អត្ថបទពាណិជ្ជកម្ម

ម្ចាស់អាជីវកម្មជាង ៥០០នាក់ ជួបជុំគ្នាក្នុងមហាសន្និបាតថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ របស់ BNI Cambodia


ក្រុមធុរជនមកពីខេត្ត-ក្រុងនានានៅទូទាំងប្រទេសកម្ពុជា សរុបប្រមាណជាង ៥០០នាក់ បានជួបជុំគ្នានៅក្នុងមហាសន្និបាតថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយបណ្ដាញធុរកិច្ចដ៏ធំលំដាប់ពិភពលោក BNI Cambodia កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៥ នៅឯសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
ម្ចាស់អាជីវកម្មជាង ៥០០នាក់ ជួបជុំគ្នាក្នុងមហាសន្និបាតថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ របស់ BNI Cambodia
ដោយ
អំពី BNI Cambodia

មហាសន្និបាតថ្នាក់ជាតិរបស់ BIN Cambodia នៅឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួបរួមគ្នា ដើម្បីអនាគតដ៏រុងរឿង (United for a Thriving Future)» និងជាព្រឹត្តិការណ៍ដ៏ធំមួយ ដែលមេដឹកនាំអាជីវកម្មបានជួបជុំគ្នា ដើម្បីកសាងទំនាក់ទំនងល្អ ការចែករំលែកគំនិតអាជីវកម្ម និងការរីកចម្រើន​ រវាងគ្នាទៅវិញទៅមក​ ក្នុងស្មារតីរួមគ្នាកសាងសហគមន៍អាជីវកម្មដ៏រឹងមាំ។

លោក ឡុក ស្មីតសាមឌី ប្រធាន BNI Cambodia បាន​លើកឡើងថា មហាសន្និបាតថ្នាក់ជាតិរបស់ BNI Cambodia នៅឆ្នាំនេះ បានរៀបចំឡើង ដើម្បីវាយតម្លៃអំពីសមិទ្ធផល ដែលសម្រេចបាន​នៅក្នុងឆ្នាំ​កន្លងមក និងផ្ដល់ឱកាសឱ្យសមាជិក BNI ទាំងអស់បានជួបជុំ ផ្លាស់ប្ដូរមតិយោបល់គ្នា និងទទួលបាន​នូវការបណ្ដុះបណ្ដាលទាក់ទងនឹងគ្រប់គ្រងអាជីវកម្ម ពីវាគ្មិន និងគ្រូបង្វឹកធុរកិច្ចល្បីៗផងដែរ។

លោក ស្មីតសាមឌី បានគូសបញ្ជាក់ទៀតថា បណ្ដាញធុរកិច្ច BNI Cambodia បាននិងកំពុង​ចូលរួមចំណែក​យ៉ាងសកម្ម នៅក្នុងការ​លើកកម្ពស់​ការលូតលាស់នៃវិស័យសហគ្រាសធន់តូច និងមធ្យមនៅកម្ពុជា។​ ជាក់ស្ដែង កាលពីឆ្នាំ ២០២៤កន្លងទៅនេះ ការបោះឱកាសអាជីវកម្ម​​រវាងសមាជិករបស់ BNI Cambodia ទាំងអស់ បានបង្កើតជាប្រាក់ចំណូលសរុបប្រមាណ ១០០លានដុល្លារ​ ហើយបើគិតតាំងពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ន ប្រាក់ចំណូលនេះ មានដល់​ទៅ​ប្រមាណជាង ៥០០លាន​ដុល្លារ។ យ៉ាងណាមិញ នៅឆ្នាំ២០២៥នេះ BNI Cambodia រំពឹង​ប្រាក់ចំណូលអាជីវកម្ម ដែលបានមក​កិច្ចសហការគ្នារវាងសមាជិករបស់ខ្លួន នឹងកើនដល់ប្រមាណ ១៧០លានដុល្លារអាម៉េរិក។

លោក ស្មីតសាមឌី ជឿជាក់ថា ការរីកចម្រើននៃប្រាក់ចំណូលអាជីវកម្ម​របស់សមាជិក BNI Cambodia បាននិងកំពុងចូលរួមយ៉ាងសំខាន់ ​ក្នុងការបង្កើតការងារ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក។

បច្ចុប្បន្ន BNI Cambodia មានសមាជិកជាម្ចាស់អាជីវកម្មសរុប​ជាង ១០០០នាក់ បាននិងកំពុងចូលរួម​យ៉ាងសកម្ម​នៅក្នុងការប្រតិបត្តិអាជីវកម្ម​ពហុវិស័យ រួមទាំងជំរុញនូវការផលិតក្នុងស្រុកឱ្យកាន់តែខ្លាំងក្លា។ សកម្មភាពរបស់ BNI Cambodia គឺរួបរួមគ្នានៅក្នុងបណ្ដាញទំនាក់ទំនងមួយ ដែលជួយហុច​ឱកាសអាជីវកម្ម​ឱ្យគ្នាទៅវិញទៅមក ការផ្លាស់ប្ដូរគំនិតយោបល់ ដើម្បីជំរុញការរីកចម្រើនរួមគ្នា។

លោក សុខ សំអាត នាយកទីផ្សារ និងម៉ាកសញ្ញាថ្នាក់ជាតិនៃ BNI Cambodia បានលើកឡើងថា ម្ចាស់អាជីវកម្ម ដែលចូលរួមជាមួយនឹងបណ្ដាញធុរកិច្ច BNI នឹងទទួលបានអត្ថប្រយោជន៍សំខាន់ៗ​ចំនួនបី រួមមាន៖

១, ជាបង្អែកទីផ្សារ​ (Referral Marketing)៖ ម្ចាស់អាជីវកម្ម​នឹងទទួលបាន​ការណែនាំឱកាស​អាជីវកម្មល្អៗថ្មីៗ ​ពីសមាជិកនានា ដើម្បីជួយឱ្យអាជីវកម្ម​កាន់តែមានភាពរីកចម្រើន។

២, ទទួលបានទំនាក់ទំនងដ៏គួរឱ្យទុកចិត្ត៖ នៅ BNI សមាជិកទាំងអស់តែងប្រកាន់ខ្ជាប់នូវបេសកកម្ម​រួមគ្នា Givers Gain® ដែលជាអ្នកផ្ដល់ឱ្យគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើនទាំងអស់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ BNI មានបណ្ដាញទំនាក់ទំនងនៅទូទាំងពិភពលោក ដែលផ្ដល់នូវឱកាស​ទំនាក់ទំនង​មិនចេះរីងស្ងួត សម្រាប់​ម្ចាស់អាជីវកម្ម​គ្រប់រូប។

៣, ទទួលបានការរីកចម្រើនទាំងខ្លួនឯង និងអាជីវកម្ម៖ BNI តែងតែផ្ដល់នូវការ​បណ្ដុះបណ្ដាល​ទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដោយ វាគ្មិនល្បី និងមេដឹកនាំអាជីវកម្មធំៗជាច្រើន ទាក់ទងនឹងការគ្រប់គ្រងអាជីវកម្ម, ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រទីផ្សារ​ជាដើម។

តាមផែនការ នៅរយៈពេល ៣ឆ្នាំខាងមុខនេះ BNI Cambodia រំពឹងថា នឹងទទួលបានសមាជិកចូលរួម​ប្រមាណជាង ៣,០០០នាក់ ដែលអាចនឹងបង្កើតឱកាសការងារសរុបប្រមាណជាង ៥ម៉ឺនកន្លែង។

សូមបញ្ជាក់ថា BNI គឺជាបណ្ដាញទំនាក់ទំនងពាណិជ្ជកម្មដ៏ធំមួយ ដែលត្រូវបានបង្កើតឡើង​អស់រយៈពេល​ប្រមាណ ៤០ឆ្នាំមកហើយ។ បច្ចុប្បន្ន BNI មានសមាជិក​ដែលជាម្ចាស់អាជីវកម្ម​រាប់សែននាក់ នៅ៧៦ប្រទេស នៅទូទាំងពិភពលោក៕




អត្ថបទបន្ទាប់


ហេតុអ្វីហាងឆេងតម្លៃមាសនៅកម្ពុជា ខុសគ្នាខ្លាំងពីហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ?

តម្លៃមាសនៅកម្ពុជា បានហក់ឡើងបំបែកកំណត់ត្រាឈានដល់៥,៥០០ដុល្លារក្នុង១តម្លឹងកាលពីសប្ដាហ៍មុន ខណៈតម្លៃនេះត្រូវបានអ្នកជំនាញសង្កេតឃើញថា ហាក់មានគ…

សំបកកង់រថយន្តកំពុងក្លាយជាផលិតផលសក្តានុពលមួយរបស់កម្ពុជា ដោយនៅ៩ខែឆ្នាំនេះការនាំចេញកើនឡើងជិត៦០%

ការនាំចេញសំបកកង់រថយន្តរបស់កម្ពុជា បានបង្ហាញសម្ទុះកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាក់ស្តែងនៅក្នុងរយៈពេល៩ខែឆ្នាំ២០២៥ កម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ