតិថិជនអាចអញ្ជើញ ទៅសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់ទាំងបីទីតាំងរួមមាន៖

  1. គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី  ខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦អា ហួសស្ពានជ្រោយចង្វារ៧គ.ម បត់ឆ្វេងតាមស្តុបអ័រគីដេ។
  2. គម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម តាមបណ្តោយផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិស៊ី-អាយ-អេ និងជាប់សាលាអន្តរជាតិណតប្រ៊ីត។
  3. គម្រោងអ័រគីដេ ដឹពោធិ៍ចិនតុង  តាមបណ្តោយផ្លូវវត្តតាំងកសាង (ផ្លូវ១០៥K) ទល់មុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ឬ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333 – 076 879 9999 – 085​ 388 388 – 095 277 277 ឬ ហ្វេសប៊ុកផេច https://www.facebook.com/orkide.development

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាបង្កើនការនាំចូលប្រេងពីរុស្ស៊ី ខណៈអាមេរិកកំពុងបង្កើនទណ្ឌកម្មបន្ថែមលើរុស្ស៊ី

ព័ត៌មាន
ស្របពេលដែលប្រទេសលោកខាងលិច កំពុងព្យាយាមកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ី ប្រទេសឥណ្ឌាឯណោះវិញ ត្រូវបានគេមើលឃើញថា កំពុងបង្កើនការនាំចូលប្រេង…

អាមេរិកសម្លឹងរកការចងសម្ព័ន្ធជាមួយជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់លើឧស្សាហកម្មបន្ទះឈីប ដើម្បីដាក់សម្ពាធចិន

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើឱ្យបង្កើតសម្ព័ន្ធឧស្សាហកម្មបន្ទះឈីប ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ី រួមមានកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ