ភាពក្រីក្រ

ក្នុង​ពេល​៧ឆ្នាំ​ ប្រជាជន​​កម្ពុជា​ជាង​៣​លាន​នាក់​​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ


ប្រទេស​កម្ពុជា​ហាក់​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​និយាយ​ពី​ការ​កាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​របស់​ខ្លួន បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់។
ធនាគារ​ពិភព​លោក​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ ថា ប្រជាជន​កម្ពុជា​ជាង​ ៣លាន​នាក់​បាន​ចាក​ផុត​ពីភាព​ក្រីក្រ។
ដោយ

ជាក់ស្ដែង ធនាគារ​​ពិភព​​លោក​​ នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​មួយ​របស់​ខ្លួន ​បាន​និយាយ​​ថា ប្រជាជន​កម្ពុជា​ជាង ៣​លាន​នាក់ បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ ដោយ​កម្ពុជា​​បាន​​ធ្វើ​​ល្អ​ជាង​ប្រទេស​មួយ​ចំនួន​ដែល​មានស្ថានភាព​ដូច​គ្នា ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៃ​ប្រជាជន​របស់​ខ្លួន។

យោង​តាម​របាយការណ៍​ដែល​មាន​ឈ្មោះ​ថា Cambodia Sustaining Strong Growth for the Benefit of Al​l​ ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​កម្ពុជា​បាន​នាំ​មក​នូវ​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​ក្នុង​កម្រិត​មួយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់។

គិត​ត្រឹម​ឆ្នាំ​​២០១៤ ប្រជាជន ១៣,៥​ភាគរយ​នៃ​ប្រជាជន​សរុប​​ជាង ១៥​លាន​នាក់ រស់​នៅ​ក្រោម​ខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ ដែល​ចំនួននេះ​ថយ​ចុះ​ជាង ៣៤​ភាគរយ បើ​​ប្រៀបធៀប​​ទៅ​នឹង​​កាល​ឆ្នាំ​២០០៧ ដែល​កាល​ណោះ អត្រា​ភាព​ក្រី​ក្រ​របស់​ប្រជាជន​កម្ពុជា មាន​ដល់​ទៅ ៤៧,៨​ភាគ​​រយ។

ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​២០០៧​-២០០៩ ដែល​នៅ​ពេល​នោះ វិស័យ​កសិកម្ម​មាន​ការ​រីក​ចម្រើន​​ខ្លាំង​ដែល​នាំ​ឲ្យ​ប្រជាជន​កម្ពុជា​ជាង​៣​លាន​នាក់ ​បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ។

ការ​ប៉ាន់​ប្រមាណ​នេះ គឺ​ផ្អែក​លើ​ខ្សែ​បន្ទាត់​ភាព​ភាព​ក្រីក្រ​អន្ដរជាតិ​ ដែល​កំណត់​ចំណូល​មួយ​ថ្ងៃ​ឲ្យ​បាន ១,៩០​ដុលា្លរអាមេរិក។

កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខ​ពីរ​បន្ទាប់​ពី​ប្រទេស​វៀតណាម​ ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​លឿន​រហ័ស​នៅ​ក្នុង​​ប្រទេស​រៀងៗ​ខ្លួន។ ប្រទេស​កម្ពុជា​បាន​នាំ​មុខ​ប្រទេស​ផ្សេង​ទៀត ដូចជា បង់ក្លាដេស នីការ៉ាហ្គ័រ និង​ហ្វ៊ីលីពីន ជា​ដើម៕

None



អត្ថបទបន្ទាប់


ឆ្នាំ​២០២០ កម្ពុជា​រំពឹង​​រក​ចំណូល​បាន​៥​ពាន់​លាន​ដុល្លារ​ពី​ទេសចរណ៍

ក្នុង​ឆ្នាំ​២០២០ កម្ពុជា​គ្រោង​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ ជាមួយ​នឹង​ចំណូល​ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច​ជាតិ​ប្រមាណ…

៥​ចំណុច​របស់​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ។ តើ​អាច​​ជោគ​ជ័យ​ទេ?

បញ្ហា​ទីផ្សារ​ស្រូវ​អង្ករ​នៅ​តែ​ជា​បញ្ហា​ដ៏​រសើប​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ខណៈ​ដែល​តម្លៃ​ស្រូវ​អង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ